ភ្លាត់ស្នៀតមួយពេល Starbuck ខាតលុយរាប់ម៉ឺនដុល្លារ បិទហាងអស់ ៧ ទីតាំង ដោយសារតែទឹកពុលនៅវៀតណាម

ហាងកាហ្វេ Starbuck គឺជាហាងកាហ្វេមួយដែលមានឈ្មោះល្បីល្បាញខ្លាំងមួយ ជាពិសេសហាងកាហ្វេមួយនេះកំពុងតែវិវត្តន៍ខ្លួនអោយចូលវៃលុកគ្រប់បណ្តាលប្រទេសទាំងអស់នេះ តែពេលនេះហាងកាហ្វេ Starbuck កំពុងតែបរាជ័យមួយនៅក្នុងប្រទេសវៀតណាម។

ថ្មីៗនេះសារព័ត៍មានរបស់ប្រទេសវៀតណាម បានចុះផ្សាយថាពេលនេះហាងកាហ្វេ Starbuck ដែលមានឈ្មោះល្បីល្បាញមួយកំពុងតែបិទទ្វារជាបណ្តោះអាសន្នចំនួន ៧ ហាងនៅក្នុងស្រុកភាគនិរតីនៃទីក្រុងហាណូយ ដោយសារតែមានទឹកកង្វក់នៅក្នុងទន្លេហើយរឿងទាំងអស់នេះត្រូវបានគេសង្ស័យជាប់ពាក់ព័ទ្ធជាមួយហាងកាហ្វេមួយនេះ។

សារព័ត័មានដដែល ក៏បានចុះផ្សាយថាមិនត្រឹមតែមានហាងកាហ្វេ Starbuck ត្រូវបានបិទទ្វារនោះទេពោលមានហាងមួយចំនួនទៀតមានដូចជា Cau Giay Ha Dong និង Nam Tu Liem ដែលហាងទាំងអស់នេះត្រួវបានគេសង្ស័យថា បានប្រើប្រាស់ពីទឹកទន្លេ Da ដែលស្ថិតនៅក្នុងខេត្ត Hoa Binh។

មូលហេតុដែលធ្វើអោយទឹកទន្លេ Da ដែលស្ថិតនៅក្នុងខេត្ត Hoa Binh មានជាតិពុលនោះ ដោយសារតែប៉ុន្មានថ្ងៃមុននោះប្រជាជនបានឃើញឡានដឹកទំនិញមួយបានចាក់ប្រេងដែលមានជាតិកង្វក់ចំនួន ២,៥ តោនចូលទឹកជ្រោះក្នុងខេត្តមួយទើបធ្វើអោយជាតិកង្វក់នោះបានហូលចូលទៅកាន់ទន្លេ Da​ ដែលជាតិពុលទាំងអស់នោះបានរាលដាលយ៉ាងខ្លាំងចូលទៅកាន់ទន្លេ នឹងប៉ះពាល់សុខភាពប្រជាជនរាប់លាន់នាក់។

គួរបញ្ផាក់ផងដែរថា ហាងកាហ្វេ Starbuck ត្រូវបានបិទទ្វារអស់ចំនួន ៧ ហាង​នឹងហាងតូចៗមួយចំនួនទៀត ដោយសារតែមានគេគិតថាហាងកាហ្វេទាំងអស់នេះបានយកទឹកពីទន្លេដែលមានជាតិពុលយកទៅប្រើប្រាស់ដើម្បីយកធ្វើអាហារ នឹងភេសជ្ផះមួយចំនួនទៀត ទើបធ្វើអោយហាង Starbuck  ខាតលុយរាប់ម៉ឺនដុល្លារ។ 

អត្ថបទដោយ៖ ធី ស្រីល័ក្ខ (Sale Writer of Business Cambodia)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES