នុត សុភ័ស្ត៖ចេញរកស៊ីពីទុនតិច បើកសិប្បកម្មផលិតដោយដៃ លក់ដាច់ខ្លាំងស្ទើរមិនគួរឲ្យជឿ

បងស្រីនុត សុភ័ស្ត ជាម្ចាស់សិប្បកម្មស្រីមុំ ស្នាដៃកូនខ្មែរ កំពុងលក់ផលិតផលកែច្នៃពីគ្រាប់ធុញ្ញជាតិក្នុងស្រុក គីមឈី និងជ្រក់ជើងមាន់ ដែលផលិតដោយដៃសុទ្ធសាធ លក់ដាច់ខ្លាំងតាមអនឡាញ ពីព័រណ៍ថ្នាក់ខេត្ត និងប្រទេស ហើយក៏មានអ្នកលក់រាយតាមអនឡាញជាច្រើនទៀតផងដែរ។

ម្ចាស់សិប្បកម្មខ្នាតតូចរូបនេះបង្ហើបថា រាល់ផលិតផលដែលគាត់លក់ តែងមានគូប្រជែងដែលជាផលិតផលនាំចូល ប៉ុន្តែគាត់នៅតែអាចលក់បានច្រើន ដោយសារតែផលិតផលរបស់គាត់ដែលចម្អិនដោយដៃ និងផ្ចិតផ្ចង់ទៅលើរសជាតិខ្លាំងបំផុត។

បើទុកជាផលិតផលខ្មែរថ្លៃជាងផលិតផលនាំចូលក្តី ប៉ុន្តែម្ចាស់សិប្បកម្មមួយនេះ បង្ហាញថា ផលិតផលដោយដៃ ដែលអាចច្នៃផលិតផលចេញមកមានទាំងសោភ័ណភាព និងរសជាតិ ដោយសារតែការធ្វើដោយដៃ និងចម្អិនដោយយកចិត្តទុកដាក់ និងការជ្រើសរើសវត្ថុធាតុដើមដែលមានតម្លៃខ្ពស់ និងគុណភាពល្អ។

សហគ្រិនចេញពីស្ត្រីមេផ្ទះរូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើចង់ឲ្យផលិតផលខ្មែរបានការទទួលស្គាល់ និងលក់ដាច់ ទីមួយអ្នកត្រូវមានភាពស្មោះត្រង់ មិនរកស៊ីបន្លំអតិថិជន ដើម្បីចំណេញ ទោះបីតិចតួចក៏ដោយ និងទីពីរត្រូវធ្វើដោយមានគុណភាព និងអនាម័យខ្ពស់ ទោះបីមិនល្អ១០០ភាគរយក្តី តែអ្នកត្រូវព្យាយាមរក្សាគុណភាពឲ្យបានល្អ រសជាតិឆ្ងាញ់ នោះផលិតផលរបស់អ្នកនឹងលក់ដាច់ ហើយទទួលការគាំទ្របានយូរ បើទោះបីជាតម្លៃលើគេ២ឬ៣ដងក៏ដោយ។

ក្រោយកាក់កបនឹងរបរលក់គីមឈីបានជាង២ឆ្នាំបងស្រី សុភ័ស្ត ចាប់ផ្តើមពង្រីករបរខ្លួន ដោយសារតែភ្ញៀវចង់ញាំ ផលិតផលថ្មីៗ ដូចជាសណ្តែកដីអប់គ្រឿង​ សណ្តែកដីបឺរ​ ពោតលីងអប់​ ចេកបំពងអប់​ គ្រាប់ល្ពៅលីង​(ទឹកអំបិល​ និងគ្រឿង) គ្រលីងឈូកលីង​ (សណ្តែកសៀងលីង(ទឹកអំបិល​ និងគ្រឿង)​ គ្រាប់ស្វាយចន្ទីអប់គ្រឿង​ គ្រាប់រីករាយអប់គ្រឿង​ និងអំបិលបង្គាលីងជាដើម៕

ទាក់ទង បងស្រីនុត សុភ័ស្ត ជាម្ចាស់សិប្បកម្មស្រីមុំ ស្នាដៃកូនខ្មែរ 012 50 27 09 / 010 97 11 98 / 088 697 11 98 

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES