លោកស្រី ទុំ ៖​ ដំបូងរកស៊ីលក់លៀសតាមចិញ្ចើមផ្លូវ ឥឡូវល្បីទាក់ចិត្តតារាៗ បើកហាងដល់៣កន្លែង

ព្រោះធ្លាប់មានប្រវត្តិជូរចត់ជាច្រើននិងជាស្រ្តីមេម៉ាយម្នាក់ បានស៊ូទ្រាំលំបាកគ្រប់បែបយ៉ាង​​ដែលផ្តើម រកស៊ីដំបូងលក់លៀសតាមតែចញ្ចើមផ្លូវក្បែរសំយាបផ្ទះគេ ដែលផ្តើមពីទុន ៥០០០រៀលរហូតវិវត្តន៍ខ្លួនល្បីមានហាង បើក៣សាខាទាំងនៅក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលយីហោនោះមានឈ្មោះថា “លៀសអ៊ីទុំ សៀមរាប”។

លោកស្រី ទុំ បានថ្លែងប្រាប់ Business Cambodia ​ដូច្នេះថា អាជីវកម្មរបស់លោកស្រី​ចាប់ផ្តើមរកស៊ីតាំងពីឆ្នាំ២០០២មកម្លេះ ព្រោះតែជីវភាពគ្រួសារក្រខ្សត់ យ៉ាប់យ៉ឺនយ៉ាងខ្លាំងមានពេលខ្លះសូម្បីតែលុយឲ្យថ្លៃលៀសគេក៏គ្មានផង​​ គឺមានតែ៥០០០រៀលប៉ុណ្ណោះសម្រាប់ទិញគ្រឿងដើម្បីមកលាយផ្សំធ្វើលៀស​ ដែលលក់តាមចិញើមផ្លូវក្បែរសាលាឃុំខេត្តសៀមរាប ក៏បានខ្ចីលុយបងប្អូនដើម្បីទិញលៀស ដោយលក់ដំបូងក្នុង​១ថ្ងែលក់បាន២០គីឡូ កាលនោះលៀសមានតម្លៃត្រឹមតែ២កំប៉ុង៥០០រៀល រហូតមានការគាំទ្រជាបន្តបន្ទាប់ ធ្វើឲ្យអ៊ីទុំសម្រេចចិត្តជួលកន្លែងគេក្នុង១ថ្ងែគេយក២០០០រៀលឡើង៤០០០រៀល រហូតម្ចាស់ផ្ទះឡើងថ្លៃ ជួលដាក់ខែវិញក្នុង១ខែ៥០ដុល្លារ។

ក្រោយពីទទួលបានការគាំទ្រកាន់តែច្រើនឡើងៗទៅ​ អ៊ីទុំក៏សម្រេចបើកហាង១កន្លែងទៀតនៅផ្លូវ៦០ម៉ែត្រក្នុងខេត្តសៀមរាប មកដល់ពេលបច្ចុប្បន្ននេះលោកស្រីរកស៊ី១៧ឆ្នាំមកហើយ។

អ៊ីទុំ បានបង្ហើបយ៉ាងដូច្នេះថា ភាពទាក់ចិត្តភ្ញៀវ ដែលមកញាំក្នុងហាងលោកស្រី​ជាហូរហែរ នោះគឺដោយសារតែ ភាពស្អាត អនាម័យ​ និងការបង្កើតរសជាតិជាច្រើនមុខ មានទាំងលៀសអប់ លៀសដុតចាន បង្កប់នូវរសជាតិ​ឆ្ងាញ់ក្តៅៗ ព្រមជា​មួយតម្លៃធូរថ្លៃ​ អ្វីពិសេសនោះ អ៊ីទុំអាចលក់លៀសបានគ្រប់រដូវ​​​​ ទោះខែភ្លៀងធ្លាក់​ខ្លាំងក៏ដោយតែហាងលោកស្រីនៅតែមានអតិថិជនចូលពេញៗហាង ថែមទាំងឆក់ចិត្តតារាៗមកជាហូរហែរ រហូតបានប្រែក្លាយខ្លួនពីលក់តាមរទេះចញ្ចើមផ្លូវ អាចពង្រីក៣សាខាមាននៅ ខេត្ត​សៀ​មរាប​មាន២សាខា​ និងរាជធានីភ្នំពេញ១សាខា​ផងដែរ។

លោកស្រី ទុំបានសង្កត់ធ្ងន់ដូច្នេះថា កូនក្មួយជំនាន់ក្រោយៗ​ ចង់រកស៊ីអ្វីមួយជាក្តីស្រមៃ ត្រូវរៀនយកឈ្នះលើខ្លួនឯងឲ្យច្បាស់ជាមុនសិន រៀនពី​មនុស្សជុំវិញឲ្យបានច្រើន​ ហើយដាច់ខាងត​ កុំឲ្យភាពលំបាកមកបញ្ជារខ្លួនយើងឲ្យសោះ ត្រួវយកតែឲ្យឈ្នះលើវាឲ្យបាន។ បន្ថែមពីនេះរកស៊ី ត្រូវចាប់ពីមុខរបរតូចៗទៅ ហើយពង្រីកវាម្តងបន្តិចៗនោះរីកចម្រើន។គួរជម្រាបថា​ បើលោកអ្នកមានចំណាប់អារម្មណ៍ចង់ទៅភ្លក្សស្នាដៃលៀសដុតចាន លៀសអប់ របស់ អ៊ីទុំ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ 069252589/011252569 ៕

អត្ថបទ៖ ​Sreang Chandy 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES