Sony GTK-PG10 បាសចល័តម៉ូដែលថ្មីដែលសាកសមបំផុតសំរាប់ដំណើរកម្សាន្ត និងការជួបជុំ

គ្រប់ដំណើរកម្សាន្តនិងការជួបជុំរបស់លោកអ្នកនឹងកាន់តែមានភាពរីករាយនិងមិនអាចបំភ្លេចបានជាមួយspeaker ចល័តម៉ូដែលថ្មី​ PG10 ដែលបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាថ្មីៗនិងទំនើបរួមជាមួយនឹងfunctions ផ្សេងៗជាច្រើនទៀត។

ការរចនាឡើងជាមួយនឹងទម្ងន់ខ្លួនស្រាលហើយថាមពលថ្មដែលកាន់បានយូរអាចអោយអ្នករីករាយជាមួយនឹងតន្ត្រីបានរហូតដល់ទៅ 13​ ម៉ោងនិងមានភាពងាយស្រួលក្នុងការយកទៅតាមខ្លួនសម្រាប់ការជួបជុំរឺដំណើរកម្សាន្តនានា។ក្រៅពីការស្តាប់តន្ត្រីតាមរយ:Bluetooth ពីSmart Devices​​ របស់អ្នកPG10ក៏នាំមកនូវFunctions ផ្សេងៗទៀតដូចជាFM Radio, Audio In, USB Port​, Mic Input។ PG10លើសពីការស្តាប់តន្ត្រីតែក៏អាចអោយយើងច្រៀង​ Karaoke បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ជាងនេះទៅទៀតជាមួយនឹងរូបរាងដែលរចនាឡើងប្លែកពីគេដែលអាចបង្កើនសម្លេងអោយកាន់តែលឺច្បាស់និងពិរោះទ្វេរឡើងដោយអ្នកគ្រាន់តែបើកស្លាបទាំង២នៅផ្នែកខាងលើនោះចេញនោះសម្លេងនឹងកាន់តែរណ្តំជាងមុនមិនត្រឹមតែប៉ុណ្ណោះPG10​ ក៏មានរន្ធសម្រាប់ដោត​ tripod ទំហំ​ 35mm ដែលអ្នកអាចតម្លើង​ PG10 អោយបានកាន់តែខ្ពស់និងសម្លេងជះបានឆ្ងាយជាងមុន។ក្រៅពីជំនួយសម្លេងបន្ទះទាំង2នោះក៏អាចប្រើសម្រាប់ដាក់ភេសជ្ជ:បានដោយមិនបារម្ភទោះជាមានទឹកកំពប់ពីលើតិចតួចព្រោះPG10បានភ្ជាប់មកជាមួយនូវប្រព័ន្ធការពារជម្រាបទឹកនៅលើផ្ទៃខាងលើនិងកាន់តែពិសេសជាងនេះទៅទៀតនោះFunctionsជាច្រើនទៀតបានបំពាក់នៅលើPG10ដោយអ្នកគ្រាន់តែទាញយកនូវកម្មវិធីMusic Center ពីApp Store រឺPlay Storeដែលកម្មវិធីទាំងនេះនឹងកាន់តែផ្តល់នូវភាពងាយស្រួលនិងអាចអោយអ្នកប្រើប្រាស់Functionsយ៉ាងសំបូរបែបទាំងនោះបានយ៉ាងរីករាយ។

អ្នកអាចរកជាវPG10 បាននៅតាមបណ្តាហាងដែលមានលក់ផលិតផលផ្លូវការរបស់Sony។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES