Hyundai លេងចាស់ដៃបញ្ចេញឡានជិះ ១១០០ គីឡូអត់ចាក់សាំង ជិះបណ្ដើរសាកថ្មបណ្ដើលើដំបូលទៀត

ថ្មីៗនេះក្រុមហ៊ុន កូរ៉េ Hyundai បានធ្វើការបង្ហាញឡានអនាគតថ្មីមួយរបស់ខ្លួននៅក្នុងកម្មវិធី Chicago Show ឆ្នាំ ២០២០ នៅស៊េរីឡានឆ្នាំ ២០២០ របស់ខ្លួនគឺ Sonata Hybrid ។

យោងតាម ក្រុមហ៊ុន Hyundai ឡានថ្មី Sonata Hybrid នេះគឺអាចកំដរអ្នកបើកបរបានចង្ងាយរហូតដល់ ១ ១០០ គីឡូម៉ែត្រដោយមិនចាក់សាំង ដែលវាប្រើប្រាស់ផ្ទាំង សូឡា នៅលើដំបូលឡាន សាកថ្មស្រេចតែម្ដង ។

មិនត្រឹមតែប៉ុណ្ណោះ Sonata Hybrid 2020 ជាប្រភេទ Full Specs នឹងឡានម៉ាក Sedan ដែលមានតម្រូវការច្រើនសម្រាប់ពិភពលោកពេលនេះ ។

មិនមែនតែក្រៅស្រុកទេ សូម្បីតែកម្ពុជាយើងក៏មានឡាន Hyundai ក្រុមហ៊ុនកូរ៉េនេះជិះលើផ្លូវច្រើនផងដែរ ព្រោះតម្លៃរបស់វាអាចទទួលយកបាន និង គុណភាព ។

គួរបញ្ជាក់ដែរថា Sonata Hybrid គឺជាឡានសម្រាប់អនាគតមួយ ព្រោះបញ្ចូលថ្មតែម្ដង អាចជិះបានរហូតដល់ ១ ១០០ គីឡូម៉ែត្រអត់ចាក់សាំងមួយរៀលទៀត ៕

អត្ថបទដោយ៖ ឆាំ មករា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES