សំរិត គុជវុត្ថា៖ ដូចម្តេចដែលហៅថាដីល្អ? ដីល្អគេមើលយ៉ាងមិច?

អ្នកណាក៏ដឹងថា ចង់វិនិយោគដីធ្លីចំណេញ ត្រូវតែទិញប្រភេទដីល្អៗ ប៉ុន្តែប្រភេទដីល្អៗ មានមនុស្សមិនច្រើនទេដែលដឹងថា តើប្រភេទដីបែបណា ទើបហៅថាល្អ។

នៅក្នុងបទសំភាសន៍ផ្តាច់មុខរបស់ Business Cambodia ជាមួយនឹង លោកសំរិត គុជវុត្ថា ជាCEO President Real Etstae បានប្រាប់ថា ដីធ្លីដែលល្អ គឺស្ថិតនៅក្នុងលក្ខណទាំង៣ខាងក្រោមនេះ៖

១. លក្ខណៈសម្បត្តិសំខាន់បំផុតរបស់អចលនទ្រព្យល្អគឺអចលនទ្រព្យនោះត្រូវតែមានប្លង់កម្មសិទ្ធច្បាស់លាស់ មានម្ចាស់ត្រឹមត្រូវ ព្រោះបើសិនអចលនទ្រព្យនៅទីតាំងល្អ តម្លៃល្អហើយប៉ុន្តែគ្មានប្លង់កម្មសិទ្ធច្បាស់លាស់ត្រឹមត្រូវក៏​មិនអាចហៅថាអចលនទ្រព្យ​ល្អបានដែរ។

CEO វ័យក្មេងរូបនេះ បន្ថែមទៀតថា ប្លង់កម្មសិទ្ធច្បាស់លាស់នេះគឺសំដៅលើប្លង់ដែលអាជ្ញារធរដឹងលឺហើយអាចប្រើការបាន ហើយម៉្យាងវិញទៀតប្លង់កម្មសិទ្ធធំៗមាន២ គឺប្លង់រឹងដែលមានការបែងចែកច្រើនរហូតដល់១០ និងប្លង់ទន់ដែលជាប្លង់​ដែល​មាន​អាជ្ញាធរស្រុក ឬខណ្ឌចុះហត្ថលេខាអមដោយចៅសង្កាត់និងមានគំនូសតាងរបស់​ការិយាល័យភូមិបាលមក​ជាមួយទើប​ហៅថា​ប្លង់ទន់បាន។ ក្រៅពីនេះប្លង់ដែលធ្វើត្រឹមឃុំពុំអាចយកធ្វើជាមូលដ្ឋានកំណត់នូវសិទ្ធលើអចលនទ្រព្យបានទេ។

២. ដើម្បីដឹងថាអចលនទ្រព្យល្អឬមិនល្អត្រូវដឹងថាអចលនទ្រព្យនោះស្ថិតនៅតំបន់អភិវឌ្ឍន៍ណា។ បើនៅជាយក្រុង គួរសម្លឹងមើល រង្វង់ ៣០គីឡូម៉ែត្រពីជុំវិញរាជធានីភ្នំពេញគឺជាចំណុចមួយដែលទីក្រុងនឹងរីកទៅ។

៣. ត្រូវត្រួតពិនិត្យទៅលើលក្ខណៈ របស់អចលនទ្រព្យទាក់ទងជាមួយទំហំថា តើទំហំនិងជម្រៅរបស់អចលនទ្រព្យសមរម្យដែរឬទេ ព្រោះថា បើអចលនទ្រព្យមានទំហំក្បាលដីតូចហើយជម្រៅវែងមិនអាចចាត់ទុកជាអចលនទ្រព្យល្អបានទេ ព្រោះ​អចលនទ្រព្យ​ដែលល្អត្រូវមានក្បាលដីវែងហើយជម្រៅសមរម្យយ៉ាងហោចណាស់៣០ម៉ែត្រមិនអាចខ្លីជាង៣០ម៉ែត្រក្រោយពីកាត់ចំណីផ្លូវរួច។

៤. អចលនទ្រព្យត្រូវស្ថិតនៅក្បែរផ្លូវធំ ឬក៏ផ្លូវដែលអាចពង្រីកបាន ដោយត្រូវធ្វើការពិនិត្យមើលថាផ្លូវនេះជាផ្លូវតូច ឬក៏ទាល់គឺ​មិនអាចទិញបានព្រោះអាចមានបញ្ហានៅពេលទិញរួច ដោយពេលខ្លះនៅក្នុងប្លង់​អាចមើលទៅជាផ្លូវ​ធំប៉ុន្តែជាក់​ស្ដែងគឺ​ជាផ្លូវ​តូច។

ផ្លូវដែលអាចពង្រីកបានគឺអាចមានឧកាសឡើងថ្លៃបានព្រោះពេលដែលធ្វើការកែលម្អផ្លូវគឺអាចអូសទាញឱ្យតម្លៃដីមានការឡើងថ្លៃ។នេះ បើតាមការលើកឡើងរបស់ CEO វ័យក្មេងរូបនេះ។

USNews Logo
Online

RELATED ARTICLES