សោម សុធា អនាគតយើងមិនមែនចប់ត្រឹមធ្លាក់បាក់ឌុបទេ ជោគជ័យ ឬបរាជ័យថ្ងៃនេះជាមេរៀន

កាលពីម្សិលមិញនេះ គឺជាថ្ងៃប្រកាសលទ្ធប្រលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុបនៅទូទាំងប្រទេស ។ ជាធម្មតាការប្រឡងគឺតែងតែមានជាប់មានធ្លាក់ជារឿងធម្មតា ប៉ុន្តែនៅពេលដែលបេក្ខជនរូបណាមួយប្រឡងធ្លាក់ភាគច្រើនគឺគាត់តែងតែបាក់ទឹកចិត្តមិនចង់បន្តរធ្វើអ្វីៗផ្សេងទៀត ។ ប៉ុន្តែអ្នកត្រូវចាំថាអនាគតអ្នកនៅវែងឆ្ងាយទៀតណាស់ អ្នកត្រូវតាំងចិត្ត តាំងអារម្មណ៍អោយបានល្អ ហើយត្រូវកែរប្រែទម្លាប់ចាស់ ហើយស្វែងរកចំណុចខ្សោយរបស់ខ្លួនឯង ហើយព្យាយាមលុបបំបាត់ចំណុចខ្សោយទាំងនោះ។ 

បើតាមប្រសាសន៍របស់ លោក សោម សុធា គឺជា ប្រធានផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សនៃ ក្រុមហ៊ុន Forval ( Cambodia ) បានលើកឡើងថា អ្នកដែលជាប់បាក់ឌុបគឺល្អ បន្តែប្អូនមិនទាន់បានទទួលឳកាសស្គាល់នៅការឈឺចាប់ នៅក្នុងជីវិតនៅឡើយទេ ត្រូវត្រៀមលក្ខណ:និងត្រៀមខ្លួនដើម្បីទទួលអ្វីៗផ្សេងទៀត។ ចំណែកអ្នកដែលមិនបានជាប់បាក់ឌុប គឺត្រូវទទួលស្គាល់ និង​​ត្រូវរឹងមាំ មិនត្រូវបោះបង់ចោលដំណើរ ជោគជ័យបានទេ យើងកំពុងតែទទួលបាននៅឳកាសការឈឺចាប់ និង​ បាក់ទឹកចិត្ត ។ បន្ថែមលើនេះទៅទៀត នៅពេលដែលយើងជួបនៅរឿងឈឺចាប់លើកក្រោយយើងនិងរឹងមាំ និង មិន​ទន់ ជ្រោយទៀតទេ។

ជាងនេះទៅទៀត លោកបាននិយាយថា នាម​ជា មាតា​ បិតា សិស្សអាចអន់ចិត្តជាមួយកូនខ្លួនឯងដែល រៀនច្រើនឆ្នាំតែប្រលងមិនជាប់បាន អាចបាក់ទឹកចិត្តនៅពេលកូនខ្លួនឯងប្រលងមិនជាប់បាន អាចខ្មាសគេដែលកូនប្រលងធ្លាក់បានតែហាម មិនជឿជាក់ ហាមប្រៀបធៀបជាមួយកូនគេផ្សេង ហើយក៏មិនអាចកំណត់ថាទាល់តែជាប់បាក់ឌុបទើបជា​ មនុស្សពូកែ មនុស្សល្អ មនុស្សជោគជ័យទេ។ ក្នុងកាល:ទេស:បែបនេះជាពេលដែលមាតា បិតា ត្រូវលើកទឹកចិត្ត និង​ ជឿជាក់លើកូន កាន់តែខ្លាំង៕

អត្ថបទដោយ គន្ធា (Leadership Writer) 

Adtag for Mobile Grow:-
Online

RELATED ARTICLES