លោកសោម សម្បត្តិ៖ ចង់ក្លាយទៅជាអ្នកមានត្រូវចំណាយពេលធ្វើរឿង៦ចំណុចនេះអោយបានល្អ

ជាធម្មតាមនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិក្លាយទៅជាអ្នកមានក៏ប៉ុន្តែទម្រាំបានក្លាយទៅជាអ្នកមានម្នាក់បានវាមិនមែនអ្នកណាក៏អាចធ្វើបានដោយងាយស្រួលនោះទេវាត្រូវពឹងផ្អែកទៅលើការគិតការតស៊ូការព្យាយាមក៏ដូចជាការសិក្សារៀនសូត្រពីអ្វីៗនៅជុំវិញខ្លួន។

លោកសោមសម្បត្តិអតីតក្មេងកំព្រាឪពុករូបនេះបានថ្លែងពីប្រវត្តិនៃការរកស៊ីដំបូងបំផុតមុននឹងក្លាយជាសហគ្រិនជួរមុខរបស់កម្ពុជាដូចបច្ចុប្បន្ននេះថាលោកបានឆ្លងកាត់ជីវិតជាបុគ្គលិកធ្វើការអោយគេបន្ទាប់មកលោកក៏បានអភិវឌ្ឍន៍រហូតមានឱកាសបានចេញរកស៊ីអាជីវកម្មផលិតថ្នាំលាបយីហោCam-Paint។

លោកសោមសម្បត្តិបច្ចុប្បន្នគឺជានាយកប្រតិបត្តិសហគ្រាសផលិត​ថ្នាំ​ពណ៌​ជាតិCam-Paintនិងជាបុគ្គលដ៏ជោគជ័យមួយរូបរបស់ប្រទេសកម្ពុជាលោកជាមនុស្សដែលចូលចិត្តចែករំលែកចំណេះដឹងល្អៗទៅដល់ប្រជាជនខ្មែរជាពិសេសយុវជនជំនាន់ក្រោយផងដែរ។ហើយលោកក៏បានសិក្សាស្រាវជ្រាវដើម្បីឲ្យខ្លួនឯងអាចក្លាយជាមនុស្សម្នាក់ដែលមានសមត្ថភាពដឹកនាំខ្លួនឯងនិងអ្នកដទៃឲ្យបានល្អ។

លោកបានបង្ហើបពីវិធីក្លាយទៅជាអ្នកមានមាន៦ចំណុច : 

  • មានឳកាសរៀនរៀនឲ្យពូកែ
  • មានឳកាសធ្វើការធ្វើឲ្យខ្លាំង
  • សន្សំគំនិតសន្សំបទពិសោធន៍សន្សំប្រាក់
  • រៀនវិនិយោគមុនរៀនរកស៊ី
  • ចេះល្មមៗកុំទាន់ធ្វើចេះ
  • ចំណេញតិចៗរហូតប្រសើរជាងម្ដងចំណេញម្ដងខាត

អត្ថបទដោយ គន្ធា (Leadership Writer) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES