ទើបជាប់បាក់ឌុប អត់លុយរៀនកុំភ័យ! ស្មាតឧបត្ថម្ភរហូត១៥០០០ដុល្លារឱ្យរៀននៅសាលារដ្ឋល្បីៗ

ក្រោយពី​លទ្ធផល​ប្រឡង​បាក់ឌុបត្រូវបានប្រកាស ភាពរីករាយ​និង​ត្រេកអរកើតឡើង​ដំណាលគ្នា ទាំង​អ្នកជាប់ និង​អ្នកធ្លាក់។

សម្រាប់អ្នកជាប់ ប្រសិនបើគ្រួសារ​ហាក់មានជីវភាពមិនសូវគាប់ប្រសើរនោះ អាចនឹងពិបាកចិត្ត​ក្នុងការ​ស្វែង​រក​សាកលវិទ្យាល័យដើម្បីបន្ត​ការសិក្សារ​របស់ខ្លួននៅថ្នាក់ឧត្តមសិក្សារ។

ប៉ុន្តែជាមួយគ្នានេះដែរ មានសាកលវិទ្យាល័យជាច្រើនបានផ្ដល់អាហារូបករណ៍​រាប់រយកន្លែងដើម្បីឱ្យសិស្សានុសិស្សទាំងអស់អាចបន្តការសិក្សារ​ទៅរៀនអ្វីដែលខ្លួនស្រឡាញ់ ស្របតាមបរិបទសេដ្ឋកិច្ច​ថ្មី។

ជាមួយគ្នានោះដែរ ក្រុមហ៊ុនស្មាតដែលគ្រប់គ្នា​ស្គាល់ហើយថាជាក្រុមហ៊ុន​សេវាទូរស័ព្ទ​ល្បីល្បាញមួយដែរនៅកម្ពុជានោះ បានប្រកាស​ពីគម្រោង SmartEdu របស់ខ្លួនដែលនឹង​ផ្ដល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺន៥ពាន់ដុល្លារ​សម្រាប់សិស្សដែលទើបនឹង​ជាប់បាក់ឌុប​ថ្មីៗនេះ។

បើតាម​ផេកហ្វេសប៊ុកផ្លូវការ​របស់ SmartEdu បានបញ្ជាក់​ថា ទឹកប្រាក់ ១ម៉ឺន៥ពាន់ដុល្លារ​នេះត្រូវ​បានផ្ដល់សម្រាប់តែសិស្សទើបប្រលងបាក់ឌុបឆ្នាំ2019 ដែលទទួលបាននិទ្ទេសរួម A ឬ B ហើយមានបំណងចង់សិក្សានៅសាកលវិទ្យាល័យរដ្ឋនានា ឫNational Institute of Posts, Telecoms & ICT - Niptict (វិទ្យាស្ថានជាតិ NIPTICT)។

សម្រាប់ពាក្យ​យកអាហារូបករណ៍អាចដាក់ពាក្យអនឡាញឲ្យបានមុន ថ្ងៃទី 06 ខែតុលា ឆ្នាំ2019 តាមរយៈwww.smartedu.com.khឬ ស្នើសុំពាក្យពីសាខា Smart Shop ណាមួយទូទាំងប្រទេស រឺ វិទ្យាស្ថានជាតិ NIPTICT។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 010 234 075 រៀងរាល់ម៉ោងធ្វើការ។

ប្រភពរូប៖ SmartEdu Facebook Page

អត្ថបទដោយ៖ ខុន សក្ក័ដា

Adtag for Mobile Grow:-
Online

RELATED ARTICLES