លែងល្បី iPhone ងាកមើលស្មាតហ្វូនវៀតណាមវិញតម្លៃ ១០០ដុល្លារជាង សមត្ថភាពមិនចាញ់ទូរស័ព្ទថ្លៃ

មួយរយៈធំដែលស្មាតហ្វូនល្បីៗបរទេសមួយចំនួនហាក់មានសន្ទុះខ្លាំងហក់ចូលទីផ្សារក្រៅស្រុក ដូចជាម៉ូឌែលស្មាតហ្វូនរបស់ iPhone , Samsung , Huawei , OPPO , Google Pixel ជាដើម ដែលមានសមត្ថភាពមិនធម្មតា ។

តែថ្ងៃនេះយើងនឹងនាំអ្នកទៅមើលស្មាតហ្វូន ១ គ្រឿងរបស់វៀតណាមក្បែរខាងប្រទេសយើង ម៉ូឌែល V Smart តម្លៃល្បាក់ ១៥០ ដុល្លារ តែមានសមត្ថភាពខ្លាំងគួរសម ហើយផលិតលក់តែទីផ្សារអឺរ៉ុបទៀត ។

V Smart មាន ៤ ម៉ូឌែល Vsmart Joy1 (112.6ដុល្លារ), Vsmart Joy1Plus (156ដុល្លារ), Vsmart Active 1 (230ដុល្លារ), Vsmart Active 1 Plus (286.5ដុល្លារ) សម្រាប់រូបរាងក៏គួរសមទទួលយកបានផងដែរ ហើយ ៤ ម៉ូឌែលនេះផលិតមកតម្រូវអ្នកមានលុយលំដាប់ថវិកាប៉ុណ្ណោះ ។

បើមើលទៅលើ Space របស់វាវិញ Vsmart Joy 1 (Snapdragon 435 ជាមួយរ៉េម3GB ទំហំផ្ទុក32GBបំពាក់ដោយអេក្រង់ ៥.៥ អ៊ីញ) សម្រាប់ម៉ូឌែល Vsmart Joy 1 Plus (Snapdragon 430 ជាមួយរ៉េម 3GB ទំហំផ្ទុក 32GB បំពាក់ដោយអេក្រង់6.2 អ៊ីញ) Vsmart Active 1 (Snapdragon 660 ជាមួយរ៉េម4GB ទំហំផ្ទុក64GB បំពាក់ដោយអេក្រង់5.5 អ៊ីញ) Vsmart Active 1 Plus (Snapdragon 660 ជាមួយរ៉េម 6GB ទំហំផ្ទុក64GB បំពាក់ដោយអេក្រង់ ៦.២ អ៊ីញ ប្រភេទ edge-to-edge ) ។

បញ្ជាក់ផងដែរថា សម្រាប់ទីផ្សារស្មាតហ្វូនវៀតណាម មិនមានលក់នៅក្នុងប្រទេសវៀតណាមនោះទេសម្រាប់ពេលនេះ ព្រោះតែផលិតដើម្បីតែនាំចេញទៅទីផ្សារប៉ែក អឺរ៉ុបប៉ុណ្ណោះ អញ្ចឹងប្រជាជនវៀតណាមក៏មិនទាន់មានប្រើប្រាស់ផងដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES