រដ្ឋាភិបាលរៀបចំផែនការកែប្រែមុខមាត់ខេត្តព្រះសីហនុ បន្ទាប់ពីរងការខូចខាតអស់រាប់លានដុល្លារ

ផែនការជួយកែប្រែមុខមាត់ខេត្តព្រះសីហនុដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរលើកនេះកំពុងតែមានវិធានការក្ដៅៗបន្ថែមទៀតហើយដោយរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងណាស់លើបញ្ហាទាំងនេះ។

ជាក់ស្ដែង បើយោងតាមការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ កាលពីពេលថ្មីៗនេះ​ បានឱ្យដឹងថា ក្រសួងបានសម្រេច​ធ្វើការ​ស្ថាបនា​ និង​សាងសង់​ ​ផ្លូវ​៣៤ខ្សែ​ ស្មើនឹង​ ៨៤៥០៥​ ម៉ែត្រ​ ក្នុង​ក្របខណ្ឌ​នៃ​ថវិកា​ទទួល​បាន​ពី​ការ​ដោះដូរ​​ធនធាន​នៅក្នុង​ខេត្ត​ព្រះសីហនុ។ដោយការស្ថាបនាក្នុងខេត្តម្ដងនេះត្រូវប្រើប្រាស់កញ្ចប់ធំបំផុត ហើយផែនការនិងយុទ្ធសាស្រ្តផ្សេងៗដាក់ចេញយ៉ាងស្វិតស្វាញ។

​ក្នុងគម្រោងនេះត្រូវ​បាន​ធ្វើការ​បែងចែក​ជា៣ប្រភេទ​ ដើម្បី​ងាយស្រួល​ក្នុង​ការអនុវត្តន៍​ និង​គោរព​ទៅតាម​គោលការណ៍​ លក្ខណៈ​បច្ចេកទេស​ដូច​ជា​ ៖

១. កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុច​កណ្តាល​នៃ​ដី​ចំណី​ផ្លូវ​សាធារណៈ​ស្របតាម​ប្លង់​សុរិយោដី​។

២. គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ ចក្ខុវិស័យ​ឆ្នាំ​ ២០៣០​ ដែល​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​អនុក្រឹត្យ​លេខ​ ៨១​ អន​ក្រ.បក​ ចុះ​ថ្ងៃទី​ ១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៨​

៣. សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត​ (detailed​ design​) នៃ​ខ្សែ​ផ្លូវ​នី​មួយ​ៗ ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ អនុលោម​តាម​បទដ្ឋាន​របស់​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​៖

​_ ចិញ្ចើម​ផ្លូវ​មានផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង​ (Concrete​ Slab​) និង​ផ្លូវ​ជិះកង់​ទទឹង​ ១,៥០​ ម៉ែត្រ​ ក្រាល​កៅស៊ូ​បេ​ទីម​ កម្រាស់​ ៥០​ មី​លី​ម៉ែត្រ​ និង​មាន​ដាំ​ស្មៅ​ និង​ដើមឈើ​ជា​ផ្ទៃ​ជ្រាប​ទឹក​

_ ទ្រូងផ្លូវ​ធ្វើ​ពី​បេតុង​កម្រាស់​ ២៥០​ មី​លី​ម៉ែត្រ​ ក្រាល​កៅស៊ូ​បេ​ទីម​ (Asphalt​ Concrete​) កម្រាស់​ ៧០​ មី​លី​ម៉ែត្រ​។ បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែកសរសៃ​ទំហំ​ ១២​ មី​លី​ម៉ែត្រ។

_ ដាំ​ដើមឈើ​តែ​នៅ​តាមផ្លូវ​ដែល​មាន​សួន​កណ្តាល​ចែកផ្លូវ​

_ បង្កប់​លូ​ទឹកភ្លៀង​មុខកាត់​ ១ ម៉ែត្រ​ និង​លូ​ទឹក​កខ្វក់​មុខកាត់​ ១ ម៉ែត្រ​ តាម​បណ្តា​យស​ងខាង​ផ្លូវ​

_ មាន​បង្គោល​ភ្លើង​ប្រើ​ថាមពល​ព្រះអាទិត្យ​

_ មាន​គំនូស​និង​ផ្លាក​សញ្ញា​ចរាចរណ៍​ តាម​បទដ្ឋាន​បច្ចេកទេស​។អំពី​ការគ្រប់គ្រង​គម្រោង​

​ការគ្រប់គ្រង​គម្រោង​

១. រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជា​អាណាប័ក​ដើម​ខ្សែ​និង​ជា​អ្នក​ម្ចាស់ការ​ក្នុង​ការអនុវត្ត​គម្រោង​។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ត្រូវ​អនុវត្ត​គម្រោង​ក្រោម​ការណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

២. អ្នកទទួលការ​ រួមមាន​

_ កង​វិស្វកម្ម​តេជោ​ ហ៊ុន​សែន​ សៀមរាប​ (នាយ​ឧត្តមសេនីយ៍​ ខេង​ សុមេធ​)

_កង​វិស្វកម្ម​លេខ​ ១៧៨​ ស្ពាន​-ថ្នល់​ (ឧត្តមសេនីយ៍ឯក​ សឿន​ រឿត​)

_ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​ 

_ក្រុមហ៊ុន​ឯកជន​ ​ដែល​មានបទពិសោធន៍​និង​ស្នាដៃ​ល្អ​ក្នុង​ការអនុវត្ត​គម្រោង​សហប្រតិបត្តិ​ការ​ និង​ពុំ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ដៃគូ​អភិវឌ្ឍន៍​។

៣. អ្នក​ម្ចាស់ការ​ ត្រូវ​អនុវត្ត​នីតិវិធី​ចរចា​ថ្លៃ​ និង​ចុះ​កិច្ចសន្យា​ផ្ទាល់​ជាមួយ​អ្នកទទួលការ​ តាម​ការណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

៤. រយៈពេល​សាងសង់​ត្រូវ​បាន​កំណត់​ ៨ (ប្រាំបី​) ខែ​ គិត​ចាប់ពី​ថ្ងៃខែ​ឆ្នាំ​ ចុះ​កិច្ចសន្យា​ ដែល​គ្រោង​នៅដើម​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​។

៥. គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ មាន​ភារកិច្ច​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង។

សង្ឃឹមថាផែនការទាំងអស់នេះនឹងសម្រេចបានតាមពេលវេលាដែល រដ្ឋាភិបាលបានកំណត់ទុកនិងប្រកបដោយភាពរលូនផងចុះ។

អត្ថបទ៖ ភោគ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES