តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងត្រៀមខ្លួន ឡើងផ្សារហ៊ុនកម្ពុជា នាពេលខាងមុខ!

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទើបតែបានរៀបចំកិច្ចប្រជុំភាគហ៊ុនិកប្រចាំឆ្នាំ ២០១៨ ។ នៅក្នុងកិច្ចប្រជុំនោះ ម្ចាស់ភាគហ៊ុនចិន និងកម្ពុជាបានសម្រេច ធ្វើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យមានលក្ខណៈស្តង់ដារ ជំរុញការធ្វើសមាហរណកម្មនៃការសាងសង់តំបន់ផលិតកម្មរបស់តំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ និងទទួលបានការឯកភាពចំពោះការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណ និងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងចាប់ផ្តើមរៀបចំឯកសារ និងដំណើរការនីតិវិធី ដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅផ.ម.ក. ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានបំណងបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈ និងចុះបញ្ជីនៅផ.ម.ក. ដើម្បីបង្កើនទុនបន្ថែមតាមរយៈទីផ្សារមូលបត្រ ជំរុញការអភិវឌ្ឍតំបន់ឱ្យមានគុណភាពខ្ពស់ និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ លើសពីនេះទៀត តាមរយៈការចុះបញ្ជីគ្រប់ភាគហ៊ុនិកទាំងអស់ អាចទទួលបាននូវភាពជោគជ័យនៃសមិទ្ធផល និងសម្រេចបានយុទ្ធសាស្រ្តឈ្នះ - ឈ្នះ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងចម្ងាយ ១២ គីឡូម៉ែត្រពីស្ថានីយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងចម្ងាយតែ៣ គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ។ ផ្ទៃក្រឡាសរុបគឺ១១,១៣ គីឡូម៉ែត្រការ៉េ។ បន្ទាប់ពីការបញ្ចប់ការសាងសង់ និងកំណែទម្រង់ ២,០ នៃ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សហគ្រាសជាង ៣០០ នឹងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ហើយក្នុងនោះដែរ  កម្មករ-និយោជិត ចំនួនប្រមាណ ៨០ ពាន់ទៅ ១០០ ពាន់នាក់នឹងទទួលបានការងារធ្វើដើម្បីបម្រើឱ្យឧទ្យានអេកូឡូស៊ីមានសកម្មភាពទៅមុខយ៉ាងពេញលេញ។

Adtag for Mobile Grow:-
Online

RELATED ARTICLES