ស៊ូ  អ៊ីន៖ដើមទុនត្រឹម៧០$  ប្រឹងរកស៊ីមួយឆ្នាំក្លាយជាម្ចាស់អាជីវកម្មវ័យក្មេង ទទួលបានពានរង្វាន់២ផ្ទួនៗ

អ្នកណាក៏អាចរកស៊ី ឬចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនបានដែរ ក៏ប៉ុន្តែ មិនមែនសុទ្ធសឹងតែជោគជ័យទាំងអស់នោះទេ ព្រោះការចាប់ផ្តើមអាជីវកម្មនីមួយៗគឺមិនមែនជាការងាយស្រួល ជាក់ស្ដែងកញ្ញា ស៊ូ អ៊ីន   ចាប់ផ្តើមដំបូងជាមួយនិងដើមទុនត្រឹមតែ៧០$ រហូតក្លាយជាម្ចាស់ប្រេនផលិតផល ER Brand Co.,Ltd ដែលកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អតិថជន ទាំងក្នុងនិងក្រៅប្រទេស។

មុនដំបូងឡើយ កញ្ញាយកលុយទាំងអស់នោះមកធ្វេី  ជាដើមទុននៅក្នុងការលក់ផលិតផលតាម Online  មកដល់សព្វថ្ងៃ  ក្នុងរយៈពេល មួយឆ្នាំ  កញ្ញាក៏ទទួលបានជោគជ័យនៅក្នុងការលក់រហូតទទួលបានតំណាងចែកចាយដល់ទៅជាង១ពាន់នាក់ និងទទួលបានពានរង្វាន់២ផ្ទួនៗថែមទៀតផង។  ពានរង្វាន់ ទី  ១នៅប្រទេស ថៃ  ជា ពានរង្វាន់  “Best Quality Of The Year 2019 “ ជា ពានរង្វាន់ផលិផលដែលមានគុណភាពល្អបំផុតប្រចាំឆ្នាំ  2019 ថ្ងៃ27ខែ10ឆ្នាំ 2019 , ពានរង្វាន់ ទី2 Asian  Successful  CEOAward  2019 ជា ពានរង្វាន់ សហគ្រិន ឆ្នើមអាស៊ាន  2019 ត្រូវបានបំពាក់ជូនដោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាថ្ងៃទី08ខែ11ឆ្នាំ2019។

ជាមួយគ្នានេះដែរ កញ្ញា ក៏បានបង្ហាញពីចក្ខុវិស័យរបស់កញ្ញានៅក្នុងជំនួញគឺ  ចង់អោយស្រ្ដីខ្មែរខ្លាំងមានប្រាក់ចំណូលដោយខ្លួនឯង  មានភាពរឹងមាំ,  ក្លាហាន, ដែលអាច ជួយដល់ខ្លួនឯងគ្រួសារ  សង្គម  និងប្រទេសជាតិអោយកាន់តែរីកលូតលាស់បានឆាប់ រហ័ស។  ក្រៅពីនេះ កញ្ញាក៏បានការគ្រប់គ្រងអាវជីកម្មរបស់ខ្លួនបានយ៉ាងល្អ ដោយសារកញ្ញាមានការយកចិត្តទុកដាក់ខ្ពស់ និងការចេះមើលថែរក្សាតំណាងចែកចាយទាំងអស់ និងស្វែងរកអ្វីដែលថ្មីៗសម្រាប់អាជីវកម្ម ។

មិនត្រឹមតែ ប៉ុណ្ណោះទេ កញ្ញាក៏បានបង្ហាញពីវិធីសាស្រ្ដលក់អនឡាញមួយ អំពីលក្ខិណ: សម្បត្តិ7យ៉ាងដែលកំពូលអ្នកលក់ត្រូវមាន ទៅកាន់តំណាងចែកចាយផងដែរ៖

1.តស៊ូ ក្នុងការលក់

2.ពូកែស្តាប់និងស្វែងយល់ពីបញ្ហារបស់ អតិថិជន

3.ពូកែដោះស្រាយបញ្ហា អតិថិជន

4 . មានភាពស្មោះត្រង់

5. ចេះចែករំលែកអ្វីល្អៗ

6.រៀនសូត្រ អភិវឌ្ឍន៍ ខ្លួន ជានិច្ច

7.មានឥរិយាបថល្អ។

គួរជម្រាបផងដែរថា  ទោះបីកញ្ញាទើបវ័យតែ 20ឆ្នាំក៏ពិតមែនតែកញ្ញាមានសមត្ថភាពនៅក្នុងការដឹកនាំ និងគ្រប់គ្រងអាជីវកម្មរបស់ខ្លួនបានយ៉ាងល្អ ព្រមទាំង ទទួលបាន ការគោរព  ស្រលាញ់  ពីសំណាក់អតិថិជន និង ដំណាងចែកចាយទាំងក្នុងនិងស្រុកនិងក្រៅស្រុក។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES