យកស្មាតហ្វូន ថេប្លេត កុំព្យូទ័រ ឡើងយន្តហោះ បើដាក់របៀបនេះប្រយ័ត្នគេរើចេញ

នៅសម័យនេះ​គ្រប់គ្នា​សុទ្ធ​តែមាន​ឧបករណ៍អេឡិច​ត្រូនិកទាំង​អស់។​ បើនៅលើគោក​ចង់កាន់វេច​ខ្ចប់យ៉ាង​ម៉េចមិនមាននរណាខ្វល់នោះទេ​ ប៉ុន្តែសម្រាប់​ការហោះហើរ​វិញ​បើទុកដាក់មិនស្រួលទេនោះ ព្រលានយន្តហោះខ្លះ​គេអាច​នឹង​ឱ្យយើង​រើឥវ៉ាន់ចេញជាក់ជាមិនខាន ដើម្បីសុវត្ថិភាព​អ្នកដំណើរ​ផ្សេងទៀត។

បើតាម សមាគមន៍​នៃការ​ដឹកជញ្ចូន​តាម​អាកាស​ ហៅកាត់ថា IATA បាន​កំណត់​ឱ្យ​យកដាក់កាបូបជាប់នឹង​ខ្លួនជានិច្ចនូវ ឧបករណ៍អេឡិចត្រូនិក ដែលមានថ្មប្រភេទ Lithium ដោយថ្មប្រភេទនេះមានស្ទើរតែគ្រប់​ឧបករណ៍អេឡិកត្រូនិក​ទាំង​អស់​មិនថា​ទូរស័ព្ទ កុំព្យូទ័រ ឬ ជា Power Bank នោះទេ។

IATA ធ្វើការ​ណែរនាំ​ឱ្យ​អ្នកដំណើរ​ទាំងអស់​ទុកឧបករណ៍អេឡិចត្រូនិកនៅជាប់ខ្លួនជាជាង ដាក់វ៉ាលី​ផ្សេងដែលមិនកាន់ជាប់តាមខ្លួន។ ជាមួយគ្នានេះដែរ ឧបករណ៍ដែលមិនចាំបាច់​គួរណាស់តែបិទចោលតែម្ដង​ចៀស​វាង​មានបញ្ហា​ដោយប្រការណាមួយ។

បទបញ្ជា​ឱ្យធ្វើដូច្នោះក៏ដោយសារតែ IATA មានហេតុផលថា ឧបករណ៍អេឡិចត្រូនិកទាំងនោះងាយ​នឹង​មានឧបទ្ទវហេតុ​កើតឡើង​ណាស់ មិនថា​ពេលប្រើប្រាស់ ឬក៏ពេល​បញ្ចូលថ្មនោះទេ។

ខាង​សមាគមន៍ IATA ក៏បានបញ្ជាក់ផងដែរថា នៅមានរបស់​ជាច្រើនទៀតដែលគេអាចនឹង​ហាមឃាត់​មិនឱ្យ​យកឡើង​យន្តហោះ ទៅតាមតំបន់ និង​តាមប្រទេស​ដែលជាគោលដៅហោះហើរ​។

No photo description available.

អត្ថបទដោយ៖​ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES