សិរីរិទ្ធ ៖ អ្នកលក់អនឡាញបើចង់ទិញផេកគេយកមករកស៊ី ត្រូវគិតលើចំណុចក្តៅទាំង ៤ នេះជាមុនសិន

មានមនុស្សមិនតិចឡើយសព្វថ្ងៃនេះចំនួនអ្នករកស៊ីតាមអនឡាញនៅកម្ពុជាយ៉ាងច្រើនដែលមិននិកស្មានដល់ អ្នកខ្លះលក់បែបសេវាកម្ម អ្នកមួយចំនួនទៀតលក់នូវផលិតផលដោយពួកគាត់គេប្រើប្រាស់នៅកម្មវិធីដូចជា facebook instar gramជាដើម ក្នុងការផ្សព្វផ្សាយផលិតផលឫសេវាកម្មរបស់ពួកគេ ជាពិសេសនោះគឺអ្នករកស៊ីនៅលើអនឡាញជាច្រើនកំពុងតែផ្អើលនាំគ្នាទៅទីញផេកដែលគេលក់អោយស្រាប់ផងដែរ ។

យោយទៅតាមប្រសាសន៍របស់លោក សិរីរិទ្ធ គ្រូបណ្តុះបណ្តាលជំនាញទីផ្សារលើហ្វេសប៊ុកបានបង្ហាញ ៤ ចំណុចដែលសំខាន់បំផុតមុននិងទិញpageរបស់គេយកមកធ្វើអាជីវកម្មអនឡាញផ្ទាល់ខ្លួន៖ 

១ប្តូរឈ្មោះផេក

មុននិងអ្នកទិញផេកពីនរណាម្នាក់រឿងដំបូងដែលអ្នកត្រូវតែធ្វើនោះគឺស្នើអោយអ្នកលក់ផេកទាំងនោះផ្តូវឈ្មោះហើយដាក់ឈ្មោះយើងជាផ្លូវការវិញអោយបានលឿនបំផុត ព្រោះអ្នកត្រូវចាំថានៅពេលដែលផេកនោះមានចំនួនអ្នកឡាយច្រើន ហើយផេកនោះដែរឧស្សាហ៍ប្តូរឈ្មោះច្រើនដងទៀតនោះវាជាបញ្ហាដែលយើងពិបាកក្នុងការកាន់ផេកនោះ ដូច្នេះមុននឹងអ្នកកាន់ផេកនោះសូមអោយគេប្តូរឈ្មោះផេកភ្លាមជាការល្អ ។ 

២មើលទៅលើប្រវត្តិផេក 

ដើម្បីមើលទៅលើប្រវត្តរបស់ផេកអ្នកគ្រាន់តែចូលទៅកាន់ផេកដែលអ្នកចង់មើល បន្ទាប់មកអ្នកចុចលើពាក្យ page Transparencyបន្ទាប់មកទៀតអ្នកនិងឃើញប្រវត្តនៃផេកនោះជាមិនខានឡើយ។ អ្នកក៏អាចមើលឃើញនៅប្រវត្តផេកនោះផងដែរដោយអ្នកអាចជ្រើសរើសបាន ។ឧទាហរណ៍ថា ផេកនឹងពីមុនគេធ្លាប់់លក់សម្លៀកបំពាក់មនុស្សស្រីហើយfriend ភាគច្រើននោះគឺជាមនុស្សស្រី ហើយប្រសិនបើអ្នកយកផេកនេះទៅលក់សម្លៀកបំពាក់មនុស្សស្រីដែរនោះវាពិតជាត្រឹមត្រូវដែលអ្នកអាចទិញយកបាន ប៉ុន្តែប្រសិនបើអ្នកយកផេកនោះយកមកលក់សម្លៀកបំពាក់បុរសវិញ មិនអាចលក់ដាច់បានឡើយ ដូច្នេះអ្នកក៏គួតែមើលទៅលើចំណុចនេះផងដែរ ។ 

៣.សិទ្ធក្នុងការគ្រប់គ្រងផេក 

វាពិតជាសំខាន់ដែលអ្នកត្រូវតែធ្វើនៅពេលដែលម្ចាស់ផេកដាក់អ្នកចូលទៅកាន់ Adminនៃផេកដែលអ្នកចង់ទិញនោះនិយាយអោយស្រួលយល់ផេករបស់អ្នក គឺអ្នកត្រូវតែremove ម្ចាស់ផេកនោះចោលភ្លាមទៅព្រោះយើងមិនអាចទុកអោយគេមកជាAdminផេកមួយពីរនាក់បានឡើយ ប្រសិនបើយើងមិន remove ទេមានន័យថាគេមានសិទ្ធិក្នុងការគ្រប់គ្រងផេកយើងដូចគ្នា ។ 

៤ពិនិត្យមើលបច្ចុប្បន្នភាពនៃផេក 

នៅពេលដែលអ្នកទីញផេកដែលមានចំនួនអ្ន like 10k ទៅ 100k​ ប៉ុន្តែនៅពេលដែល Liveលក់ផលិតផលមានអ្នកចូលមើលត្រឹមតែ៥-៧នាក់ គ្មានអ្នក Comment ចំនួនអ្នក Shareមានតិចតួចហើយប្រើមិនទាន់បានប៉ុន្មានផងFacebookបិតលេងអោយ Boostមានន័ចយថាអ្នកបានទិញផេកខូចបាត់ទៅហើយពីអ្នកលក់ ។​ដើម្បីជៀសវាងនៅចំណុចទាំងអស់នេះអ្នកត្រូវមើលទៅលើបច្ចុប្បន្នភាពនៃផេកថាតើមានជាប់បម្រាមណាមួយពីfacebookដែរឫយ៉ាងណា។ 

អត្ថបទដោយ:Heang polite (Writer and Sale of Business Cambodia) 

USNews Logo
Online

RELATED ARTICLES