កញ្ញាសេង បុប្ផា៖ តើស្រ្តីដែលរឹងមាំ ក្លាហាន ជោគជ័យជាស្រ្តីដែលមានលក្ខណៈពិសេសបែបណាខ្លះ?

កញ្ញា សេង បុប្ផា ជាសហគ្រិនស្ត្រីនិងជាគ្រូបង្រៀនយូហ្កាមួយរូបដែលកំពុងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ជាមួយការងារប្រចាំថ្ងៃ ជាពិសេសការបើកថ្នាក់បង្រៀនផ្ទាល់ខ្លួនតែម្តង ។ កញ្ញាបានបើកថ្នាក់បង្ហាត់កីឡាយូហ្គានេះចាប់តាំងពីឆ្នាំ២០១៨មកម្លេះ ដោយបានចូលទុនគ្នាជាមួយមិត្ត២នាក់ផ្សេងទៀត តែក្រោយមកកញ្ញាក៏បានចេញមកបើកជាថ្នាក់ បង្ហាត់ផ្ទាល់ខ្លួនវិញ។ ដោយសារតែ កញ្ញាគឺជាស្រ្តីម្នាក់ដែលមានភាពរឹងមាំ ក្លាហាន តស៊ូ ជំនះរាល់ ការលំបាកទាំងអស់ទើបកញ្ញាអាចទទួលបានជោគជ័យក្លាយទៅជាសហគ្រិនស្រ្តី ជោគជ័យទាំង អាជីវកម្ម ការងារ ជីវិតគ្រួសារ ការសិក្សាកន្លងមក ។ 

អាស្រ័យហេតុដូចនេះហើយទើប កញ្ញា សេង បុប្ផា បង្ហើបនៅតិចនិចដើម្បីក្លាយទៅជាស្រ្តីដែលរឹងមាំ។

តើគួរធ្វើយ៉ាងណាដើម្បីក្លាយទៅជាស្រ្តីម្នាក់ដែល ក្លាហាន រឹងមាំ មិនចាញ់បុរស ?

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងាររបស់ Business Cambodia គ្រូបង្ហាត់យូហ្គាវ័យ ៣០ ឆ្នាំរូបនេះបានប្រាប់ឲ្យដឹងថា គឺជាមនុស្សស្រី ឬ ស្រ្តីត្រូវតែរឹងមាំ ក្លាហាន ។ ជាក់ស្ដែងនៅក្នុងសង្គមយើងសព្វថ្ងៃ មនុស្សមួយចំនួននៅតែនិយាយថាជាស្រ្តីនៅពេលដែលរៀបការហើយ គឺត្រូវមើលថែគ្រួសារ ស្វាមី និង កូនៗជាដើម មិនអាចធ្វើការងារធំបានទេ។ ជាពិតណាស់ សហគ្រិនស្រ្តីរូបនេះបានលើកឡើងថា មនុស្សយើងម្នាក់ត្រូវតែមានសេរីភាពលើអ្វីដែលយើងចង់ធ្វើ និងអ្វីដែលយើងចង់បាន ។ ហើយយើងអាចក្លាយទៅជាអ្វីក៏បាន តាមតែយើងចង់ស្រ្តីអាចក្លាយទៅជាអ្នកមាន ឬ មហាសេដ្ឋី អ្នកដឹកនាំប្រទេស ក្លាយទៅសហគ្រិនម្នាក់បាន នៅពេលដែលគេមានគោលដៅ និង ការតាំងចិត្តធ្វើឲ្យដោយយកចិត្តទុកដាក់ ។ 

កញ្ញា បានបន្ថែមទៀតថាជាមនុស្សស្រីត្រូវតែចេះរៀបចំ និង ធ្វើខ្លួនឲ្យបានស្អាតបាតទោះបីមានគ្រួសារ មានប្ដីមានកូនក៏ដោយ។មួយវិញទៀតនោះគឺនៅពេលដែលរៀបការហើយមិនត្រូវឈប់ធ្វើការចាយលុយប្ដីទេ តែត្រូវជួយគ្នាទៅវិញទៅមក យើងជោគជ័យទាំងអស់គ្នា ។ កញ្ញាលើកឡើងថា មនុស្សស្រីអាចធ្វើការដូចមនុស្សប្រុស អាចចេញក្រៅផ្ទះដូចមនុស្សប្រុស ឲ្យតែយើងធ្វើនៅអ្វីដែលត្រឹមត្រូវ ។ 

ដើម្បីក្លាយទៅជាមនុស្សស្រីដែលរឹងមាំ ជោគជ័យ យើងមិនត្រូវខ្វល់ពីសម្ដីអ្នកដទៃដែល និយាយអាក្រក់ពីយើងច្រើនពេកទេ កុំយកខ្លួនរបស់យើងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃ ពីព្រោះមនុស្សយើងម្នាក់ៗមានលក្ខណៈពិសេសរៀងៗខ្លួន ។ ម្យ៉ាងវិញទៀត ស្រ្តីដែលជោគជ័យតែតែងជាមនុស្សដែលយល់ដឹងពីសុខទុក្ខរបស់គ្រួសារ ស្វាមី ជាអ្នកលើកទឹកចិត្ត ចាំផ្ដល់កម្លាំងដល់ក្រុមគ្រួសារទាំងអស់ ហើយកឺជាអ្នកដឹកនាំ ជាអ្នកដែលអប់រំកូនៗឲ្យចេះគោរពនឹងឲ្យតម្លៃអ្នកដទៃផងដែរ ។ 

ជាចុងក្រោយ ស្រ្តីដែលជោគជ័យ ដែលក្លាហាន ដែលរឹងមាំ គឺជាស្រ្តីម្នាក់ដែលធ្វើគ្រួសារមានអារម្មណ៍ ថាខ្វះមិនបាន ជាស្រ្តីដែលចាំក្លាហាន រឹងមាំ មិនចុះចាញ់ជាមួយនឹងបញ្ហា មានដំណោះស្រាយល្អ ជាស្រ្តីម្នាក់ដែលមិនពឹងលើប្តីគ្រប់យ៉ាង ជាសហគ្រិនស្រ្តីដ៏អស្ចារ្យ ចេះរៀបចំទុកដាក់គ្រួសារ ចេះឲ្យតម្លៃអ្នកដទៃ ចេះគោរពស្វាមី ហើយក៏ជាស្រ្តីម្នាក់ដែលជឿជាក់លើខ្លួនឯង ។ អ្វីដែលកាន់តែពិសេសជាងគេនោះ ត្រូវចេះរៀបចំខ្លួនឲ្យបានស្អាត ទោះបីជាអ្នករៀបការរួចហើយក៏ដោយ ។ 

អត្ថបទដោយ ៖​ មិត្ត គន្ធា 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES