រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់បិតាវិទ្យាសាស្ត្រ អាល់បឺត អាញស្តាញ អ្នកបង្កើតទ្រឹស្តីផលិតអាវុធនុយក្លេអ៊ែរ

លោកអាល់បឺត អាញស្តាញ គឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់ដែលធ្លាប់ទទួលបានពានរង្វាន់ណូប៊ែលផ្នែករូបវិទ្យា និងបានបង្កើតនូវទ្រឹស្តីដ៏អស្ចារ្យជាច្រើនដែលជួយដល់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្តបង្កើតចេញជាលទ្ធផលជាច្រើន។ លោកគឺជាជនជាតិជ្វីហ្វ ប៉ុន្តែលោកមិនសូវគោរពប្រតិបត្តិតាមសាសនារបស់ជនជាតិជ្វីហ្វនោះទេ។ អាល់បឺត អាញស្តាញ ជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃបំផុត ប៉ុន្តែលោកជាមនុស្សម្នាក់ដែលចម្លែកខុសពីមនុស្សដទៃផងដែរ។ ពេលដែលនៅតូច លោកមិនអាចនិយាយបានសូម្បីតែមួយមាត់ដែលធ្វើឱ្យឪពុកម្ដាយរបស់លោកមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់លោកមានអាយុ ៣ ទៅ ៤ ឆ្នាំ ទើបលោកចាប់ផ្ដើមរៀននិយាយជាលើកដំបូង។ 

លោកជាមនុស្សម្នាក់ដែលរៀនមិនសូវពូកែនោះទេ គាត់តែងតែល្មើសវិន័យជាច្រើនរបស់សាលា។ គាត់ជាក្មេងម្នាក់ដែលមានចម្ងល់ច្រើនដែលជាហេតុធ្វើឱ្យលោកសួរសំណួរទៅគ្រូដែលបង្រៀនលោករហូតដល់ធុញ និងពេលខ្លះឈានដល់ការឈ្លោះប្រកែកជាមួយគ្រូទៀតផង។ ក្រោយមកដោយសារតែភាពមានៈរឹងរូសរបស់លោក ការមិនគោរពវិន័យសាលាជាច្រើនទៀត ធ្វើឱ្យសាលាសម្រេចចិត្តដេញលោកចោលឈប់ឱ្យចូលរៀនទៀតផង។ លោកជាមនុស្សម្នាក់ដែលមានអត្តចរិតស្ងៀមស្ងាត់បំផុត ហើយលោកចូលចិត្តស្រមើស្រមៃពីនេះពីនោះតែម្នាក់ឯង ខណៈពេលដែលក្មេងៗភាគច្រើនដែលមានអាយុប្រហាក់ប្រហែលលោកចូលចិត្តលេងកំសាន្តពីនេះពីនោះ។ លោកចូលចិត្តគិតស្រមើលស្រមៃពីនេះពីនោះដែលរឿងទាំងនោះ វាពិបាកមើលឃើញនិងភ្នែក ឬអ្វីៗដែលពិបាកនឹងពន្យល់។ ក្រោយមកទម្លាប់ស្រមើស្រមៃនេះវាបានក្លាយជាវិទ្យាសាស្ត្រក្នុងការសិក្សាស្រាវជ្រាវមួយរបស់លោក ដែលគេហៅវាថាវិធីសាស្ត្រសិក្សាស្រាវដោយគិតក្នុងចិត្ត។ 

លោកជាមនុស្សម្នាក់ដែលស្រលាញ់សន្តិភាពយ៉ាងខ្លាំង ប៉ុន្តែរឿងដែលនឹកស្មានមិនដល់គឺ គាត់អាចរកឃើញនូវទ្រឹស្ដីមួយដែលអាចឱ្យអ្នកស្រាវជ្រាវដទៃទៀតយកទ្រឹស្ដីនេះទៅបង្កើតជាអាវុធនុយក្លេអ៊ែ។ លោកមិនមានបំណងចង់ឱ្យទ្រឹស្ដីរបស់លោកនេះ ក្លាយជាឃាតករដោយសារតែអ្នកស្រាវជ្រាវដទៃយកវាទៅប្រើប្រាស់មិនត្រឹមត្រូវដោយយកវាទៅផលិតជាអាវុធនុយក្លេអ៊ែដើម្បីប្រឆាំងនឹងមនុស្សជាតិនោះទេ។ ការរកឃើញនូវទ្រឹស្ដីនេះវាបានក្លាយជារឿងដ៏មានមោទនភាពមួយសម្រាប់រូបលោក ប៉ុន្តែវាក៏បានក្លាយជាវិប្បដិសារីដ៏ធំមួយសម្រាប់រូបលោកផងដែរ ព្រោះដោយសារតែទ្រឹស្ដីនេះត្រូវបានមនុស្សជាច្រើនយកវាទៅប្រើប្រាស់ក្នុងផ្លូវមិនត្រឹមត្រូវរហូតដល់បង្កើតជាអាវុធប្រល័យលោកដែលសម្លាប់ជីវិតប្រជាជនស្លូតត្រង់រាប់លាននាក់។ រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយគឺ កាលពីឆ្នាំ 1952 លោកធ្លាប់​​ត្រូវបាន​គេ​​ផ្ដល់ទំនុកចិត្ត និងអញ្ជើញឱ្យចូលកាន់​​តំណែង​​ប្រធានាធិបតី​​អ៊ីស្រាអែលទៀតផងដោយសារតែភាពឆ្លាតវៃដ៏អស្ចារ្យរបស់លោក ប៉ុន្តែលោកបានបដិសេធសំណើរនេះដោយសម្អាងលើហេតុផលថាខ្លួនមិនស័ក្តិសមនឹងតំណែងនេះ។

 

 

 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ(Leadership Writer)

TEL: 096 35 17 713/ 077 656 051

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលជាសៀវភៅធ្វើឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង កំចាត់ចោលនូវភាពស្មុគស្មាញក្នុងចិត្ត និងបង្កើនគុណភាពជីវិតរបស់អ្នកឲ្យមានភាពសប្បាយរីករាយជាងមុន។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES