តើតម្លៃបោះដុំគ្រឿងសមុទ្រនៅកែបទៅជាយ៉ាងណា ខណៈភ្ញៀវចិនចាប់ផ្តើមស្ងាត់ពីផ្សារក្តាម

ក្នុងរយ:ពេលប៉ុន្មានឆ្នាំនេះមានមានភ្ញៀវចិនជាច្រើននៅតាមតំបន់សមុទ្រ ចំណែកឯតម្រូវការបរិភោគក៏ជារឿងចាំបាច់ណាស់ដែរ តួយ៉ាងគឺអាហាសមុទ្រនៅតែបន្តលក់នៅក្នុងតម្លៃថ្លៃដដែល បើទោះបីជាភ្ញៀវចិនមួយចំននចាកចេញពីកម្ពុជាក៏ដោយ ។ 

ថ្លែងប្រាប់ Business Cambodia លោក ហេង ដែលជាអាជីវករម្នាក់ បោះដុំ និងលក់រាយគ្រឿងសមុទ្រស្រស់ៗគ្រប់ប្រភេទ បានអោយដឹងថាតម្លៃគ្រឿងសមុទ្រនៅតាមបណ្តោយខេត្តមួយចំនួនជាប់មាត់សមុទ្រ ដូចជាខេត្តកែប ខេត្តកំពត កំពង់សោម ព្រះសីហនុ ជាដើម គឺនៅតែមានតម្លៃថ្លៃដដែល ដោយមូលហេតុព្រោះតម្រូវការរបស់មនុស្សកាន់តែច្រើនឡើង ជាពិសេសភ្ញៀវចិន ដែលពួកគេនិយមចូលចិត្តបរិភោគគ្រឿងសមុទ្រគ្រប់ប្រភេទ បើទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ តួយ៉ាងកំណើននៃការលក់ចេញនៅគ្រឿងសមុទ្រគ្រប់ប្រភេទមិនសូវជាមានបញ្ហារាំងស្ទះអ្វីឡើយ ។ 

លោកបានបន្តទៀតថាភ្ញៀវចិនភាគច្រើននៅពេលដែលពួកគេទៅទិញគ្រឿងសមុទ្រ តថ្លៃសាហាវជាងជនជាតិខ្មែរទៀត វាមិនមែនជាបញ្ហាធំនោះទេ វាគ្រាន់តែជារឿងធម្មតាចំពោះអ្នកលក់និងអ្នកទិញតែប៉ុណ្ណោះ អ្វីដែលសំខាន់តម្លៃគ្រឿងសមុទ្រនៅតែរក្សាតម្លៃថ្លៃដដែល ដែលធ្វើអោយអ្នកប្រកបរបរនេសាទនៅតែបន្តរបរមួយនេះកាន់តែមានភាពជឿជាក់ ដោយមិនខ្វល់ខ្វាយច្រើនពីទីផ្សារឡើយ​។ 

លោកបានបន្តែមទៀតថា សម្រាប់គ្រឿងសមុទ្រដែលឡើងថ្លៃ មិនមែនឡើងថ្លៃដែលគ្មានលទ្ធភាពមិនអាចទិញបាននោះទេ បើទោះបីជាកម្មករ កម្មការនីរោងចក្រក៏មានលទ្ធភាពទិញបរិភោគបានផងដែរ គឺវាអាស្រ័យទៅតាមតម្លៃនិងគុណភាពនៃគ្រឿងសមុទ្រទាំងនោះ មានន័យថាគេបែងចែកកម្រិតទៅតាមគ្រឿងសមុទ្រទាំងនោះ មានលេខ ១ ២ ៣ ជាដើម ជាក់ស្តែងដូចជាក្តាមសមុទ្រ តូចលក់ក្នុងតម្លៃថោក ចំណែកក្តាមធំមានតម្លៃថ្លៃ ។ 

ហើយចំពោះគ្រឿងសមុទ្រទាំងអស់ដែលបានលក់ដាច់ច្រើនជាងគេនោះគឺ ក្តាមសមុទ្រ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគខ្លាំងជាងគេ ។ គួរជម្រាបផងដែរថា លោកក៏មានម៉ូយប្រចាំផងដែរសម្រាប់បោះដុំ និងលក់រាយនៅគ្រឿងសមុទ្រស្រស់គ្រប់ប្រភេទយកពីសមុទ្រភ្លាមៗតែម្តង ចាប់អារម្មណ៍ ទំនាក់ទំនងលេខ : 015 65 57 57 

អត្ថបទដោយ : Heang Polite 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES