Dr Kenzie Kheam៖ចំណុចពិសេស៣របស់គ្លីនិកសន្តិភាព ទាក់ចិត្តភ្ញៀវទាំងក្នុង និងក្រៅស្រុកជាង១០ឆ្នាំ

ទន្តបណ្ឌិត Kenzie Kheam ជាស្ថាបនិកគ្លីនិកធ្មេញ សន្តិភាព ដែលបានដំណើរការតាំងពីឆ្នាំ២០០៧មកម្លេះ ហើយបានពង្រីកខ្លួន២សាខាហើយ ដោយទីតាំងដើមនៅភ្នំពេញ ទីតាំងមួយទៀតកំពុងដំណើរការនៅខេត្តស្វាយរៀង។ ទន្តបណ្ឌិតរូបនេះបង្ហើបពីចំណុចពិសេស៣ ដែលជួយឲ្យគ្លីនីកក្នុងស្រុកមួយនេះ ឈរជើងបម្រើសេវាកម្មផ្នែកមាត់ធ្មេញជូនភ្ញៀវជាតិ និងអន្តរជាតិជាង១២ឆ្នាំមកនេះ។

ទន្តបណ្ឌិតរូបនេះ បានប្រាប់ Business Cambodia ថាចំណុចសំខាន់ជាងគេបង្អស់ដែលជម្រុញឲ្យអតិថិជនរើសយកគ្លីនីកនេះទីមួយនោះគឺ ទំនុកចិត្ត តាមរយៈសេវាកម្មដែលផ្តល់ជូន និងការប្រឹក្សាច្បាស់លាស់ជាមុន។ មិនត្រឹមតែភ្ញៀវក្នុងស្រុកប៉ុណ្ណោះទេ មានភ្ញៀវបរទេសមួយចំនួនធំក៏ផ្តល់ទំនុកចិត្តដល់គ្លីនិកក្នុងស្រុកមួយនេះដែរ ត្បិដអីជំនាញ និងបទពិសោធន៍ដែលផ្តល់ជូនអតិថិជនមានស្តង់ដារច្បាស់លាស់ត្រឹមត្រូវ។

មួយវិញទៀត ប្រសិទ្ធភាព និងគុណភាពដែលចេញពីស្នាដៃ បានជួយកសាងកេរ្តី៍ឈ្មោះយីហោគ្លីនិកមួយនេះឲ្យលេចធ្លោជាច្រើនឆ្នាំ ដោយសារតែអតិថិជនបានប្រាប់តគ្នាពីមាត់មួយទៅមាត់មួយទៀត។ គុណភាពនៃការផ្តល់សេវាកម្មជាសារមួយដែលអតិថិជនថ្មីៗលឺហើយ ចង់ប្រើប្រាស់សេវាកម្មលើសពីលឺការផ្សព្វផ្សាយទៅទៀត នៅពេលដែលពួកគាត់កំពុងជួបបញ្ហាដូចគ្នានោះ។

រីឯចំណុចចុងក្រោយ ដែលធ្វើអោយគ្លីនិកក្នុងស្រុកមួយនេះឈរជើងរឹងមាំដែរនោះ គឺតម្លៃ ការយកកម្រៃពីសេវាកម្មសមរម្យ ទន្ទឹមនឹងមានគុណភាព និងប្រសិទ្ធភាពមានស្តង់ដារខ្ពស់ បានជម្រុញឲ្យគ្លីនិកមួយនេះមានអតិថិជនហូរហែរ និងថ្មីៗជាប់ជាប្រចាំ ខណៈគ្លីនិកនេះមានគោលដៅពង្រីកឲ្យបានកាន់តែច្រើនសាខានៅកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានទទួលសេវាកម្មសុខភាពមាត់ធ្មេញដែលមានតម្លៃ សមរម្យ និងប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់៕

អាស័យដ្ឋានថ្មី: ផ្ទះលេខ 83B & 83C ផ្លូវ 374 សង្កាត់ទួលស្វាយព្រៃII ខ័ណ្ឌ ចំការមន (ទល់មុខផ្សារដើមគរ ច្រកចូលការ៉ាសសាំង Caltex)

 Tel: +855 99 28 99 89 ( Cellcard ) +855 93 28 99 89 ( Smart ) +855 66 289 989 ( Metfone ) Email: [email protected] 

Facebook: PDADentalclinic

 

អត្ថបទដោយ៖ NOUN VANNAK

RELATED ARTICLES