សម្ដេច ហ៊ុន សែន ប្រកាសបំពាក់មេដាយជូនក្រុមជួយសង្គ្រោះ ក្នុងហេតុការណ៍រលំអគារក្នុងខេត្ដព្រះសីហនុ

ដើម្បីលើកទឹកចិត្ដដល់ក្រុមអ្នកជួយសង្រ្គោះក្នុងហេតុការណ៍រលំបាក់អគារកម្ពស់ ៧ ជាន់ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងខេត្ដព្រះសីហនុ។ ស្ដេចតេជា ហ៊ុន សែន បានប្រកាសបំពាក់មេដាយមាសជូនក្នុងអ្នកជួយសង្គ្រោះ ដើម្បីតបស្នងទៅនឹងការខិតខំប្រឹងរបស់ពួកគាត់ក្នុងប្រតិបត្ដិការជួយសង្គ្រោះជនរងគ្រោះក្នុងគំនរបាក់បែកនៃអគារ ដែលបានចំណាយពេលចំនួន ២ថ្ងៃកន្លះ ដើម្បីរុករក។

កាលពីរាត្រីថ្ងៃទី២៥  ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមហេ្វសប៊ុកយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថា យប់មិញនេះនៅមុនម៉ោង១២យប់ ខ្ញុំបានឱ្យលោក សេង ទៀង យកថវិកាខ្ញុំទៅចែកជូនកម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ ក្នុងនោះនារី៣៥នាក់ដោយម្នាក់ៗជាបុរសទទួលបាន១០០ដុល្លារ ជានារីទទួលបាន២០០ដុល្លារ អស់ទឹកប្រាក់១៥២,២០០ដុល្លារ។ ខ្ញុំនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះ ដើម្បីឆ្លើយតបនឹងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ»។

សូមបញ្ជាក់ថា ប្រតិបត្ដិការជួយសង្រ្គោះជនរងគ្រោះក្នុងហេតុការណ៍រលំបាក់អគារនៅក្នុងខេត្ដសីហនុ ត្រូវបានបិទបញ្ចប់កាលពីវេលាម៉ោង​ ៧ និង ៣០ នាទីយប់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ដោយក្នុងនោះបានរកឃើញជនរងគ្រោះសរុបចំនួន ៥៤នាក់ ដែលមានអ្នកបាត់បង់ជីវិតចំនួន ២៨ នាក់ និងអ្នករងរបួសមានចំនួន ២៦នាក់៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

USNews Logo

RELATED ARTICLES