សម្តេចហ៊ុនសែន សម្រេចលុបចោលគម្រោងសាងសង់ផ្លូវ៦០ម៉ែតរបស់ឧកញ៉ា អ៊ឹង ប៊ុនហូវ

បើសង្កេតមើលពីសក្កានុពលផ្លូវ៦០ម៉ែត្រគឺប្រៀបបានដូចជាដែកស្រូបទាញគម្រោងធំៗជាច្រើនដូចជាគម្រោងបុរី ផ្ទះល្វែងប្រណិត គម្រោងផ្សារទំនើបអ៊ីអនទី៣ និងតម្លៃដីធ្លីក៏មិនធម្មតានោះដែរ។

ប៉ុន្តែកាលពីថ្មីៗនេះដែរ តាមរយៈទីស្ដីការគណៈរដ្ឋមន្រី្ត បានចេញនូវលិខិតមោឃភាពប័ណ្ឌសម្គាល់សិទ្ធកាន់កាប់អចលទ្រព្យរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង របស់ឧកញ៉ា អ៊ឹង ប៊ុនហូវ នៅតំបន់បឹងជើងឯក ដោយការមោឃភាពនេះ គឺដោយសារតែក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចរបស់រដ្ឋាភិបាលពាក់ព័ន្ធ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងផ្ទៃបឹងជើងឯក ស្ថិតនៅខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ជម្រាបជូនឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

គួរជម្រាបផងដែរថា ការមោឃភាពប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ចំនួន៥ប័ណ្ធគឺយោងតាមលិខិតលេខ ១៤៨៨ ដនស/អសដភ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ING Holding បានធ្វើកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលដើម្បី កសាងផ្លូវថ្មីមួយខ្សែ ឈ្មោះ<មហាវិថីសម្តេចតេជោ> ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយជាង៩គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ២ ក្បាលថ្នល់ ឆ្ពោះទៅផ្លូវជាតិលេខ២ ក្រុងតាខ្មៅ។

មួយវិញទៀត ក្រុមហ៊ុនដែលត្រូវកាន់គម្រោងសាងសង់ផ្លូវមួយខ្សែនោះគឺត្រូវដោះស្រាយរាល់ការប៉ះពាល់នានា ដែលពាក់ព័ន្ធ និងដីជាកម្មសិទ្ធរស់នៅរបស់ ប្រជាជន ក៏ប៉ុន្តែក្រុមហ៊ុន មិនបានធ្វើតាមដូចដែលបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលឡើយ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES