តារាចម្រៀងលោក លំ សុក្រិត៖ រកស៊ីលក់ស្បែកជើងក្បាលគីប ប្រើពេលជាង ១ឆ្នាំ អាចពង្រីករហូតដល់ ៤សាខា

លោក លំ សុក្រិត  ក្រៅពីមានអាជីពជាតារាចម្រៀងហើយ  លោកមិនខ្ចះខ្ចាយពេលឡើយ បានលក់ស្បែកជើងតាមអនឡាញ ​ ក្នុងឆ្នាំ២០១៥ លក់ជិត៣ឆ្នាំ តែអកុសលចំពេលហ្វេសប៊ុកមានបញ្ហា ក្នុងឆ្នាំ២០១៨ លោកក៏ងាកមកលក់ស្បែកជើងក្បាលគីបវិញដោយនាំចូល ពីប្រទេសកូរ៉េ ចិនជាដើម ដោយចាយទុន៥០០ដុល្លារដែលលោកសន្សំពីលក់តាមអនឡាញ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានBusiness Cambodia លោក សុក្រិតបានរៀបរាប់យ៉ាងដូច្នេះថា​ ចាប់ផ្តើមដំបូងប្តូរពីលក់តាមអនឡាញមកជាតាមផ្ទះនេះវិញ មិន​ទាន់​ឲ្យ​ផល​អ្វី​ដុំ​កំភួន​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី សុក្រិត បាន​បង្ហើប​ដូច្នេះថា មក​ដល់​បច្ចុប្បន្ន​របរ​លក់​ស្បែក​ជើង​ជជុះ​របស់​លោក​ដែល​មាន​យីហោ "ផ្ទះ​ក្បាល​គីប" ពង្រីក​បាន ៤សាខាដែលនៅខេត្ត៣សាខានិងភ្នំពេញ១សាខា ។ លោកសុក្រិត បន្តថា ទីតាំង​ដំបូង​ដែល​លោក​បើក​ដំណើរ​ការ គឺ​នៅ​ទួលគោក ជា​ទីតាំង​បោះដុំ​ធំ​ទៅ​សាខា​នៅ​ខេត្ត ។

​ដំណើរដើមទងដែលធ្វើឲ្យយីហោផ្ទះក្បាលគីបអាចពង្រីកបានច្រើនសាខា​ដោយប្រើពេលជាង១ឆ្នាំនេះ  លោក​ សុក្រិតប្រាប់ឲ្យដឹងថា​ ភាពទាក់ទាញអតិជន គឺទី១គុណភាពនិងទំនុកចិត្ត ផលិតផលជាប់ល្អ មិនចាញ់របស់ប្រេនៗ ចំពោះតម្លៃ​ធូរថ្លៃសមស្របទៅតាមតម្រូវការ​ នឹងការជូនទំនុកចិត្តដល់អតិថិជនប្របកដោយភាពជឿជាក់ ទើបធ្វើយីហោផ្ទះក្បាលគីបរបស់លោកដែលផ្តើមពីភ្ញៀវ​តែ១ម្នាក់ ២នាក់រហូតកើនដល់មានភ្ញៀវរាប់រយនាក់ទាំងនៅខេត្ត/ក្រុង។

ថៅកែវ័យក្មេងរូបនេះ បានបង្ហើបថា ចំពោះចំណូលក្នុង១ថ្ងែលោក អាចរកបានចាប់ពី១៥០ដុល្លារទៅ៧០០ដុល្លារបើគិតជា១ខែៗវិញគឺក្បែរម៉ឺនដុល្លារឯណ្ណោះ។លោក សុក្រិតបង្ហើបទៀតថា​រយៈពេល៥ឆ្នាំទៀត លោក នឹងគ្រោងពង្រីកដល់២០សាខាទូទាំងខេត្តក្រុង ដើម្បីបំពេញតម្រូវការ​របស់អតិថិជន ងាយស្រួលក្នុងការរកទិញ។​

លោក សុក្រិតបានសង្កត់ធ្ងន់ដូច្នេះថា​  ប្រសិនបើអ្នកចង់រកស៊ី ដំបូងត្រួវសួរខ្លួនឯងថា តើមានចំណង់ចំណូលចិត្តខាងអ្វី ត្រូវមានផែនការអាជីវកម្មជាមុនសិន​ទើបចេញធ្វើទៅរីកចម្រើន។

គួរជម្រាបថា​ ផ្ទះក្បាលគីប លក់ស្បែកជើងជជុះនាំចូលពីក្រៅប្រទេសនេះ មាន៤សាខា​ កំពង់ធំ តាខ្មៅ ព្រះវិហារ និងរាជធានីភ្នំពេញ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ជាវ ស្បែកជើងល្អៗអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ ០៦៩ ៥៥៥៥ ៦១៕

អត្ថបទ៖ Sreang Chandy

 

 

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES