ម្ចាស់សៀវភៅ “ចង់ពូកែរកស៊ី ត្រូវចេះសំលៀងពូថៅ”បង្ហើបមុខរបរ២ប្រភេទ គួរធ្វើ និង៣ មិនគួរធ្វើ

លោក សុំ កុសល គឺជាស្ថាបនិកក្រុមហ៊ុន Business Cambodia និងជាអ្នកនិពន្ធសៀវភៅ “ចង់ពូកែរកស៊ី ត្រូវចេះសំលៀងពូថៅ” និងសៀវភៅ “លក់អារម្មណ៍” ហើយលោកក៏ជាសហគ្រិនមួយរូប ដែលមានបទពិសោធន៍ច្រើនឆ្នាំ ព្រមទាំងជាគ្រូបង្វិកខាងរកស៊ី ជាមួយដើមទុនតិចផងដែរ។ ទន្ទឹមនឹងបទពិសោធន៍ក្នុងការធ្វើអាជីវកម្មច្រើនឆ្នាំ សហគ្រិនរូបនេះ បានបង្ហើបនូវមុខរបរពីរប្រភេទ ដែលអ្នកគួរធ្វើ ឬផ្តោត និងមុខរបរ ៣ផ្សេងទៀត ដែលអ្នកមិនគួរធ្វើ។ មុខរបរទាំងនោះ រួមមានដូចខាងក្រោម៖ 

 

  • របរមិនគួរធ្វើ

 

១.ប្រភេទអាជីវកម្មជាយីហោគេ

២.ប្រភេទអាជីវកម្មដែលពិបាកពង្រីក

៣. អាជីវកម្មដែលងាយចំណេញ

 

 

  • មុររបរដែលគួរធ្វើ

 

១. មុខរបរបែបហ្រ្វេនឆាយ 

គ្រូបង្វឹកខាងរកស៊ីខាងលើនេះ បានពន្យល់ថា មុខរបរបែបហ្រ្វេនឆាយ គឺជាមុខរបរមួយ ដែលនឹងក្តាប់ទីផ្សារនៅកម្ពុជាបានច្រើនបំផុត ហើយក្នុងពេលបច្ចុប្បន្ននេះ វាកំពុងតែដើរទៅមុខយ៉ាងលឿនផងដែរ ជាពិសេសនៅប្រទេសគេជឿនលឿនតែម្តង។ ជាក់ស្តែង សូម្បីតែមុខរបរបើកកន្លែងហាត់ប្រាណ ក៏គេអាចបង្កើតជាហ្វ្រេនឆាយ លក់សិទ្ធិបើកអាជីវកម្មបន្ត បានរាប់រយកន្លែងឯណ្ណោះ។ ដោយឡែក នៅកម្ពុជាយើងវិញ សូម្បីតែមុខរបរលក់គ្រឿងសំណង់ ក៏គេបានវិវត្តន៍ខ្លួនទៅជាមុខរបរបែបហ្រ្វេនឆាយបានដែរ។

២. មុខរបរលើវិស័យបច្ចេកវិទ្យា

សហគ្រិនមានបទពិសោធន៍រកស៊ីច្រើនឆ្នាំរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា មុខរបរទាក់ទងទៅនឹងបច្ចេកវិទ្យាគឺមានឥទ្ធិពល ជាងមុខរបរផ្សេងៗទាំងអស់ ហើយវាក៏ជាមុខរបរដែលពួកអ្នកមាន រកស៊ីច្រើនផងដែរ។ ជាក់ស្តែង យើងឃើញមានដូចជា ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីចិន Jack Ma និងក្រុមហ៊ុន Facebook របស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ព្រមទាំងក្រុមហ៊ុនលក់ទំនិញតាមអនឡាយដ៏ធំជាងគេAmazonរបស់មហាសេដ្ឋីលេខមួយ Jeff Bezos ជាដើម។ ដោយឡែក នៅកម្ពុជាយើងវិញ មានក្រុមហ៊ុនកំពុងរកស៊ីកាក់កបជាច្រើនដូចជា Pass App និងក្រុមហ៊ុនដឹកជញ្ចូន ដែលពឹងអាស្រ័យលើការបញ្ជាទិញតាម App ផ្សេងៗ ៕

 

 

អត្ថបទដោយ៖​ LeEmon 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES