លោក សំ កុសល ៖ បង្ហើបពីជំនាញ ៧ យ៉ាងដែលធ្វើឲ្យអ្នកមានចំនូលខ្ពស់ជាងមុន

សម្រាប់ប្រិយមិត្តអ្នកអាន និង អ្នកតាមដានរាល់ការផុសនៅ Business Cambodia មួយចំនួនធំប្រាកដជាបានស្គាល់អំពីលោក សំ កុសល រួចមកហើយលោកគឺជានាយកប្រតិបត្តិក្រុមចាបក្រហម Business Cambodia ហើយក៏ជាអ្នកនិពន្ធដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងសង្គម ។ លើសពីនេះទៅទៀតនោះ លោកក៏ជាអ្នកបណ្ដុះបណ្ដាលផ្នែករកស៊ី ក៏ដូចជាអាជីវកម្ម ដ៏ល្បីមួយរូបនៅក្នុងប្រទេស ។ 

លោក សំ កុសល បានបង្ហើបពី ជំនាញ ៧ ដែលគេហៅថាគឺជាជំនាញចំណូលខ្ពស់ធ្វើឲ្យអ្នកក្លាយទៅជាអ្នកមានបាន ៖​ 

១. ជំនាញលក់ ៖ ជំនាញនេះគឺជាជំនាញដែលសំខាន់បំផុតនៅក្នុងការរកស៊ី រាល់អ្នកមានទាំងអស់គឺមានជំនាញនេះស្ទើរតែទាំងអស់ ។ ជំនាញលក់គឺជាជំនាញដែលងាយក្នុងការក្លាយទៅជាអ្នកមានជាងគេ ប្រសិនបើលោកអ្នកមានជំនាញនេះប្រាកដជាមិនក្រទេ។ 

២. ជំនាញជាអ្នកដឹកនាំ ៖ ជំនាញនេះគឺជាជំនាញដែលអ្នកមានចូលចិត្តរៀនណាស់ បើនិយាយជារួមទៅអ្នកមានពួកគេពូកែក្នុងការប្រើមនុស្សឲ្យធ្វើការណាស់ ដឹកនាំមនុស្សឲ្យក្លាយទៅជាមនុស្សខ្លំាង សម្បូរទៅដោយធនធានមនុស្ស ។ មែនទែនទៅ យើងត្រូវតែរៀនជំនាញទីពីរនេះប្រសិនបើចង់ឲ្យចំណូលកើនឡើង ពីព្រោះថាអ្នកដែលចេះជំនាញដឹកនាំនេះទើបពួកគេក្លាយទៅជាអ្នកមានបាន។ 

៣. ជំនាញហិរញ្ញវត្ថុ ៖​ មិនមែនសំដៅទៅលើជំនាញគណនេយ្យទេ គឺសំដៅទៅលើជំនាញដែលចេះគ្រប់គ្រងលុយ ចេះក្នុងការប្រើប្រាស់លុយ និង ចេះចាយលុយ គឺមានន័យថាចាយលុយឲ្យចំគោលដៅ ។ ជាពិសេសជាងនេះទៅទៀតនោះ នៅពេលដែលមានជំនាញនេះហើយអ្នកអាចដឹងថាលុយចេញមកពីប្រភពណា និង ដឹងថាធ្វើយ៉ាងណាដើម្បីដើម្បីឲ្យលំហូសាច់ប្រាក់ហូរចូលបានលឿន ។ 

៤. ហ្រ្វេនឆាយ ៖ ជំនាញនេះវាអាចចំណូលឲ្យអ្នកបានច្រើនស្ទើរមិនគួរឲ្យជឿ អ្នកទាំងអស់គ្នាឃើញយីហោហ្រ្វេនឆាយទេ ការលក់យីហោនេះធ្វើឲ្យយើងក្លាយទៅជាអ្នកមាន។ 

៥. ជំនាញអចលនទ្រព្យ ៖ អ្នកដែលរកស៊ី អ្នកមានភាគច្រើន ពេលដែលពួកគេរកលុយបានច្រើនហើយគឺពួកគេ យកលុយនោះទៅវិនិយោគលើអចលនទ្រព្យ មិនមែនយកមកទុកទេ។បន្ថែមលើនេះទៅទៀតនោះគឺអ្នកដែលពូកែពួកគេអាចទាញចំណូលបានយ៉ាងច្រើនពីអចលនទ្រព្យ អាចចំណេញ ទ្វេដង ឬ ដល់ បួន ដប់ដងក៏មាន ។ 

៦. ជំនាញបណ្ដាញ ៖ អ្នកដែលមានចំណូលខ្ពស់ៗ ឬ ដែលហៅថាជាអ្នកមាន គឺពួកគាត់ចេះបង្កើតបណ្ដាញ មិនមែនចូលរួមបណ្ដាញហើយធ្វើការឲ្យគេទេ ។ 

៧. ជំនាញសរសេរសៀវភៅ ៖ លោក សំ កុសល បានបន្ថែមថានៅពេលដែលអ្នកចេញរកស៊ីគឺជួបនៅរឿងដែលពិបាកៗជាច្រើន ដូច្នេះហើយអ្នកប្រាកដជាមានសាច់រឿងល្អ ៗ ដើម្បីលែករំលែកដល់អ្នកដទៃនៅ បទពិសោធន៍ ចំណេះដឹង ជំនាញផ្សេងៗដល់អ្នកដទៃបាន ។ ដូចនេះហើយអ្នកអាចចែករំលែកនៅរឿងរ៉ាវដែលខ្លួនបានជួបទៅអ្នកដទៃ តាមរយៈការសសេរសៀវភៅ ហើយលើសពីនេះបានបង្កើតចំណូលថែមទៀតផង។

អត្ថបទដោយ ៖ មិត្ត គន្ធា 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES