ឈប់លក់ជំពាក់! អ្នកលក់ចាប់ហួយមកមើលគំនិតលក់ទាំងនេះ អាចជួយអ្នកអោយគេចរួចពីការលក់ជំពាក់

បើនិយាយពីរបររកស៊ី ដែលច្រើនជាងគេនៅក្នុងស្រុកខ្មែរគឺ លក់ចាប់ហួយ។ បើរាប់ត្រួសពីចំនួនចំនួនអ្នកលក់ចាប់ហួយនៅស្រុកខ្មែរមិនក្រោមជាងលាននាក់ទេ ហើយបើរាប់ពីចំនួនអអ្នកស្លាប់ដោយសាររកស៊ីលក់ចាប់ហួយក៏មិនតិចលានអ្នកដែរ ហើយអ្វីដែលជាចំណុចស្លាប់របស់អ្នកលក់ទាំងនោះគឺការជំពាក់ លក់យូរៗទៅខាតទាំងចុងខាតទាំងដើម ។ 

ថ្ងៃនេះ Business Cambodia នឹងបង្ហាញទៅកាន់អ្នកលក់ចាប់ហួយនៅស្រុកខ្មែរថាមានគន្លឹះ ៤ ដែលធ្វើអោយអ្នកលក់អាចកាត់បន្ថយការលក់ជំបាក់បាន៖ 

១.ចិត្តដាច់បន្តិចក៏មិនអី 

គេថាយល់ញាតិឃ្លាតប្រាក់ សហគ្រិនត្រូវមានគំនិតហិរញ្ញវត្ថុតឹងរឹងបំផុត។ ការលក់ជំពាក់ពេលខ្លះវាមកពីមនោសញ្ជេតនា យល់គ្នា ស្គាល់គ្នា ធ្លាប់រាប់អានគ្នា ដែលនាំអោយអាជីវកម្មមួយរលាយ ដោយសារតែការលក់ជំពាក់។ អ្នករកស៊ីត្រូវតែមានចិត្តលះខ្លះ ទើបជាមនុស្សរឹងមាំ តែក៏មិនត្រូវខ្វះមនោសញ្ចេតនានោះទេ តែក៏ត្រូវគិតដែរថា បុគ្គលណាគួរជំពាក់អោយ បុគ្គលណាមិនគួរជំពាក់អោយ  ត្រូវចេះកាត់បន្ថយការជំពាក់ខ្លះ ហើយបើធ្វើចិត្តដាច់ខ្វះក៏មិនអីដែរ ព្រោះអាជីវកម្មមិនមែនជាល្បែងនៃការជំពាក់នោះទេ។

២.កាត់បន្ថយទម្លាប់ជំពាក់ 

អ្នកលក់ចាប់ហួយនៅខ្មែរមួយចំនួនគឺទម្លាប់អោយជំពាក់ មិនមែនមានន័យថាគាត់ចង់អោយអ្នកទិញជំពាក់ទេ ប៉ុន្តែវាពាក់ពន្ធ័ទៅលើមជ្ឃដ្ឋានជុំវិញ អាចនឹងការយកប្រៀបដៃគូរប្រគួតប្រជែង ។ បើយើងមិនអោយគាត់ជំពាក់ អាជីវកម្មមួយទៀតហ៊ានអោយគាត់ជំបាក់ នេះជាទម្លាប់មិនល្អមួយនៅក្នុងការរកស៊ីផប្រកួតប្រជែងគ្នាក្នុងទីផ្សារ។ អាជីវករទាំងឡាយត្រូវមើលទៅលើថាតើអតិថិជនជំពាក់ក្នុងករណីអ្វី ដូចជាគាត់ជំពាក់ក្នុងករណីគាត់ប្រញាប់ខ្លាំង ប៉ុន្តែគាត់មានធនធាន រឺមួយគាត់គ្មានអ្វីសោះប៉ុន្តែគាត់បែជាសុំជំពាក់ វាជាបញ្ហាមួយដែលអ្នកលក់ទាំងឡាយគួរតែប្រុងប្រយ័ត្នខ្លាំង ហើយកាត់បន្ថយចំនួននៃអ្នកជំពាក់បែបនេះ ព្រោះវាអាចនាំអោយកាន់តែមានអ្នកជំពាក់ច្រើនថែមទៀត ។ 

៣.ការបង្កើតឪកាសយកលុយមុន 

ជាទូទៅអ្នកលក់ចាប់ហួយនៅស្រុកខ្មែរគឺតាត់មិនទាន់ជាមានច្រើនប៉ុន្មានទេ​នៅការចាប់ឪកាសនេះ ដែលធ្វើអោយមានចំនួនអ្នកទិញជំពាក់កាន់តែច្រើន ។ ប៉ុន្តែប្រសិនបើអ្នកលក់ចេះចាប់ឪកាសនេះមួយនឹងកាត់បន្ថយចំនួនអ្នកជំពាក់បានច្រើន ។ ការបង្កើតឪកាសក្នុងនេះចង់មានន័យថា ប្រសិនបើមានអតិថិជនដែលចង់ទិញផលិតផលរបស់យើងហើយពួកគេទាំងនោះនឹងសុំជំពាក់ អ្នកអាចមានទិចនិចមួយគឺ ឧទាហរណ៍ថា មីមួយកែសតម្លៃ ៥ ដុល្លារប្រសិនបើអោយលុយភ្លាម ប៉ុន្តែប្រសិនបើជំពាក់តម្លៃអាចឡើង ៧ដុល្លារ ធ្វើបែបនេះអ្នកនឹងចំណេញបានច្រើន ជាពិសេសអ្នកអាចកាត់បន្ថយអតិថិជនដែលធ្លាប់តែជំពាក់អ្នកជាញឹកញាប់និងមិនហ៊ានជំពាក់អ្នកទៀតឡើយ។

៤ កត់ត្រាទុក 

មានអាជីវករលក់ចាប់ហួយជាច្រើនាក់បានខាតបង់ថិវិការគឺមកពីការជំពាក់ពីអតិថិជនច្រើនណាស់ ដូចពាក្យចាស់ពោលថាខ្ចីមិនទុំ គឺមានន័យថាជំពាក់មិនដែលសង ។ អាជីវករខ្លះបានគិតថា គ្នាឯង រឺជាអ្នកជិតខាងទេ​ អោយជំពាក់ទៅមិនជាអ្វីទេ ពេលវេលាកាន់តែយូរទៅៗ ក៏អាចនឹងភ្លេចបាត់ ។ ក្នុងករណីដែលអ្នកជៀសមិនបានខានមិនរួចត្រូវតែជំពាក់់អោយអតិថិជនរបស់អ្នក អ្នកត្រូវតែកត់ត្រទុក ឬធ្វើកិច្ចសន្យា និងកាលបិរច្ឆេទ ជំពាក់ និងសងអោយច្បាស់លាស់ អ្នកត្រូវដឹងថាដង្ហើមរបស់អាជីវកម្មគឺ លុយ សូមកុំយកលុយទៅលេងសើចជាមួយនឹងការជំពាក់អោយសោះ ព្រោះជំនួញមិនមែនជាបាយលុកបាយឡើយ។ 

អត្ថបទដោយ : Heang Polite 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES