សាច់ជ្រូកល្អៗនៅវៀតណាមគាំងស្តុកចេញមិនរួច ខណៈដែលតម្លៃធ្លាក់ចុះខ្លាំង ១ គីឡូជាង ២ ដុល្លារ

គិតមកទល់នឹងម៉ោងនេះអ្នកចិញ្ចឹមជ្រូកនៅប្រទេសវៀតណាម កំពុងតែជំពាកក់បំណុលគេវ័ន្តក បន្ទាប់ពីសរុបទំហំនៃការខាតបង់ប្រមាណជា ១៥៤ លានដុល្លារ ត្រឹមតែប៉ុន្មានខែនៃការបង្ហាញវត្តមាននៃជម្ងឺផ្តាសាយជ្រូកនៅក្នុងខេត្តជាច្រើននៅក្នុងប្រទេសវៀតណាម។

ជម្ងឺផ្តាសាយជ្រូកបានរីករាលដាលដល់ខេត្តចំនួន ៥៣ នៃខេត្ត និងទីក្រុងចំនួន ៦៣ នៃប្រទេសវៀតណាម។ ទីក្រុងដាណាងគឺជាទីក្រុងចុងក្រោយបំផុតដែលបានចូលក្នុងបញ្ជីខ្មៅ បន្សល់ទុក តែទីក្រុងហូជីមិញមួយគត់ដែលជាទីក្រុងតែមួយក្នុងចំណោមទីក្រុងធំ ៗ ៥ របស់ប្រទេសនេះដែលមិនមានជំងឺនេះ។ 

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បាននិយាយកាលពីសប្តាហ៍មុនថាបើគ្មាននីតិវិធីសមស្របដើម្បីទប់ស្កាត់ជំងឺនេះរួមផ្សំជាមួយនឹងស្ថានភាពអាកាសធាតុស្មុគស្មាញជំងឺនេះអាចរាលដាលដល់តំបន់ថ្មីឆ្លងឡើងវិញនូវអតីតតំបន់ហើយវាយប្រហារទៅលើកសិដ្ឋានខ្នាតធំ។

ជំងឺគ្រុនជ្រូកអាហ្រ្វិកដែលមិនមានការព្យាបាលប៉ុន្តែមិនប៉ះពាល់ដល់មនុស្សត្រូវបានគេប្រទះឃើញនៅវៀតណាមដំបូងនៅដើមខែកុម្ភៈ។ វាបានរីករាលដាលយ៉ាងលឿននៅទូទាំងតំបន់ភាគខាងជើងនិងកណ្តាលមុនពេលឈានដល់ខាងត្បូងនៅដើមខែឧសភា។

វៀតណាមមានចំនួនអ្នកចិញ្ចឹមជ្រូកធំជាងគេលំដាប់ទី ៧ នៅលើពិភពលោក ៣០ លាននាក់និងជាអ្នកផលិតសាច់ជ្រូកធំទី ៦ ។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថាការធ្វើកសិកម្មចិញ្ចឹមជ្រូកផ្តល់ជីវភាពដល់គ្រួសារចំនួន ២.៤ លានគ្រួសារ ហើយតម្លៃកំពុងតែធ្លាក់ចុះយ៉ាងគំហុកគប្រមាណជា ១. ៤៦ ទៅ ២ ដុល្លារក្នុងមួយគីឡូក្រាម។ 

ទិន្នន័យចុងក្រោយបំផុតពីអង្គការសុខភាពពិភពលោកបានបង្ហាញថាប្រទេសចំនួន ១១ កំពុងរងគ្រោះដោយសារសាច់ជម្ងឺផ្តាសាយជ្រូកនិងកំពុងទទួលរងនូវការរីករាលដាលថ្មីៗនៃជំងឺនេះដូចជា បែលហ្ស៊ិកហុងគ្រី ឡាតវី ប៉ូឡូញ រ៉ូម៉ានី រុស្ស៊ី និងអ៊ុយក្រែន នៅទ្វីបអឺរ៉ុបចិនដីគោក ហុងកុង និង​​ វៀតណាម។ 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES