លែងឆ្ងល់ទៅ!ម្ចាស់ហ្គារ៉ាសឡានមួយកន្លែងនៅភ្នំពេញប្រាប់ទិចនិកទិញឡានពីឃ្លាំងបានឡានល្អ

គិតដល់ការទិញឡានចេញពីឃ្លាំងប្រាកដជាមានមនុស្សច្រើនលាន់មាត់ហើយថា ឡានកាត់ត ឡានជិះរាប់ម៉ឺនគីឡូ ឬ ឡានដែលគេឈប់ប្រើប្រាស់ទើបយកមកលក់នៅស្រុកខ្មែរ ។

តែការពិតក្រោយខ្នងនៅហ្គារ៉ាសលក់ឡានមួយចំនួននៅភ្នំពេញមិនមែនបែបនេះនោះ ព្រោះឡានដែលនាំចូលមកភាគច្រើនគឺឡានគេប្រើប្រាស់បានស្រាប់តែម្ដង ដឹងតែអូសចេញពីឃ្លាំងយកទៅជិះតែម្ដង មិនបាច់ជួសជុលអ្វីច្រើននោះទេ ។

ថ្ងៃនេះដែរ Business Cambodia និងនាំអ្នកទៅស្ដាប់សម្ដីម្ចាស់ហ្គារ៉ាសឡាន S&R  Auto Sellនៅភ្នំពេញបានប្រាប់ថា សម្រាប់ការទិញឡាន មិនមែនចេះតែទិញយកទៅជិះនោះ គឺត្រូវពិនិត្យច្រើនណាស់មុនទិញពីឃ្លាំង ។

សម្រាប់ហ្គារ៉ាស S&R Auto Sell ផ្ទាល់មុនលក់រថយន្ដទៅឲ្យអតិថិជន គឺឲ្យអ្នកទិញឆែកឲ្យអស់ចិត្ត មុនអូសចេញពីហ្គារ៉ាស ព្រោះដើម្បីធានាសុវត្ថិភាព ឲ្យអតិថិជន ហើយក៏មិនលក់ឡានកាត់តដែរ ព្រោះឡានកាត់ត ភាគច្រើនមិនធានាគុណភាពឡើយ អាចជិះទៅប៉ះពាល់ច្រើន ហើយមិនមែនឡានដែលមានគុណភាពនៅថ្មីទៀត ។

តែហ្គារ៉ាស S&R Auto Sell គឺឡានចូលមកដោយផ្ទាល់ និងមានដៃគូរនៅក្រៅប្រទេស ដើម្បីនាំចូលឡានដែលមានគុណភាពខ្ពស់ មិនទិញឡានដែលជិះច្រើនម៉ឺនគីឡូម៉ែត្រ មិនដែលរុះរើម៉ាស៊ីន ជាពិសេសហ្គារ៉ាសនេះផ្ទាល់ ភាគច្រើនគឺស៊េរី Pick Up តែម្ដង សុទ្ធតែនៅថ្មី មិនសូវមានលក់ម៉ូឌែលចាស់ឡើយ ។

ព្រោះដូចអ្នកដឹងហើយថា និន្នាការស្រុកខ្មែរពេលនេះល្បីជិះ SUV ច្រើនគង់ថ្ងៃមុខទៅ និងពេញនិយមជិះ Pick Up ដូចប្រទេសគេដែរហើយ ព្រោះវាអាចធ្វើដំណើរផ្លូវឆ្ងាយបាន ឡើងភ្នំ និង ធន់ស្ថានភាពផ្លូវលំបាកៗបានច្រើនផងដែរ ជាពិសេសសម្រាប់អ្នកខេត្តតែម្ដង ។

បន្ថែមផងដែរថា មុនពេលទិញឡាន ត្រូវពិនិត្យឲ្យច្បាស់សឹមនាំចេញ ព្រោះតែសម័យនេះសម្បូរឡានដែលនាំចូលមក ក្លែងបន្លំលក់ ឬ ឡានកាត់តជាដើម តែ S&R Auto Sell មិនលក់ឡានកាត់តឡើយ ដែលជាទំនុកចិត្តខ្ពស់ដល់អតិថិជន ៕

ទំនាក់ទំនងបន្ថែម ៖Facebook Page:S&R  Auto Sell or (011 53 31 34 / 097 6 7777 89)

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES