តោះមកមើល គោលការណ៍៤ នៃលុយ ដែលអ្នកគួរស្វែងយល់

ជាការពិតណាស់ មានមនុស្សជាច្រើនមិនបានយល់ដឹងអំពីគោលការណ៍ការនៃលុយទេ ហើយក៏អត់ដឹងថាវាមានអត្តន័យ និងខ្លឹមសារដែលជួយឲ្យពួកគេមានចំណេះដឹងខាងលុយ ចេះគ្រប់គ្រងសាច់ប្រាក់ ចេះចាយលុយប្រកបដោយប្រសិទ្ធភាព ចេះយកលុយទៅបង្កើតលុយ ទិញភាគហ៊ុន និងទិញអចលនទ្រព្យ (ដី ផ្ទះ)​ ជាដើម។ អញ្ចឹងអ្នកគ្នាគួរយល់ដឹងអំពីគោលការណ៍ ៤ចំណុចនៃលុយដូចខាងក្រោម៖

១. លុយពិតជាដុះលើដើមឈើ

ការដាំដើមឈើមួយដើមវាមិនងាយស្រួលនោះដែរ គឺយើងត្រូវការថែរក្សាស្រោចទឹកដាក់ជីឲ្របានទៀតទាត់ ទើបធ្វើឲ្យវារីកលូនលាស់ធំធាត់បានឆាប់រហ័ស។ សម្រាប់មនុស្សជាច្រើនការវិនិយោគទ្រព្យ សម្បត្តិលំហូរសាច់ប្រាក់ការបំពេញបន្ថែម ឬការស្វែងរករៀបចំផែនការហិរញ្ញវត្ថុមានភាពច្របូកច្របល់ ទាំងអស់គ្នា មិនថាអ្នកជាឪពុកម្តាយ គិតពីអនាគតសម្រាប់ កូនៗរបស់អ្នក។​ ក្នុងនោះលុយពិតជាដុះលើដើមឈើ និងផ្តល់ឲ្យអ្នកនូវផែនការសាមញ្ញរីករាយនៃឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់អ្នក ដែលមានពេលវេលាគ្រប់គ្រាន់ និងប្រាក់សម្រាប់ចំណាយលើរបសរបរ និងមនុស្សដែលអ្នកស្រលាញ់។

២.​ លុយ គឺជាល្បែងដែលមានអាយុកាលយូរអង្វែង

ការរកលុយ គឺជាផ្នែកមួយនៃល្បែងអស់មួយជីវិត។ ប្រសិនបើអ្នកមិនមានចំនួនទឹកប្រាក់គ្មានដែនកំណត់អ្នកនឹងត្រូវរកវិធីថែរក្សាវា ហើយវាពិបាកជាងអ្វីដែលអ្នកគិត នៅពេលដែលអ្នកចាប់ផ្តើមរកលុយបានសមរម្យហើយ អ្នកនឹងចាប់មានអារម្មណ៍ចង់ចំណាយវាណាស់។ នៅពេលដែលអ្នកបានភ្លក់វា គឺពិបាកនិងបញ្ឈប់ណាស់ ហើយអ្នកត្រូវតែប្រាដកថា អ្នកមានការគ្រប់គ្រង់ខ្លួនឯងឲ្យបានគ្រប់គ្រាន់ ដើម្បីកុំឲ្យធ្លាក់ក្នុងអន្ទាក់នៃចំណាយ។

៣. ការចំណាយរបស់អ្នកនឹងបន្តកើនឡើង

ពិតណាស់ជារៀងរាល់ថ្ងៃអ្នកត្រូវបានចំណាលលើសម្ភារៈ និងរបស់របរច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលចំណាយទាំងនោះមានដូចជា៖ ចំណាយលើចាក់សាំងរថយន្ត ចំណាយលើកគ្រួសារ ចំណាយលើដំណើរកំសាន្ត ផឹកស៊ីជួបជុំមិត្ត ចំណាយលើរបស់ប្រ៊េនៗលួសហេតុពេល និងលើការជួលផ្ទះជាដើម។ ហើយការចាយវាយលើរបស់ដែលមិនចាំបាច់ច្រើនហួសហេតុពេកធ្វើឲ្យការចំណាយវាកើនឡើងខ្ពស់ ដូច្នេះយើងត្រូវចាយវាយលុយទៅតាមផែនការឲ្យបានត្រឹមត្រូវ ទើបបានធ្វើឲ្យការចំណាយវាទាប យើងអាចយកលុយដែលសល់ធ្វើការវិនិយោគបន្ថែម ដើម្បីបង្កើនសាច់ប្រាក់របស់យើងឲ្យបានច្រើនឡើង។

៤. លុយនឹងមិនអាចដោះស្រាយបញ្ហាអសន្តិសុខបានទេ

ជាការពិតណាស់ លុយមិនអាចដោះស្រាយបញ្ហាអសន្តិសុខបាននោះទេ ទោះបីជាអ្នកក្លាយជាមហាសេដ្ឋីនៅលើពិភពលោកមានទ្រព្យសម្បត្តិរាប់ពាន់ពាន់លានដុល្លារអាមេរិកដោយក៏។ ឧទាហរណ៍៖ មនុស្សគ្រប់រូបកើតមកនៅលើភពផែនដី ត្រូវបានកំណត់ដោយព្រំលិខិតដែលមិនបានប្រកែកតវ៉ា ឬកែពំ្រលិខិតបានឡើយ គឺមនុស្សយើងកើត ចាស់ ឈឺស្លាប់ មិនថាអ្នកមាន អ្នកក្រ ឬមហាសេដ្ឋីនៅលើពិភពលោក៕

អត្តបទដោយ៖ នុត សុណេត

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES