សញ្ញាទាំង ៣ បង្ហាញថា កម្ពុជាកំពុងឆ្ពោះទៅរកគោលដៅកាត់បន្ថយសំរាម

ក្រោយពីការដាក់ចេញនូវគោលការណ៍ជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជាទៅលើការទុកដាក់សំរាម ពេលនេះគេសង្កេតឃើញថា ប្រជាជនកម្ពុជាជាច្រើនកំពុងទទួលបានការយល់ដឹងកាន់តែច្រើនឡើងៗពីផលប៉ះពាល់បរិស្ថានពីកាកសំណល់ប្លាស្ទិក។ ស្របពេលជាមួយគ្នានេះដែរ យើងឃើញថាហាក់មានយុវជនជាច្រើនបានចូលរួមចំណែក នាំចូល និងផលិត ក៏ដូចជាកែច្នៃ របស់របរដែលអាចប្រើប្រាស់ជំនួសប្លាស្ទិកបាន។ ជាពិសេសសញ្ញាទាំង ៣ នេះដែលអាចបង្ហាញថា ប្រជាជនកម្ពុជាកំពុងតែអនុវត្តន៍ផែនការកាត់បន្ថយសំរាមនៅកម្ពុជា៖ 

១.ចាប់ផ្តើចែកចាយកែវដែលអាចរលាយក្នុងធម្មជាតិ

 កាលពីពេលថ្មីៗនេះមានគេហទំព័រមួយឈ្មោះថា BioPackaging បានដាក់លក់កែវភេសជ្ជៈថ្មីមួយដែលអាចរលាយបាត់ទៅវិញនៅក្នុងធម្មជាតិត្រឹមរយៈ១៨០ថ្ងៃទៅតាមស្ថានភាពជាក់លាក់ណាមួយ។ក្រៅពីកែវភេសជ្ជៈមួយនេះហើយ គេហទំព័រចែកចាយមួយនេះក៏មានលក់ ប្រអប់ ការបូបដាក់ឥវ៉ាន់ផ្សេងជាច្រើន ដែលសុទ្ធសឹងតែអាចរលាយទៅក្នុងធម្មជាតិវិញទាំងអស់។ម្យ៉ាងវិញទៀតផលិតផលទាំងនោះបានដាក់លក់ក្នុងតម្លៃធូរថ្លៃ ដែលអាចឲ្យអតិថិជនជាវយកទៅប្រើប្រាស់បានគ្រប់គ្នា។

 ២.បង្កើតបំពង់បឺតធម្មជាតិ 

តាមគេហទំព័រផ្លូវការរបស់ក្រុមយុវជនសំរាម បានឃើញថា ពួកគេកំពុងធ្វើបំពងបឺតមួយដែលផលិតចេញពីដើមស្មៅធម្មជាតិម្យ៉ាងឈ្មោះថា បបោះ ដែលមានដុះជាច្រើនក្នុងប្រទេសកម្ពុជា។ ក្រុមយុវជនទាំងអស់បានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការធ្វើក៏ដូចជាប្រកាសផ្សព្វផ្សាយពីផលិតផលមួយនេះទៅដល់អតិថិជនដើម្បីចូលរួមទិញផលិតផទាំងនេះ ក៏ដូចជាការចូលរួមកាត់បន្ថយការប្រើប្រាស់បំពង់បឺតប្លាស្ទិក។ជាក់ស្តែងយុវជនសំរាមមួយរូប បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នបំពង់បឺតធម្មជាតិអាចលក់បាន ២០០០ដើមក្នុងមួយថ្ងៃ ដោយក្នុងមួយដើមតម្លៃ១០០រៀល។គួររំលឹកឡើងវិញផងដែរថា គោលបំណងដែលក្រុមយុវជននេះបង្កើតបំពងធម្មជាតិនេះឡើងគឺ ដើម្បីឲ្យប្រជាជនកម្ពុជាយល់ដឹងកាន់ពីផលប្រយោជន៍របស់បំពង់បឺតធម្មជាតិនិងយល់ដឹងពីផលប៉ះពាល់របស់បំពង់បឺតប្លាស្ទិក។ 

៣.មានការចូលរួមពីថ្នាក់ដឹកនាំធំៗ

 ការចូលរួមចំណែកពីថ្នាក់ដឹកនាំចំពោះការកាត់បន្ថយសំរាម គឺជារឿងចាំបាច់មួយដែលត្រូវធ្វើ ចាត់និយាយបានថា ប្រជាជនងាយនឹងយកគំរូតាមពួកគេ។ជាក់ស្តែក្រៅពីផ្សព្វផ្សាយពេលនេះគេឃើញថា ភរិយាអភិបាលខេត្តសៀមរាបកំពុងតែប្រើប្រាស់ផលិតផលដែលផលិតដោយស្នាដៃកូនខ្មែរនិងជាផលិតផលដែលមិនប៉ះពាល់បរិស្ថានថែមទៀតផង។ អត្ថបទដោយ៖សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES