សម្តេចហ៊ុនសែនបញ្ជាក់យ៉ាងច្បាស់ថា ចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ មិនមែនជារបស់កម្ពុជាទេ

យើងទាំងអស់គ្នាប្រាកដជាស្គាល់នូវ ចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ជាក់ជាមិនខាន ។ ពីព្រោះថាចង្វាក់ទាំង ៣នេះ គឺយើងសង្កេតឃើញមានតាំងពីយូរលង់ណាស់មកហើយនៅក្នុងប្រទេសកម្ពុជាយើង ។ 

ប៉ុន្តែក្នុងឱកាសថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មុនចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ចង្វាក់រាំវង់នេះ បើនិយាយឲ្យពិត កាលជំនាន់សម្តេច គឺទើបតែចាប់ផ្តើមរៀនរាំវង់ទេ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ អាបីហ្នឹងគឺរបស់លាវ មិនមែនជារបស់ខ្មែរនោះទេ”។ 

សម្តេចក៏បានមានប្រសាសន៍បន្តរទៀតថា “ខ្មែរយករបស់លាវមកប្រើ អាហ្នឹងជាឥទ្វិពលរបស់លាវពិតប្រាកដ គឺត្រូវទទួលយកការពិត ហើយពាក្យសារ៉ាវ៉ាន់ គឺចេញពីខេត្តសារ៉ាវ៉ាន់របស់គេ ហើយឡាំលាវហ្នឹងទៀត គឺជាភាសារលាវទៀតផង ហើយប្រជាជនកម្ពុជាយើងចេះថារបស់ខ្លួនឯង ហើយចេះតែហាមគេ ចលនាគេ យើងត្រូវសិក្សាផងអាណាជារបស់យើង អាណាជារបស់គេ”

អត្ថបទដោយ Nen Sothea (Leadership Editor )

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES