ឆ្នាំ២០១៩នេះ លោក ឌូតឺតេ ក្លាយជាមេដឹកនាំខ្លាំង និងមានប្រជាប្រិយក្នុងប្រវត្តិសាស្ត្រ ហ្វីលីពីន

ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានឡើងកាន់អំណាចកាលពី ខែមិថុនា ឆ្នាំ២០១៦ គិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០១៩នេះ គឺមានរយៈពេល ៣ឆ្នាំហើយ ។ លោកគឺជាប្រធានាធិបតីម្នាក់ដែលពិភពលោកដាក់រហស្សនាមអោយលោកថា បុរសកណ្តាប់ដៃដែក ។ ក្នុងរយៈពេល៣ឆ្នាំដែលលោកបានកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន លោកបានបង្ក្រាបបទល្មើស ចោរកម្ម និងចាប់អ្នកសេពឬជួយញដូរគ្រឿងញៀនដាក់គុករាប់ម៉ឺននាក់។ សកម្មភាពរបស់លោកបានធ្វើអោយមេដឹកនាំលើពិភពលោកទាំងអស់បើកភ្នែកធំៗសេសើរលោកគ្រប់ៗគ្នា ។ 

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយថាកាលពីថ្មីៗនេះក្រុមហ៊ុនហ្វីលីពីន ផាលស៍អាស៊ី បានធ្វើការស្ទាបស្ទង់មតិប្រជាជនហ្វីលីពីនដែលបានផ្តល់កិច្ចសម្ភាសន៍នៅទូទាំងប្រទេសប្រមាណ ១,២០០នាក់នាបអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ជាលទ្ធផប្រជាជនហ្វីលីពីន បានសម្តែងការគាំទ្រចំពោះ​របៀបដឹកនាំប្រទេសរបស់លោក ឌូតឺតេ ហើយពលរដ្ឋហ្វីលីពីន ប្រមាណ ៨៥ ក៏នៅតែបន្តមានការជឿជាក់ ស្រលាញ់ និងពេញចិត្តរបៀបដឹកនាំរបស់លោក។

សូបញ្ជាក់ផងដែរថា ឆ្នាំនេះ គឺជាឆ្នាំទី ៣ ហើយដែលលោក ឌូតឺតេ បានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន។ ទោះបីរបៀបដឹកនាំរបស់លោកមានប្រជាជនមួយចំនួនតូចមិនពេញចិត្ត ក៏ប៉ុន្តែលោកនៅតែមានប្រជាប្រិយខ្លាំងទាំងក្នុង និងក្រៅប្រទេស ៕ 

អត្ថបទដោយ នេន សុធា (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES