Robert Kuok​៖ពេលចេញរកសុីដំបូង​ខ្ញុំគ្មានជំនាញរកសុីអ្វីទ្បើយ ​តែខ្ញុំមិនដែលខ្លាចហានិភ័យទ្បើយ

លោកមហាសេដ្ឋីម៉ាទ្បេស៊ី​មានបំផុតទី១គឺលោក​​ Robert Kuok ដែលថ្មីៗនេះត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋីកិច្ចកំពូល​របស់​នាយករដ្ឋមន្រ្តី​ថ្មីរបស់ម៉ាទ្បេសុី​​លោកបានមានប្រសាសន៍ថា​កាលគាត់ចេញរកសុីដំបូង​អ្វីក៏គាត់គ្មានដែរ ​ទាំងជំនាញនិងដើមទុន​តែនៅពេលនោះ​គាត់មិនដែលខ្លាចហានិភ័យទ្បើយ។

លោកមហាសេដ្ឋីមានបំផុត​និងចេះដាក់ខ្លួនបំផុត​របស់អាស៊ានម្នាក់នេះ​​បានពន្យល់ថា ​​នៅគ្រាមួយ​គ្រា​ដែលពិភពលោកកំពុងមានវិបតិ្តសេដ្ឋកិច្ច​ ពេលនោះ​គឺ​តម្លៃរបស់ស្ករស​មានការទ្បើងចុះខ្លាំង​នោះ​ពេល​នោះ​មនុស្សច្រើននាក់ណាស់​បានឃើញពីហានិភ័យ​របស់​អាជីវកម្ម​មួយនេះ​តែសម្រាប់គាត់​​​លោក​មិនបានភ្ញាក់ផ្អើលទ្បើយ។ ​ផ្ទុយទៅវិញ​គាត់បានសម្រុកទិញស្ករសបន្ថែម​ដើម្បីលក់​​ខណះ​ដែល​មនុស្សជាច្រើនទៀតនៅលើពិភពលោក​សម្រុកនាំគ្នាបោះបង់ចោល។

លោក​បានឈរលើហេតុផល​របស់គាត់​ទាក់ទងនឹងរឿងស្ករសនេះ​ខណះ​ដែលមនុស្សឯទៀត​នាំគ្នាភ័យ​ព្រោះតែតម្លៃ​របស់ស្ករសទ្បើងចុះខ្លាំងពេក។ ​លោក​បានយល់ឃើញថា​ ទោះ​ពិភពលោក​មានវិបតិ្តធ្ងន់យ៉ាងណាក៏ដោយ​ មនុស្សមិនអាចកាត់បន្ថយ​ជាតិស្ករក្នុងខ្លួន​​ឬនិយាយមួយបែបទៀត​ឈប់ប្រើស្ករ​នៅក្នុងអាហារប្រចាំថ្ងៃរបស់ពួកគេទ្បើយ។

ដូចអ្វីដែលលោក​បានធ្វេងយល់មែន ​ក្រោយវិបតិ្តសេដ្ឋកិច្ចពិភពលោក​ត្រូវបានបញ្ចប់​តម្លៃស្ករស​ក៏បានចាប់ផ្តើមទ្បើងថ្លៃ​ ហើយពេលនោះ​លោក​បានចំណេញយ៉ាងច្រើន​ដែលនោះ​គេនាំគ្នាហៅលោក Robert Kuok ថា​ជាស្តេចស្ករសនៅក្នុងពិភពលោក។

នេះជាមេរៀនធំណាស់​សម្រាប់សហគ្រិនកម្ពុជា។ ​សូមនាំគ្នាចេញរកសុីមុខរបរណាមួយ​ដោយឈរ​លើជំហរមួយរបស់ខ្លួនឯង​ កុំចេះតែរកសុីតាមគេ​ ឬរកសុីតាមជោរ​ ឬភ័យតាមគេ។​នៅពេលដែលអ្នកចេះវិភាគបាន​ច្បាស់ ​នោះ​ហានិភ័យធំប៉ុនណា​ក៏អ្នកអាចឆ្លងផុតដែរ។​ទំាំងអស់គ្នាក៏គួរចាំដែរថា ​គ្រប់អាជីវកម្មទាំងអស់​សុទ្ធតែមានហានិភ័យ ​ដូចនេះត្រូវរៀនគិត​រៀនឆ្លងហានិភ័យនេះឲ្យបាន​នោះអ្នកនឹងអាចចេញរកសុីតាមក្តីស្រមៃ​របស់ខ្លួនបានហើយ៕

ចង់ចេញរកសុីដោយមានជំនឿចិត្តលើខ្លួនឯង​សូមអានសៀវភៅចង់ពូកែរកសុីត្រូវចេះសំលៀងពូថៅ​មានលក់នៅបណ្ណាគារ

  • ភ្នំពេញ៖ បណ្ណាគារប្រជាប្រិយ បណ្ណាគារបាក់ទូក បណ្ណាគារអង្គរធំ និងបណ្ណាគារសន្តិភាព
  • បាត់ដំបង មាននៅបណ្ណាគារ ឥន្ទ្រទេវី 012 4 6666 0
  • កំពង់ចាម មាននៅបណ្ណាគារ ប៊ុន ឡុង 012 690 377
  • តាកែវ មាននៅបណ្ណាគារ បញ្ញា ស័ក្តិសិទ្ធិ 015/ 092 506 227
  • ព្រះសីហនុ មាននៅបណ្ណាគារ លី ហេង 010/012 770 676
  • សៀមរាប អាចទាក់ទងតំណាងចែកចាយ តាមលេខ 095 57 7171/ 098 866 015

 

អត្ថបទដោយ៖​សំ​កុសល

អ្នកនិពន្ធសៀវភៅចង់ពូកែរកសុីត្រូវចេះសំលៀងពូថៅ

និងសៀវភៅលក់អារម្មណ៍ដែលទើបចេញថ្មីៗនេះ

ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal


 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES