មូលដ្ឋានគ្រឹះក្នុងការធ្វើជំនួញរបស់មហាសេដ្ធីកូនកាត់ជប៉ុន លោក Robert Kiyosaki

លោក Robert Kiyosaki គឺជាអ្នកនិពន្ធដ៏ល្បីមួយរូប ហើយក៏ជាអ្នកជំនួញ អ្នកវិនិយោគ និងជាអ្នកប្រឹក្សាយោបល់ ដ៏ប៉ិនប្រសប់ម្នាក់ ហើយរាល់ថ្ងៃលោកមានទ្រព្យសម្បត្តិរហូតដល់ ៨០ លានដុល្លារ។ហើយខាងក្រោមនេះគឺជាមេរៀនធ្វើជំនួញដែលលោកបានធ្វើការចែករំលែក៖

១.កុំធ្វើការដើម្បីលុយ តែត្រូវប្រើលុយឲ្យធ្វើការឲ្យអ្នក

លោក Robert Kiyosaki បានមានប្រសាសន៍ថា មូលហេតុចម្បងដែលធ្វើឲ្យបុគ្គលទាំងឡាយ មានវិបត្តិហិរញ្ញវត្ថុនោះ​ ព្រោះពួកគេចំនាយពេលជាច្រើនឆ្នាំនៅក្នុងសាលា ហើយមិនបានរៀនអ្វីសោះពីលុយ ទើបគេរៀនធ្វើការឲ្យលុយដូច្នេះឯង។មូលហេតុដែលធ្វើឲ្យអ្នកមានកាន់តែមាន និងអ្នកក្រកាន់តែក្រ គឺអ្នកក្រ ធ្វើការឲ្យលុយ រីឯអ្នកមានប្រើលុយឲ្យធ្វើការ។

២.ត្រូវរៀនបង្កើតចំនូល ដោយមិនចំបាច់ធ្វើការ

ចំនូលត្រូវបានបែងចែកចេញជាពីរប្រភេទគឺ ចំនូលសកម្ម និង ចំនូលអកម្ម ចំនូលសកម្មគឺជាចំនូលដែលកើតចេញពីការខិតខំប្រឹងប្រែងធ្វើការរបស់អ្នក។

ចំនូលអកម្មគឺជាចំនូលដែលអ្នករកបាន ដោយមិនចំបាច់ធ្វើការ ពោលគឺខណៈពេលដែលអ្នកចូលដេក ក៏មានចំនូលដែរ។បញ្ហារបស់ចំនូលសកម្ម គឺថាវាមានកំរិតខ្លាំងណាស់ ហើយបើអ្នកពឹងទៅលើវាតែមួយមុខនោះ ទោះបីជាអ្នកធ្វើការរហូតដល់ចាស់សក់ស្កូវ ក៏អ្នកមិនអាចមានសេរីភាពផ្នែកហិរញ្ញវត្ថុបានដែរ។បុគ្គលដែលមានពិតប្រាកដគឺជាបុគ្គលដែលមានយល់ច្បាស់ពីការរកចំនូលដោយ មិនចំបាច់ធ្វើការ។

៣.ចូរបែងចែកឲ្យបានច្បាស់លាស់រវាង ទ្រព្យនិងបំណុល

បើតាមលោក Robert Kiyosaki​ ទ្រព្យសំដៅទៅលើអ្វីដែលរកប្រាក់ឲ្យនាក់ដូចជាអចលនទ្រព្យ។បំណុលគឺជាអ្វីដែលយកលុយចេញពីហោប៉ៅរបស់អ្នក ដូចជារថយន្ត។ប្រសិនបើអ្នកពិតជាចង់ក្លាយទៅជាអ្នកមានយ៉ាងពិតប្រាកដមែននោះ ចូរព្យាយាមទិញអ្វីដែលអាចរកចំនូលឲ្យអ្នកបានហើយ និយាយឲ្យងាយចល់គឺទិញតែទ្រព្យ។

៤.ត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ហេតុអ្វីបានជាគណនេយ្យករ អ្នកធ្វើការធានាគារ ដែលសុទ្ធតែច្បាស់ពីលុយ តែបែរជាមានវិបត្តិនៅក្នុងការរស់នៅទៅវិញ?ចម្លើយគឺពួកគេមានតែចំណេះវិទ្យាជីវៈ តែមិនមែនជាជំនាញហិរញ្ញវត្ថុនោះឡើយ។ហើយជំនាញនេះមិនត្រូវបានបង្រៀននៅសាលានោះទេ​ ចឹងហើយបានជាបុគ្គលជោគជ័យមួយចំនួនមិនឲ្យតំលៃទៅលើការអប់រំនៅសាលាឡើយ ដូច្នេះអ្នកត្រូវខិតខំទទួលយកចំណេះទាំងពីរនេះឲ្យបានប្រសើរបំផុត។

៥.លុយតែមួយមុខ គឺមិនអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកមានបាននោះទេ

ព្រោះលុយអាចបាត់បង់វិញបាន អ្វីដែលធ្វើឲ្យអ្នកមានពិតប្រាកដនោះគឺចំណេះដឹង។ លុយ មាសប្រាក់ មិនធ្វើឲ្យអ្នកមានបាននោះទេ តែចំណេះដឹងអំពីវានោះទេ ដែលធ្វើឲ្យអ្នកក្លាយជាអ្នកមានមួយរូបបាន។ដូច្នេះចូរអ្នកបង្កើនចំណេះដឹងពីវាឲ្យបានច្បាស់សាល់៕

 

អត្ថបទដោយ៖ ថេង​ លាង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES