ផ្លូវជាតិលេខ២១ហាក់មានភាពមមាញឹក ក្រោយការប្រកាសសម្ភោធឱ្យប្រើជាផ្លូវការក្នុងឆ្នាំ២០២០នេះ

ផ្លូវជាតិ​លេខ២១​ ដែលជាផ្នែកមួយនៃខេត្តកណ្ដាល ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​​ ​ក្នុង​ការ​តភ្ជាប់​សសៃ​ឈាម​សេដ្ឋកិច្ច​ ​និង​ក្នុង​ការ​ ​ទំនាក់ទំនង​ផ្លាស់​ប្តូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម​។​ហើយផ្លូវនេះកំពុងមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការស្ថាបនាសាងសង់នូវកំណាត់ផ្លូវមួយចំនួនដើម្បីពង្រឹងដល់គុណភាពផ្លូវសម្រាប់សេវាដឹកជញ្ជូនផ្សេងៗ ហើយវាក៏បាននងកំបុងមានឥទ្ធិពលទៅលើសកម្មភាពវិនិយោគ ផងដែរ ដោយសារមានការប្រកាសពី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ថា​គ្រោង​បើក​សម្ពោធ​ឱ្យ​ដំណើរការ​ ​នូវ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធនេះ ​​ឱ្យ​ដំណើរការប្រើប្រាស់​នៅក្នុង​ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការស្ថាបនានេះ ផ្លូវជាតិលេខ២១ក៏មានផ្លូវក្រវ៉ាត់ ក្រុងទី៣តភ្ជាប់ជាមួយគ្នាផងដែរ។ដោយក្នុងនោះ  ផ្លូវក្រវ៉ាត់ក្រុងទីបីមានការរួមបញ្ចូលផ្លូវជាតិសំខាន់ៗជាច្រើនដោយសាងសង់ ចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពី សាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។

ផ្លូវជាតិលេខ២១ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បើកការដ្ឋានសាងសង់តាំងពី ឆ្នាំ២០១៦មក។ ផ្លូវនេះ មានប្រវែង ៦៣,៦គីឡូម៉ែត្រ(ពីតាខ្មៅ ទៅជ្រៃធំ) ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានថវិកាសរុប ៦១,៦លានដុល្លារ ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារអាមេរិក និងថវិកាបដិភាគ ៩,០៦ លានដុល្លារអាមេរិក។គម្រោង​នេះ​ត្រួតពិនិត្យ​ ​ដោយ​ទីប្រឹក្សា​បច្ចេកទេស​ក្រុមហ៊ុន​អន្តរជាតិ​កូរ៉េ​ ​DASAN​ ​Consultants​ ​Co​.​ ​Ltd​.​ ​និង​សាងសង់​ដោយក្រុម​ហ៊ុន​កូរ៉េ​ ​Hanshine​ ​E​&​C​ ​C0​,​ ​Ltd​.​។​

គួរកត់សម្គាល់ដែរថា តំបន់ច្រកទ្វារអន្តរជាតិជ្រៃធំ-ឡុងប៊ិន នឹងផ្លាស់ប្តូរទៅជាទីប្រជុំជនហើយក៏ក្លាយទៅជាទីក្រុងផងដែរ ដោយផ្អែកទៅលើចក្ខុ វិស័យវែងឆ្ងាយនឹងដោយសារតំបន់នេះជាតំបន់ដែលត្រូវអភិវឌ្ឍន៍ពីកំរិតខ្លីទៅកំរិតវែងនិងពីតូចទៅធំ។​

ហើយបច្ចុប្បន្នមិនថាតែផ្លូវលេខ២១មួយទេ សម្រាប់ខេត្តកណ្ដាលនេះកំពុងមានសន្ទុះនៃការអភិវឌ្ឍយ៉ាងជឿនលឿន ដែលត្រូវអ្នកជំនាញ លោកបណ្ឌិតគីម ហ៊ាងគូសបញ្ជាក់ថា ៣ទៅ៥ឆ្នាំទៀតទឹកដីក្រុងតាខ្មៅនឹងក្លាយដូចទៅនឹងទីតាំងភ្នំពេញថ្មីជាក់ជាមិនខានឡើង។

អត្ថបទ៖ ភោគ ម៉ារី

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES