សហគ្រិន Richard Shakspeare៖ ពិការភាពបានធ្វើឲ្យគាត់បរាជ័យរដាក់ពាក្យសុំការងារជិត២ពាន់កន្លែង

លោក Richard Shakespeare បុរសពិកា សញ្ជាតិអង់គ្លេស ធ្លាប់ត្រូវបានគេ បដិសេធមិនឲ្យធ្វើការជិត ២ពាន់ការងារ ហើយដោយនឿយហត់ក្នុងការស្វែងរកការងារធ្វើ លោកបានសម្រេចចិត្ត ងាកមកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនដែលជួយជនពិការជាច្រើនរយនាក់

ដើមឡើយ បុរសពិការរូបនេះ ធ្លាប់ធ្វើការក្នុងវិស័យហិរញ្ញវត្ថុ តែនៅក្នុងឆ្នាំ ២០០៩ លោកក៏ត្រូវបានគេបញ្ឈប់ពីការងារដោយសារ តំណែងដែលលោកធ្វើមិនសំខាន់សម្រាប់ក្រុមហ៊ុន។ បន្ទាប់ពីបាត់បង់ការងារ លោកមិនទុកពេលឥតប្រយោជន៍នោះទេ ដូច្នេះលោក ចាប់ផ្ដើម​ដាក់ពាក្យស្វែងរកកាងារថ្មី តែយ៉ាងណាមិញ លោកត្រូវគេបដិសេធមិនឲ្យធ្វើការជាបន្តបន្ទាប់ ដោយសារលោកជាជនពិការ ស្វិតជើង មិនអាចដើរបាន។

លោក Richard Shakespeare បានឲ្យដឹងថា បន្ទាប់ពីបាត់បង់ការងារ លោកបានព្យាយាមដាក់ពាក្យធ្វើការជាច្រើនការងារ ពោលគឺ ដាក់ពាក្យធ្វើការ រហូត ១៩២៣ការងារ តែជាអកុសល ការងារដែលលោកបានដាក់ត្រូវគេបដិសេធទាំងអស់។ 

លោកបានបញ្ជាក់ថា ក្នុងមួយថ្ងៃលោកបានដាក់ពាក្យសុំធ្វើការ យ៉ាងតិចក៏៦ការងារដែរ ហើយកាងារអ្វីក៏លោកដាក់ដែរ ឲ្យតែលោកគិតថាលោកអាចធ្វើបាន។ លោកត្រូវបានគេហៅទៅសម្ភាសន៍ការងារជាច្រើនរយដង ចំណែកការចំណាយទៅលើការរៀបសំណុំបែបបទដាក់ពាក្យការងារគឺ លោកចំណាយអស់ជាង ១ពាន់ដុល្លារឯងណោះ។ 

បើទោះបីជាលោក ប្រឹងប្រែងស្វែងរកការងារយ៉ាងណាក៏ដោយក៍លោកមិនអាចចៀសផុតពីភាពអត់កាងារធ្វើដែរ ហើយការស្វែងរកការងារធ្វើនេះ លោកចំណាយ អស់រយៈពេល ១២ខែ នៅតែមិនអាចរកបាន ដែលធ្វើឲ្យលោកបានបាក់ទឹកចិត្តក្នុងការស្វែងរកការងារធ្វើ។

បន្ទាប់ពី លោកឆ្លងកាត់ការសម្ភាសន៍ជាច្រើនដង លោកសង្កេតឃើញថា អ្នកសម្ភាសន៍(interviewer) មានអារម្មណ៍មិនស្រួល និងមានការពិបាកក្នុងការទំនាក់ទំនងជាមួយជនពិការ ហើយលោកក៏គិតថា មានក្រុមហ៊ុនរាប់រយក្រុមហ៊ុន ដែលមិនមានបទពិសោធន៍ ក្នុងការ ប្រឈមមុខឬប្រស្រ័យទាក់ទងជាមួយបុគ្គលកជាជនពិការ។ 

ដូច្នេះនៅក្នុងឆ្នាំ ២០១០ លោកក៏ចង់ដោះស្រាយបញ្ហានេះ ដោយលោកបានចូលរួមព្រឹត្តិការណ៍ជាច្រើន ដើម្បីបង្កើតបណ្ដាញ និងបំផុសគំនិតអាជីវកម្មរបស់លោកទៅកាន់មេដឹកអាជីវកម្មក្នុងតំបន់។ បន្ទាប់មកក្នុងឆ្នាំ ២០១០ដដែល លោកក៏បានរៀបចំ ការិយាល័យសម្រាប់ អាជីវកម្មរបស់លោកនៅទីក្រុង Derby ប្រទេសអង់គ្លេស ហើយក៏ចាប់ផ្ដើមអាជីវកម្មមួយដែលមានឈ្មោះថា”Richard Shakespeare” ដែលជាអ្នកផ្ដល់ប្រឹក្សា និងបណ្ដុះបណ្ដាលខាងពិការភាព ដោយធ្វើការ បណ្ដុះបណ្ដាលជនពិការឲ្យមានសម្ថភាពដើម្បីប្រឡូកក្នុងវិស័យការងារ។ 

លោកបានបណ្ដុះបណ្ដាលបុគ្គលិកតាមនៅតាមក្រុមហ៊ុនជាច្រើនដើម្បីបង្កើនសមត្ថភាពការងាររបស់ពួកគេ។ អាជីវកម្មរបស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយលោកធ្លាប់បានបណ្ដុះបណ្ដាលជនពិការ ២៧០០០នាក់មកហើយ ដោយបណ្ដុះបណ្ដាលទៅលើប្រធានបទដូចជា ភាពស្មើភាពគ្នា សុខភាពខួរក្បាល និង ការយល់ដឹងពីពិការភាពជាដើម៕

អត្ថបទដោយ៖ ហុង

0 មតិ

បញ្ចេញមតិ

RELATED ARTICLES