មហាសេដ្ឋី Richard Liu លើកទ្បើងថាមនុស្សបីប្រភេទនេះ​ រកសីុគ្មានថ្ងៃជោគជ័យទ្បើយ

លោកអ្នកប្រហែលបានអានពីមហាសេដ្ឋី Richard Liu ខ្លះរួចមកហើយថា គាត់ជាសហគ្រិន ដែលធ្លាប់បរាជ័យរហូតដល់ជំពាក់គេទៀតផង។ បើតាមលោក មហាសេដ្ឋីរូបនេះ ការរកសីុគឺប្រៀបបានទៅនឹងការដើរលើខ្សែពួអញ្ចឹងដែរ។ ជោគជ័យកើតទ្បើងបាន ត្រូវការរាប់សិបឆ្នាំ តែបរាជ័យវិញគឺងាយណាស់ ត្រូវការតែមួយថ្ងៃប៉ុណ្ណោះ។ គាត់ថា មានមនុស្សបីប្រភេទ ដែលនឹងងាយបរាជ័យណាស់ ដូចខាងក្រោម៖

មនុស្សជំពូកទី១ គឺជាមនុស្សដែលចង់បានសេរីភាព
អ្នកខ្លះថា ការរកសីុនឹងផ្តល់សេរីភាពដល់អ្នកជាងការធ្វើការឲ្យគេ។ ការគិតបែបនេះ ត្រូវសម្រាប់តែសហគ្រិនលេងៗធម្មតាប៉ុណ្ណោះ។ ពីព្រោះថា អ្វីដែលសហគ្រិនជោគជ័យ គ្មាននៅក្នុងជីវិតគឺសេរីភាពនេះឯង។ ដូចនេះហើយ បើអ្នកចង់បានសេរីភាព កំុរកសីុអី ព្រោះ សហគ្រិនដែលជោគជ័យគ្មានទ្បើយសេរីភាព។ មានខ្លះដែរ សហគ្រិនដែលមានសេរីភាព ដូចលោក មហាសេដ្ឋី Bill Gates ជាដើម តែគាត់នេះទើបមានសេរីភាព ក្រោយពេលគាត់ឈប់ធ្វើជានាយកប្រតិបតិ្តប៉ុណ្ណោះ។

មនុស្សជំពូកទី២ គឺជាមនុស្សដែលរកសីុចង់ល្បី

អ្នកជំពូកទី២នេះ ក៏មិនអាចជោគជ័យធំបានដែរ។ ធាតុពិតមនុស្សប្រភេទនេះ ទោះជោគជ័យ គ្រាន់តែល្អមើលតែប៉ុណ្ណោះ ព្រោះគោលដៅគឺចង់ល្បី ដើម្បីតែអួតគេប៉ុណ្ណោះ។ សហគ្រិនពូកែ ជាសហគ្រិនដែលរកសីុដើម្បីគោលដៅផ្សេងពីល្បី ពួកគេមានគោលដៅដោះស្រាយបញ្ហារបស់ មនុស្សដែលនេះហើយជាចំណុចស្នូលនៃជោគជ័យ។

មនស្សជំពូកទី៣ គឺជាមនុស្សដែលរកសីុចង់បានតែលុយ

ខ្ញុំសូមចូលមកពន្យល់ចំណុចនេះ ជំនួសលោកមហាសេដ្ឋី Richard Liu ថា សហគ្រិនពូកែមិន ដែលខ្វល់ពីប្រាក់ចំណេញទ្បើយ។ Jack Ma ខាតជាង៣ឆ្នាំ តែនៅតែបន្តអាជីវកម្មគាត់ទៅមុខ ជានិច្ច។ Jeff Bezos ខាត ចំនេញ ខាត ចំនេញ រហូតដល់ជាង ១០ឆ្នាំ តែគាត់នៅតែអាចបន្ត អាជីកវម្មទៅមុខដដែល។ ពួកគាត់មិនខ្វល់ពីលុយទ្បើយ មិនរកសីុព្រោះតែលុយទេ។

មានអ្នកខ្លះឆ្លើយតបនឹង Business Cambodiaវិញថា នេះគឺដោយសារ ពួកគេជាអ្នកមានហើយ គេនិយាយអ្វីក៏សមដែរ។ តែយ៉ាងណា មុនមានពួកគាត់ ក៏មិនដែលខ្វល់ពីលុយដែរ។ បើខ្វល់វីញ ពួកគាត់ប្រហែលលក់ក្រុមហ៊ុនគាត់ដើម្បីសោយសុខអស់ហើយ។

ដូចលោកមហាសេដ្ឋី Richard Liuដែរ គាត់ធ្លាប់ខាតរហូតជំពាក់គេ តែគាត់នៅតែអាចចាប់ផ្តើម ម្តងទៀតបាន។ គាត់ថាទោះសព្វថ្ងៃលោកមានទ្រព្យច្រើន ក៏គាត់មិនដែលស្រមៃឃើញទ្រព្យទាំងនោះដែរ។

គួរបញ្ជាក់ថា លោកមហាសេដ្ឋី Richard Liu មានទ្រព្យផ្ទាល់ខ្លួនរហូតដល់ជិត ១២ ពាន់លានដុល្លារ ។ ក្រុមហ៊ុនរបស់លោកនឹងរំពឹងតាមទាន់ អាលីបាបា និងក្លាយជា ក្រុមហ៊ុនលក់ទំនិញតាមអនទ្បាញធំជាងគេបំផុតនៅចិន ក្នុងរយៈពេល ៤ឆ្នាំ ទៀត៕

Adtag for Mobile Grow:-
Online

RELATED ARTICLES