មហាសេដ្ឋី Richard Branson អ្នករកស៊ីត្រូវតែរៀនញញឹម នៅពេលដែលអ្នកកំពុងទឹកភ្នែក

Rechard Branson មានកំណើតចេញពីគ្រួសារក្រីក្រ ហើយលោកក៏ មិនបានបញ្ចប់មហាវិទ្យាល័យដែរ។ ប៉ុន្តែបច្ចុប្បន្នលោកមានក្រុមហ៊ុនប្រមាណជាង ៤០០ក្រុមហ៊ុននៅក្នុងដៃ និងមានទឹកប្រាក់ចំនួនប្រមាណ ៥,២ពាន់លានដុល្លារ។

ក្នុងចំណោមអ្នកជំនួញទាំងអស់ លោកគឺជាអ្នកជំនួញដែលចេះប្រើប្រាស់ជីវិតឱ្យមានតម្លៃជាងគេ។ លោកក៏ធ្លាប់បានផ្តល់បទពិសោធន៍ទៅអ្នករកស៊ីដ៏ទៃទៀតផងដែរថា “បើសិនអ្នកជា អ្នករកស៊ីត្រូវតែចេះញញឹម នៅពេលដែលអ្នកកំពុងទឹកភ្នែក” ។

សម្តីមួយឃ្លានេះគឺលោក Rechard Branson ចង់មានន័យថាអ្នករកស៊ី តែងតែជួបប្រទះនូវឧបសគ្គជាច្រើនដែលមកយាយីដល់អ្នក និងអាជីវកម្មរបស់អ្នក។ ពេលខ្លះការរកស៊ីទាំងនោះក៏បរាជ័យដោយសារតែជួបនិងឧបសគ្គដែលបណ្តាលអោយអ្នករកស៊ីភាគច្រើនទឹកភ្នែក។

ប៉ុន្តែអ្នកត្រូវចាំថាទោះជាពេលអ្នកកំពុងតែទឹកភ្នែកក៏ដោយ អ្នកត្រូវតែរឿនញញឹម រៀនលើកទឹកចិត្តខ្លួនឯង មិនត្រូវបណ្តោយអោយខ្លួនបាក់ទឹកចិត្តធ្ងន់ធ្ងរឡើយ ។ អ្នកត្រូវចាំថាបរាជ័យ គឺជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នកនៅថ្ងៃក្រោយ ដើម្បីស្វែងរកភាពជោគជ័យអោយបានដូចបំណងប្រាថ្នា ។ ទឹកភ្នែកបង្ហាញថាអ្នកសោកស្តាយអ្វីដែលបានបាត់បង់ តែអ្នក៏ត្រូវចេះលួងលោមខ្លួនឯងអោយក្រោកឈរបានយ៉ាងរឹងមាំផងដែរ។ 

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES