ថៃកំពុងតែបរាជ័យខ្លាំងលើឆាកអន្តរជាតិ ខណៈដែលអង្ករផ្កាម្លិះរបស់ខ្លួនមិនអាចវ៉ាដាច់កម្ពុជា និងវៀតណាម

ប្រទេសថៃ បានទទួលស្គាល់នៅការពិត ក្រោយពីទទួលបានភាពបរាជ័យក្នុងការដណ្តើមពានរង្វាន់ផលិតអង្ករក្រអូបល្អបំផុតរបស់ពិភពលោក។ ក្រោយពីមានរឿងបែបនេះកើតឡើងថៃ ក៏បានតាំងចិត្តជាថ្មីក្នុងការស្រាវជ្រាវ និងព្យាយាមអភិវឌ្ឍន៍នៅលើចំណុចខ្សោយរបស់ខ្លួន ហើយនឹងកង្វះខាតដែលធ្វើអោយផលិតផលអង្កររបស់ខ្លួន បានធ្លាក់ចំណាត់ថ្នាក់កំពូល ២ ឆ្នាំជាប់គ្នាដែលនៅពីក្រោយបណ្តាលប្រទេសជិតខាងមួយចំនួនទៀត។

ប្រធានសមាគមន៍នាំចេញអង្ករថៃ លោកCharoen Laothamatas បាននិយាយថាដល់ពេល​ហើយ​ ​ទាំង​រដ្ឋាភិបាល និង​ទាំង​វិស័យ​ឯកជន​ថៃ ត្រូវ​ចូល​ដៃ​គ្នា​ក្នុងការ​ពង្រឹង​កិច្ចប្រឹងប្រែង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធ្វើ​ឲ្យ​គុណភាព​អង្ករ​របស់​ថៃ​កាន់តែ​ល្អប្រសើរ និង​ឆ្លើយតប​នឹង​ការចង់បាន និង​តម្រូវការ​របស់​ទីផ្សារ​សកល។

យោងតាមការណ៍ចុះផ្សាយរបស់ Bangkok Post លោក Laothamatas បាន​លើកឡើងថា ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​មុន ថៃ បាន​ឈរលើ​លំដាប់​កំពូល​ជា​អ្នក​នាំចេញ​អង្ករ​គុណភាព​របស់​ពិភពលោក ហើយក៏​បាន​លក់​អង្ករ​គ្រប់មុខ ដែល​ខ្លួន​បាន​ផលិត​ទៀតផង​។

ក៏ប៉ុន្តែ លោក​ប្រធាន​សមាគម​ដដែល​នេះ បាន​អះអាងថា កិត្តិនាម​របស់​ប្រទេស​ក្នុងនាម​ជា​អ្នក​ផលិត​អង្ករ​ដែលមាន​គុណភាព និង​អង្ករ​ក្រអូប​របស់​ពិភពលោក កំពុងតែ​រង​ការប៉ះពាល់​ដោយសារតែ​កង្វះខាត​នៃ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​។ 

សេចក្តីថ្លែងការណ៍​រប​ស់​តំណាង​អ្នក​នាំចេញ​អង្ករ​របស់​ថៃ​រូបនេះ ធ្វើឡើង​បន្ទាប់​អង្ករ​ផលិត​ដោយ​វៀតណាម​បានទទួល​ចំណាត់​ជា​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​នៅ​ឆ្នាំនេះ ខណៈ​នៅ​ឆ្នាំមុន ចំណាត់ថ្នាក់​កំពូល​នេះ ត្រូវបាន​ទៅ​កម្ពុជា​។ នេះ​មានន័យថា អង្ករ​ថៃ បាន​បាត់បង់​ចំណាត់ថ្នាក់​ជា​ប្រទេស​ផលិត​អង្ករ​ល្អ​បំផុត​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​មកហើយ​។​តាម​លោក Laothamatas នៅ​ឆ្នាំ​២០១៩ វៀតណាម ឈ្នះ​ការប្រកួតប្រជែង​អ្នក​នាំចេញ​អង្ករ​ល្អ​បំផុត​សកល ដោយសារតែ​វៀតណាម បាន​បន្ត​អភិវឌ្ឍ​អង្ករ​របស់ខ្លួន ទាំង​លើ​គុណភាព និង​ភាព​ធុន ជា​ពិ​សេសោះ លក្ខណៈពិសេស​របស់​អង្ករ​វៀតណាម មាន​ក្លិនក្រអូប​សាយ ហើយ​បច្ចេកទេស និង​បរិមាណ​ក្នុងការ​ផលិត​របស់​វៀ​ត​ណា​ម ក៏​កាន់តែ​កាន់តែ​បាន​ច្រើនជាង​មុន​ទៅទៀត​។

អត្ថបទដោយ៖​ ស្រីល័ក្ខ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES