សហព័ន្ធស្រូវអង្ករកម្ពុជា មាននៅយុទ្ធសាស្ត្រថ្មី ដើម្បីធានា គុណភាព និងតម្លៃស្រូវដែលទីផ្សារត្រូវការ

សហព័ន្ធស្រូវអង្ករកម្ពុជា កន្លងមកតែងតែបានជម្រុញអោយមានការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារនៅប្រទេសអាស៊ី និងសហគមន៍អឺរ៉ុប ទៀតសោត ក្នុងគោលបំណងដើម្បីអោយវិស័យកសិកម្ម ដូចជាស្រូវបង្កើនការនាំចេញ និងមានតម្លៃផងដែរ ។ 

ការធ្វើកិច្ចសន្យាកសិកម្ម (contract farming) គឺមានសារៈសំខាន់ណាស់ជាពិសេស សហគមន៍កសិករ ក្នុងការធានាតំលៃ និងទទួលបានបច្ចេទេស ពូជ និង ប្រភពទុនដែលមានការប្រាក់សមរម្យ។

នៅក្នុងផែនការយុទ្ធសាស្រ្តថ្មី របស់សហព័ន្ធស្វអង្ករ កម្ពុជាអណត្តិទី៣ នេះ បានធ្វើការផ្សារភ្ជាប់សហគមន៍កសិកម្ម ទៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីជួយធានាតំលៃ គុណភាព និង បរិមាណផ្គត់ផ្គងស្របតាមប្រភេទស្រូវដែលទីផ្សារត្រូវការ។ កសិករផលឹតស្រូវ គឺស្របតាមទីផ្សារ មិនមែនតាមយថាកម្មទៀតឡើយ ដែលកន្លងមកកសិករនៅតែជ្រើសរើសក្បួនប្រពៃណីក្នុងការធ្វើកសិកម្ម ប៉ុន្តែវាមិនទទួលបាននៅទិន្នផលច្រើនប៉ុន្មានឡើយ នេះដោយសារពួកគាត់ផ្អែកទៅលើកយថាកម្មច្រើនពេក ។ ប៉ុន្តែប្រសិនបើកសិករជ្រើសរើសនៅកិច្ចសន្យាកសិកម្ម របស់សហគមន៍ និងមានផលចំណេញច្រើន ជាពិសេសជួយធ្វើអោយជីវភាពធូធារមួយកម្រិតផងដែរ ។ 

ជាក់ស្តែង ករណី កិច្ចសន្យាកសិកម្ម របស់សហគមន៍ ខេត្តព្រះវិហារ ជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន Amru Rice(Cambodia) co.ltd សំរាប់ឆ្នាំ 2019 ៖ " ថ្ងៃទី 04/10/2019 សកម្មភាព សហគមន៌កសិកម្មភ្នំពេជ្របូរី ស្ថិតនៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ បានកំពុងប្រមូលផលស្រូវសរីរាង្គពូជផ្ការំដួល លក់ជូនក្រុមហ៊ុន Amru Rice ( Cambodia ) Co. Ltd តាមកិច្ចសន្យា ក្នុង តំលៃ ១៣៦០រៀល ក្នុងមួយ គីឡូក្រាម ស្រូវសើម។ សហគមន៌ដែលទទួលផលនៃកិច្ចសន្យាកសិកម្ម នេះ មានសមាជិកចំនួន ១៩៣គ្រួសារ បានចុះកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុន ចំនួន ២១៣១ តោន។"

គួរជម្រាបផងដេរថា សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់សហគមន៍ ដែលបានចងក្រងរួចហើយសូមទាក់ទងមក សហព័ន្ធស្រូវអង្ករកម្ពុជា ប្រសិនបើចង់បាន ពត័មានស្តីអំពីកិច្ចសន្យាកសិកម្ម ពត័មានតំរូវការទីផ្សារដែលសហគមន៍គួរតែដាំដុះនារដូវការខាងមុខ ។ 

អត្ថបទដោយ : នៅ ហៀង ( Heang Polite )

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES