ចិនប្រើក្បួនរកស៊ីមួយ ដែលធ្វើអោយការលក់រាយរបស់ខ្លូនដាច់ខ្លាំងបំផុតនៅលើពិភពលោក

ប្រទេសចិនគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន ស្របពេលដែលប្រជាជនរបស់ខ្លួនភាគច្រើនសុទ្ធសឹងតែជាអ្នករកស៊ី ជាពិសេសនោះការរកស៊ីតាមប្រពន្ធ័អេឡិចត្រូនិចរបស់ចិនបានជួយអោយសេដ្ឋកិចរបស់ចិនមានការរីកចម្រើនមួយផ្នែកធំផងដែរ ។ 

បើតាមសារពត៌មានរបស់ប្រទេសចិនឈ្មោះថា Chinadally.com.cn បានអោយដឹងថាប្រទេសចិនគឺជាទីផ្សារដែលធំបំផុតនៅលើពិភពខាងផ្នែកលក់រាយ នេះបើយោងតាមរបាយការណ៍នាពេលថ្មីៗនេះ ។ របាយការណ៍របស់ចិនមួយបានព្យាករណ៍ថា កាលក់រាយរបស់ចិននិងកើនឡើងទៅដល់៧,៥ភាគរយ ដែលគិតជាសាច់ប្រាក់អាចកើនរហូតទៅដល់ ៥៦៣៦ លានដុល្លារនៅកំឡុងឆ្នាំ២០១៩នេះ ខណ:ដែលសហរដ្ឋអាមេរិចនិងកើនឡើងប្រមាណ ៣,៣ភាគរយ បើគិតជាសាច់ប្រាក់ ៥៥២៩លានដុល្លារ ។ 

ចំណែកឯនៅឆ្នាំ២០២២ចិននិងរកប្រាក់ចំណូលមកពីការលក់រាយតាមប្រពន្ធអ៊ីនធើណេតបើគិតជាភាគរយប្រមាណ ៦៣ ភាគរយ ។ បើតាមរយ:របាយការណ៍នេះដដែលបានបង្ហាញថា មូលហេតុដែលធ្វើអោយកំណើននៃការលក់រាយនៅចិនមានសន្ទុះខ្លាំងនោះដោយសារចិនប្រើប្រាស់ប្រពន្ធអេឡិចត្រូចនិចក្នុងការលក់ផលិតរាយរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ចុងក្រោយ ហើយមធ្យោបាយក្នុងការលក់រាយរបស់ពួកគេមានប្រពន្ធអេឡិចយក្សដូចជា Alibaba .com និង Amazon ជាដើម ។

ជាក់ស្តែងនៅថ្ងៃ Single Day របស់ Alibaba ដែលជាក្រុមហ៊ុនយក្សអេឡិចត្រូនិច ត្រឹមតែ ២ នាទីប៉ុណ្ណោះពួកគេអាចរកចំណូលបានប្រមាណ ៣១៤៦ ពាន់លានដុល្លារ ។ ងាកមកមើលកម្ពុជាវិញការលក់រាយនៅតាមប្រពន្ធ័អេឡិចត្រូនិចមិនទាន់មានភាពច្បាស់លាស់ ហើយក៏មិនសូវជាមានភាពជឿនលឿនដូចនៅបណ្តាលប្រទេសមួយចំនួនឡើយ ដូច្នេះប្រសិនបើចាប់ផ្តើមវាអាចនឹងទៅរួច ព្រោះប្រពន្ធ័អេឡិចត្រូនិចនៅកម្ពុជាកំពុងតែមានការវិវត្តមួយថ្ងៃទៅថ្ងៃ ។

អត្ថបទដោយ : Heang polite 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES