មេដឹកនាំ Huawei ប្រើយុទ្ធសាស្ត្រផ្លូវចិត្តដឹកនាំក្រុមហ៊ុន ខណ:ពេលកំពុងមានបញ្ហាជាមួយអាមេរិក

មួយរយ:ពេលប៉ុន្មានថ្ងៃនេះមានរឿងចម្រូងចម្រាស់កើតឡើងផ្ទួនៗគ្នានៅចិនដែលធ្លាក់ទៅលើក្រុមហ៊ុនផលិតស្មាតហ្វូនដែលលក់ដាចជាងគេទី២លើលោក Huawei ជាហេតុធ្វើឲ្យក្រុមហ៊ុនត្រូវប្រឈមមុខជាមួយបញ្ហាជាខ្លាំង។

ខណ:ពេលដែលកំពុងមានបញ្ហាបែបនេះលោក Ren Zhengfei ដែលជាស្ថាបនិកក្រុមហ៊ុន Huawei បានប្រើប្រើយុទ្ទសាស្ត្រផ្លូវចិត្តមួយដែលគួរអោយកោតសរសើរបំផុត ។ លោកបានចេញមុនបកស្រាយទៅកាន់ Fan របស់ Huawei នៅទូទាំងពិភពលោកថា Huawei ថានិងមិនចុះចាញ់ ឬ ចុះញ៉មចំពោះអាមេរិកឡើយទោះបីទទួលរងសម្ពាធពីសហរដ្ឋអាមេរិកក្ដី ក្រោយលោកត្រាំកំពុងបិទនៅស្មាតហ្វូនចិន មិនឲ្យមាននៅអាមេរិកឡើយ ។ ក្នុងនោះ CEO Huawei លោក Ren Zhengfei ក៏បានបន្ថែមប្រាប់បណ្ដាញផ្សព្វផ្សាយរបស់ជប៉ុនទៀតថា លោកបានត្រៀមរួចជាស្រេចហើយ មុនពេលដែលឈានជើងមកដល់ថ្ងៃនេះ ព្រោះលោកក៏មិនរំពឹងដែរថា នឹងនៅឈរតំណែងកំពូលតារាងបានរហូតទៀតដែរ ហើយការពឹងពាក់របស់គេដើម្បីយកមកប្រើប្រាស់ក៏មិនបានរហូតដែរ ដូចជាថ្មីៗនេះ​ក្រុមហ៊ុន Google បានធ្វើការ​ផ្ដាច់​អញ្ញាប័ណ្ណ​ប្រព័ន្ធ​ប្រតិបត្តិការ Android សម្រាប់​ទូរស័ព្ទចេញពីស្មាតហ្វូន Huawei អ៊ីចឹង នេះបើយោងតាមសារពត៌មានអន្តរជាតិ Reuters ផងដែរ ។

ជាការពិតណាស់អ្វីដែលលោក Ren Zhengfei បានលើកឡើងមកទាំងអស់នេះគឺជាយុទ្ធសាស្ត្រលើកទឹកចិត្តដល់បុគ្គលិករាប់ម៉ឺននាក់របស់ Huawei កុំអោយបាក់ទឹកចិត្ត និងជាយុទ្ធសាស្ត្រលួងលោមអារម្មណ៍ Fan របស់ Huawei ទាំងអស់អោយបានដឹងថាទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ Huawei រឹងមាំជានិច្ច មិនចុះចាញ់ និងនៅតែមានសង្ឃឹមយ៉ាងមុតមាំជានិច្ច៕

អត្ថបទដោយ នេន សុធា (Leadership Writer)

Adtag for Mobile Grow:-
Online

RELATED ARTICLES