អតីតពលករកូរ៉េមួយរូប៖ធ្វើការផងរៀនច្នៃម្ហូបផង ត្រឡប់មកវិញបើកហាងរកស៊ី ហើយគ្រោងចេញហ្វ្រេនឆាយទៀត

លោកម៉ិល ឆោម បច្ចុប្បន្នជាស្ថាបនិកស៊ុបក្រហម ដែលដំណើរការបានជាងមួយឆ្នាំមកហើយនៅបាក់ទូក ក្រោយធ្វើការនៅកូរ៉េ ដើម្បីផ្គត់ផ្គង់គ្រួសារផង ហើយឆ្លៀតរៀនច្នៃម្ហូបនៅហាងមួយ ព្រោះចង់ចេញរកស៊ី និងបង្កើតយីហោដោយខ្លួនឯង ហើយចង់កសាងអាជីវកម្មដែលមានទីតាំងនៅក្រោយសាលាបាក់ទូកមួយនេះឲ្យក្លាយជាហ្រ្វេនឆាយម្ហូបខ្មែរទៀតផង។ 
មានកំណើតកើតជានៅខេត្តស្វាយរៀងយុវជនរូបនេះ បានរៀនជំនាញធ្វើម្ហូបផង តាំងពីអាយុ១៦ឆ្នាំមកម្លេះ ដោយបានទទួលឱកាសរៀននៅអង្គការPSE ប៉ុន្តែក្រោយមកក៏បានជាប់ឈ្មោះទៅធ្វើការនៅកូរ៉េផ្នែកកសិកម្ម ដើម្បីជួយដល់ជីវភាពគ្រួសារដែលកំពុងលំបាកខ្លាំង ដោយសារមុខរបរធ្វើស្រែនៅស្វាយរៀងមិនអំណោយផល។ 
នៅកូរ៉េលោកម៉ិល ឆោមបង្ហើបថា គាត់តែងទៅជួយធ្វើម្ហូបនៅហាងមួយក្បែរកន្លែងស្នាក់នៅដោយមិនយកកម្រៃ តាំងពីហាងបើកដំបូងរហូតលក់ដាច់ខ្លាំង ទើបធ្វើឲ្យគាត់ចាប់ចិត្តនឹងអាជីវកម្មនេះយ៉ាងខ្លាំង។ លុះត្រឡប់មកវិញ គាត់ និងដៃគូ២នាក់ផ្សេងទៀត សម្រេចចិត្តបើកហាង “ស៊ុបក្រហម” ជាអាជីវកម្មដំបូង ដែលកកើតពីទុនចូលគ្នា ដោយយកប្លង់ដីមួយដុំសល់ពីការងារនៅកូរ៉េទៅដាក់នៅធនាគារយកលុយមកធ្វើជាដើមទុន។ 
សព្វថ្ងៃនេះ ហាង “ស៊ុបក្រហម”កំពុងដំណើរការរលូន ដោយទទួលបានការគាំទ្រពីយុវវ័យ និងអ្នកធ្វើការនៅជិតៗនោះ ដែលចង់ដឹងរសជាតិម្ហូបថ្មីៗ ដែលបង្កើតឡើងដោយលោក ម៉ិល ឆោមច្នៃបង្កើតដោយខ្លួនឯង ជាមួយតម្លៃសមរម្យបំផុត ដែលអ្នកធ្វើការប្រាក់ខែត្រឹម៣០០ដុល្លារអាចញាំបានជារៀងរាល់ថ្ងៃផងដែរ៕ 

ទំនាក់ទំនងលោក ម៉ិល ឆោម 096 577 22 83  
 

អត្ថបទដោយ៖ NOUN VANNAK 
 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES