អបអរ! ១ថ្ងៃអ្នកផ្ទុកCovid-19ជិត៤ពាន់នាក់បានជាស្បះស្បើយ ខណៈពេលនេះមានសរុបជាង ១ សែននាក់

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬ Covid-19 ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើភិភពលោកបានកើនឡើងដល់ជាង៣៩៥,០០០ នាក់ហើយ ខណៈដែលអ្នកស្លាប់វិញបានកើនឡើងដល់ចំនួនជាង១៨,០០០នាក់ផងដែរ។

បើយោងតាមទិន្ន័យដែលដកស្រង់ដោយសារព័ត៌មាន South China Morning Post នៅព្រឹកនេះបានឲ្យដឹងថា អ្នកជំងឺចំនួន ១០០,៩០៩ នាក់ត្រូវបានព្យាបាលជាសះស្បើយពីជំងឺCovid-19 ហើយ។ ដែលជំនួននេះបានឡើងជិត ៤ ពាន់នាក់ ខណៈអ្នកដែលបានព្យាបាលជាសះស្បើយកាលពីថ្ងៃម្សិលមិញមានសរុបចំនួន ៩៦,៦៦៥ នាក់៕

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES