ហេតុផលចម្បងៗដែលអ្នករៀនសូត្របានខ្ពង់ខ្ពស់ដែរ ប៉ុន្តែនៅតែក្រ

អ្នកធ្លាប់បានដឹងមកហើយថា មានមនុស្សខ្លះរៀននៅក្នុងសាលាពូកែ តែពេលចេញធ្វើការគឺមិនសូវបានជោគ ជ័យទេ តែអ្នកខ្លះវិញរៀនសូត្រនៅក្នុងសាលាមិនចេះ ហើយដល់មកចេញធ្វើការងារឫប្រកបអាជីវកម្ម បែរជាទទួលបានជោគជ័យ។ ត្រង់ចំណុចនេះដែរអ្នករាល់គ្នាត្រូវដឹងអំពីមូលហេតុមនុស្សមួយចំនួនធំរៀន សូត្របានខ្ពង់ខ្ពស់ដែរ ប៉ុន្តែនៅតែក្រ។

១. ការសិក្សាក្នុងសាលាមិនបានបង្រៀនអំពីហិរញ្ញវត្ថុ

មានមនុស្សមួយចំនួនធំដែលមិនទាន់យល់ដឹងអំពីហិរញ្ញវត្ថុ ហើយអ្នកខ្លះក៏ធ្លាប់បានដឹងនិងលឺហិរញ្ញវត្ថុរួចមកហើយ ប៉ុន្តែពួកគាត់មិនបានស្វែងអំពីតិចនិចនិងគន្លឹះអំពីវិធីចាយលុយ សន្សំលុយ ឫវិធីយកលុយបង្កើតលុយ ចាយលុយអោយមានប្រសិទ្ធភាព ដើម្បើអោយប្រភពចំណូលកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ក្លាយជាអ្នកមានបាន។ដូច្នេះហើយ ទោះពួកគាត់រៀនខ្ពស់ខ្ពស់ យ៉ាងណាក៏នៅតែក្រដដែល ដោយសារមិននេះប្រើប្រាស់កុយដើម្បីបង្កើនចំណូល។

២. ចំណាយពេលវេលាច្រើននៅក្នុងការធ្វើការងារ

ជាក់ស្តែងនៅក្នុងសង្គមខ្មែរបច្ចុប្បន្នមនុស្សភាគច្រើនគឹពឹងផ្អែកទៅការធើ្វការងារ ហើយអ្នកខ្លះទៀតក៏ប្រកបមុខរបរ លក់ ដូរ ដើម្បើចិញ្ចឹមជីវិតប្រចាំថ្ងៃ។  ដោយឡែកអ្នកខ្លះធ្វើការងារអោយគេបាន មួយឆ្នាំ ពីរឆ្នាំ ក៏ឈប់បាត់ទៅ អ្នកខ្លះធ្វើការងារស្ទើតែមួយជីវិត ដោយសារពួកគាត់មិនហ៊ានចេញរកស៊ី ពីព្រោះខ្លាចខាត មិនមានដើមទុនគ្រប់គ្រាន់ក្នុងការធ្វើវា ខ្វះទំនាក់ទំនង មិនមានភាពជឿជាក់លើខ្លួនឯង មិនមានការតស៊ូព្យាយាមថាធ្វើវាអោយបានសម្រេចគោលដៅដែលខ្លួនបានកំណត់ ទើបធ្វើអោយគាត់រើសយកការធ្វើការងារអោយគេ។

៣. មនុស្សជាច្រើនមានប្រាក់ខែខ្ពស់តែយកលុយ ទិញបំណុល

ក្រឡែកមកមើលសង្គមខ្មែរបច្ចុប្បន្ន សង្គមបែបស៊ីវីឡាយ ពួកគាត់ចូលចិត្តតែរបស់ប្រេន ទំនើបៗ រួមមាន៖ ផ្ទះ រថយន្ត ម៉ូតូ កុំព្យូទ័រ ទូរស័ព្ទ សម្លៀកបំពាក់ អាហារ​និង សុខភាព។ ហើយពួកគាត់ចូលចិត្តយកលុយទៅទិញបំណុល ដូចជា ទិញឡាន ម៉ូតូបង់រំលោះ សម្រាប់តម្រូវការផ្ទាល់ខ្លួន ដែលមិនបានធ្វើលុយរបស់គាត់កើននោះទេ តែបែរជាកើននូវបំណុលទៅវិញ៕

អត្ថបទដោយ៖ នុត សុណេត 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES