រាម នឹងមានផ្លូវថ្មីរលោង ខណៈរដ្ឋដាក់តំបន់នេះជាតំបន់គោលដៅទេសចរណ៍សំខាន់នៅព្រះសីហនុ

កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងទៅនេះ ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន Cambodia Airports អំពីការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវរាមលេខ៤៥ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

កាលពីម្សិលមិញនេះ នៅទីស្ដីការក្រសួងឯកឧត្តម ជា សុផារ៉ា បានអនុញ្ញាតឱ្យ លោក Alain Brun ដែលជាប្រធានក្រុមហ៊ុនCambodia Airports ចូលជួបពិភាក្សា លើការអនុវត្តគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង មហាវិថីរាម ផ្លូវលេខ៤៥ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលជាទីតាំងមួយស្ថិតក្នុងតំបន់គោលដៅទេសចរណ៍ ហើយក៏ជាទីតាំងមួយស្ថិតក្នុងគម្រោង នៃតំបន់សេដ្ឋកិច្ចពីសេសផងដែរ។

បន្ថែមពីលើនេះ ក៏មានការចុះត្រួតពីនិត្យលើ ​​លក្ខខ័ណ្ឌ​បច្ចេកទេស​ និង​ផល​ប៉ះពាល់​ នៃ​គម្រោង​អភិវឌ្ឍន៍​មហាវិថី​រាម​នេះ និង​មហាវិថី​ជំទាវ​ម៉ៅ​ (លេខ៤៧​) ដែលទាងទងទៅនឹង ​គម្រោង​អភិវឌ្ឍន៍​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ដែលកំពុងដំណើរការសាងសង់នេះផងដែរ។

គួរកត់សម្គាល់ផងដែរថា មហាវិថីទាំងពីរនេះក៏ស្ថិតក្នុង គម្រោងផ្លូវ៣៤ខ្សែរនោះផងដែរ។ហើយវាស្ថិតក្នុងប្រភេទទី១ ក្នុងចំណោមនៃប្រភេទទាំង៣ដែលផែនការបានកំណត់។ចំពោះប្រភេទទីមួយនេះ មានមហាវិថីចំនួន៣ខ្សែ ប្រវែងសរុប ២២ ៧៣១ ម៉ែត្រ មានទទឹង៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥,៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ៦ គន្លង(៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត ២ គន្លង រួមមាន មហាវិថីរាម (លេខ ៤៥), មហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ(លេខ ៤៧)។

ដោយយោងតាមកិច្ចពិភាក្សានិងការត្រួតពិនិត្យនេះ ជឿជាក់ថាគម្រោងនៃការអភិវឌ្ឍផ្លូវទាំងពីរនិងដំណើរការនៃការសាងសង់ព្រលានយន្តហោះក្នុងខេត្តព្រះសីហនុនេះ នឹងដំណើរការទៅយ៉ាងរលូន ហើយអាចលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន។

អត្ថបទ៖ ភោគ​ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES