មនុស្សភាគច្រើនស្ទើរមិនជឿ ថាអ្នកជំនាញអចលនទ្រព្យអាចរកចំណូលបានច្រើនបែបនេះសោះ

មានបុគ្គលតិចណាស់ដែលអាចរកចំណូលបានច្រើន បើគិតក្នុងចំណោមមនុស្សភាគច្រើន។ ការរកចំណូលបានតិច ឬក៏ច្រើនវាអាស្រ័យលើបុគ្គលខ្លួនឯង មានជំនាញច្បាស់លាស់កម្រិតណាស់ ឬមានជំនាញពិសេសអ្វីដែលអាចទាញចំណូលបានច្រើន។ នៅប្រទេសកម្ពុជាមានជំនាញច្រើនដែលអាចទាញចំណូលបានខ្ពស់ ហើយក្នុងនោះ មានជំនាញអចលនទ្រព្យមួយកំពុងពេញនិយម ហើយអាចទាញ​ចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុង១ខែ បើពួកគាត់មានជំនាញច្បាស់។

លោក ង៉ែត តារា ជាអ្នកជំនាញអចលនទ្រព្យជាន់ខ្ពស់​ក្រុមហ៊ុន ERA បានមានប្រសាសន៍ថា អ្នកជំនាញដែលធ្វើការលើវិស័យអចលនទ្រព្យចន្លោះពី៥,០០០ដុល្លារដល់១៥,០០០ដុល្លារអាមេរិកក្នុង១ខែ។ ហើយយ៉ាងតិចណាស់ ក៏រកបាន៣,៥០០ក្នុងមួយខែដែរ។

ជាការពិតណាស់ជំនាញអចលនទ្រព្យជាជំនាញពិសេសមួយ ដែលអាចរកចំណូលបានច្រើន អាស្រ័យលើកម្រិតនៃជំនាញ និងបទពិសោធន៍ច្រើនប៉ុន្មាន? ហើយដើម្បីក្លាយជាអ្នកជំនាញ មិនមែនគ្រាន់តែប្រឡូកតែ១ឆ្នាំ ឬ២ឆ្នាំនោះទេ អាចចំណាយពេលហ្វឹកហាត់ច្រើនជាងនេះ។

ក៏ប៉ុន្តែ មានបុគ្គលដែលខ្លាំងមួយចំនួន បានប្រើប្រាស់រយៈពេលខ្លី តែអាចសំលៀងខ្លួនឯង ឱ្យក្លាយជាអ្នកជំនាញទាញចំណូលបានខ្ពស់​ ដោយមិនបាច់ចំណាយពេលរហូតរាប់ឆ្នាំ។ ជាក់ស្តែងលោកខន គង្គារ អាយុទើបតែ២៩ឆ្នាំ តែមានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនលំដាប់អន្តរជាតិ ហើយ​អាចរកចំណូលបានខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ លោកបានជួយយុវជនក្មេងៗជាច្រើន ឱ្យមានចំណូលខ្ពស់ដែរ។

អ្នកមានជំនាញខ្ពស់ អាចរកចំណូលបានខ្ពស់ពាន់ ខ្ទង់ម៉ឺនដុល្លារ ខណៈដែល​បុគ្គលមួយចំនួនមិនសូវជឿ តែវាជារឿងពិតបានកើតឡើងនៅបរទេស និងស្រុកខ្មែររួចទៅហើយ។ ដូច្នេះដើម្បីបានចំណូលខ្ពស់ គួរពិចារណាលើជំនាញចំណូលខ្ពស់នៅស្រុកខ្មែរយើង។

សម្រាប់អ្នកជំនាញអចលនទ្រព្យ ភាគច្រើនពួកគាត់មិនធ្វើការឱ្យគេនោះទេ ទោះជ្រកក្រោម​ក្រុមហ៊ុនក្តី តែរបៀបធ្វើការដូចជាបង្កើតកូនក្រុមហ៊ុនក្នុងក្រុមហ៊ុនធំចឹង។ ហើយអនាគតពួកគេ អាចក្លាយជាអ្នករកស៊ី អ្នកជំនាញជាន់ខ្ពស់ និងអ្នកវិនិយោគ មិនមែនបុគ្គលិកគេទេ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

Adtag for Mobile Grow:-
Online

RELATED ARTICLES