មេធំ Ray Kroc ឈរលើគោលការណ៍ ៣ នេះ ថែ Mc Donald’s អោយរស់បានជិត ១០០

Mc Donald ជាយីហោប៊ឺហ្គឺដ៏ល្បីឈ្មោះរបស់ពិភពលោក ដែលមានកំណើតនៅលើទឹកដីកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលសព្វថ្ងៃនេះមានសាខាមិនក្រោមពី ៣ ម៉ឺនកន្លែង គ្របដណ្តប់លើប្រទេសច្រើនជាង ១០០ នៅទូទាំងពិភពលោក។ 

ប្រហែលជាមានមនុស្សតិចណាស់ដែល ដឹងថាស្ថាបនិក Mc Donald លោក Ray Kroc គាត់ធ្វើយុទ្ធសាស្រ្តទីផ្សារលក់បែបណា ទើបធ្វើអោយយីហោ ប៊ឺហ្គឺមួយនេះ ល្អដាច់លេខនៅលើលោក៖

១.លក់ដើម្បីលូតលាស់

ពាក្យមួយឃ្លានេះយើងដកស្រង់ចេញពីទស្សនៈវិស័យរបស់ Mc Donald គឺលក់មិនមែនតែដើម្បីលុយមួយមុខនោះទេ តែអ្វីដែលសំខាន់គឺលក់ដើម្បីរីកចម្រើនលូតលាស់របស់យីហោ ។ ទស្សនៈវិស័យមួយនេះហាក់ដូចជារឹងមាំ ដែលអាចអោយ Mc Donald អភិវឌ្ឈន៏ខ្លួនជាអាជីវកម្មដែលលក់ហ្រ្វេនឆាយបានច្រើនជាងគេបំផុតក្នុងចំនោមប្រភេទ Fast food នៅជុំវិញពិភពលោក។ បើយើងមើលពីលក្ខខណ្ឌសុំទិញសិទ្ធធុរៈកិច្ច ហ្វ្រេនឆាយរបស់ Mc Donald ហាក់បីដូចជាតឹងរឹងខ្លាំង ដោយគិតតាំងពីចំណូលប្រជាជនក្នុងតំបន់ ចំនួនប្រជាជន ឥរិយាបទពេញនិយមរបស់អតិថិជនជាដើម ដែល Mc Donald ត្រូវតែពិចារណាដើម្បីកាពារយីហោរបស់ខ្លួន​ មិនមែនគេអោយលុយចេះតែលក់អោយគេនោះទេ។ 

២.លក់ដើម្បីភ្ញៀវសប្បាយចិត្ត

លក់ដើម្បីអោយភ្ញៀវសប្បាយចិត្តជាឃ្លាមួយនៅក្នុងយុទ្ធសាស្ត្រទីផ្សារបស់ Mc Donald ហើយយុទ្ធសាស្រ្តមួយនេះជាបង្គោលមួយដ៏រឹងមាំ ដែលធ្វើអោយ Mc Donald ឈានទៅរកកាបើកសេវាកម្មបម្រើអតិថិជន ២៤ ម៉ោង(24/7)។ Mc Donald នៅតែជាយីហាដែលសកម្មជាងគេលើសេវាកម្មបម្រើអតិថិជន ដែលយីហានេះភាគច្រើនបើកលក់តាំងពីមុនព្រឹក ហើយបិទទៅវិញនៅយប់ជ្រៅ ហើយមានបណ្តាប្រទេសមួយចំនួនបានវិវត្តន៏ទៅកាន់សេវាកម្មបម្រើភ្ញៀវ ២៤ម៉ោងថែមទៀតផង។ រសជាតិឆ្ងាញ់ លឿនរហ័ស អតិថិជនពេញចិត្ត ទាំងផ្នែករៀបចំ និង ដឹកជញ្ជូន ហើយវាក៏ជាមូលហេតុដែល Mc Donald ទៅដល់ណា ក៏មានភ្ញៀវចោមរោមមិនចេះដាច់។ 

៣.លក់ដើម្បីក្រុមកាងារទាំងអស់សប្បាយចិត្ត​

យុទ្ធសាស្រ្តមួយទៀត គឺលក់ដើម្បីអោយនយោជិក ទាំងឡាយដែលជាបណ្តាញដ៏សំខាន់របស់ Mc Donald សប្បាយចិត្ត ពោលគឺធ្វើអោយអ្នកដែលទទួលបានសិទ្ធធុរៈកិច្ច ហ្វ្រេនឆាយទាំងនោះគាត់ទទួលបនាប្រយោជន៏ពី Mc Donald។ Mc Donald នៅតែសង្កត់ធ្ងន់ទៅលើនយោជិកជុំវិញពិភពលោក ព្រោះអ្នកទាំងនោះហើយដែលបាននាំយក Mc Donald ទៅកាន់ពិភពលោក ធ្វើអោយគេស្គាល់ Mc Donald កាន់តែច្រើនឡើងៗ។ នៅពេលដែលនយោជិកទាំងអស់នៅជុំវិញពិភពលោក សប្បាយចិត្តជាមួយអ្វីដែល Mc Donald ផ្តល់ជូន ពួកគេក៏សប្បាយចិត្តនិងធ្វើ ហើយកិត្តិស័ព្ទរបស់Mc Donald ក៏កាន់តែមានប្រជាប្រិយនៅតាមបណ្តារប្រទេសទាំងនោះផងដែរ។ 

USNews Logo

RELATED ARTICLES