សម្បូរអ្នកបើកបរចុចទូរស័ព្ទពេក Australia ចេញច្បាប់ផាកអ្នកចុចទូរស័ព្ទពេលបើកបរម្ដង១ពាន់ដុល្លារ

មកកាន់យុគសម័យដែលមនុស្សគ្រប់គ្នា​កាន់ស្មាតហ្វូនគ្រប់ដៃនេះ គេឃើញថាមនុស្សម្នាបានចំណាយពេលវេលា​ភាគច្រើនក្នុងជីវិត​របស់គាត់មកលើកញ្ចក់អេក្រង់ទូរស័ព្ទ ហើយកាន់តែពិបាកភ្នែកមើលជាងនេះទៅទៀតនោះ មនុស្សមួយចំនួនប្រឹ​ង​ចុចទូរស័ព្ទ​ទាំងដែលដៃម្ខាង​កំពុង​តែកាន់ចង្កូតបើកបរ។

ចុចផង បើកផង ធ្វើឱ្យអ្នកបើកបរខ្វះការប្រុងប្រយ័ត្នអាច​បណ្ដាលឱ្យមានសោដនាដកម្ម​ផ្សេងៗ ដែលយើង​នឹកស្មានមិនដល់។ ដោយមើលឃើញពីបញ្ហា​ដូច្នោះ អាជ្ញាធរ​រដ្ឋ Queensland របស់ប្រទេស Australia បានចេញច្បាប់ផាកពិន័យដល់អ្នកបើកបរដែលប្រើប្រាស់ស្មាតហ្វូនពេលកំពុងបើកបរនោះ។

ទាំងអ្នកបើកឡាន ទាំង​អ្នកបើកម៉ូតូ ក្នុងករណីដែលប៉ូលីសចាប់បានថាកំពុង​ប្រើប្រាស់ទូរស័ព្ទ​ផងបើកបរផងនោះ នឹង​ត្រូវ​ពិន័យជាទឹកប្រាក់ ១ពាន់ដុល្លារ​ភ្លាមៗ ហើយបើចាប់បានពីរដង​ក្នុង​មួយឆ្នាំអាច​ប្រឈមមុខ​នឹង​ការ​បាត់បង់បណ្ណបើកបរទៀតផង។

តាមពិតទៅច្បាប់ផាកពិន័យអ្នកប្រើប្រាស់ទូរស័ព្ទ​បណ្ដើរ​បើកបរបណ្ដើរ​នេះមានយូរណាស់មកហើយនៅរដ្ឋ Queensland របស់ Australia នេះ ប៉ុន្តែ​ពិន័យ​ត្រឹម ៤០០ដុល្លារ ហើយការពិន័យលើកក្រោយនេះត្រូវ​ឡើងថ្លៃរហូតដល់ ១ពាន់ដុល្លារ​ដើម្បីឱ្យរាងចាលជាងមុន។

ច្បាប់នេះត្រូវ​បានគេរឹត​បន្តឹងបន្ថែមក៏ព្រោះតែឆ្នាំមុនមានអ្នកបាត់បង់ជីវិត​ពីការ​បើកបរបណ្ដើរ​ចុចទូរស័ព្ទ​បណ្ដើរ​រហូតដល់ទៅ ៣៣នាក់ ហើយកន្លងមកចន្លោះពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ អាជ្ញាធរ​ Australia បានផាកពិន័យ​អ្នកបើបបរប្រមាណជា ៥៧០០០ នាក់រួច​មកហើយ។

បន្ថែមពីនេះផងដែរ អាជ្ញាធររដ្ឋ Queenland នេះក៏នឹងបំពាក់បន្ថែមនូវកាមេរ៉ាសុវត្ថិភាព ដែលមានកម្រិត​ភាពច្បាស់ខ្ពស់ ដើម្បីតាមដាន​អ្នកចុចទូរស័ព្ទពេលកំពុង​បើកបរ ហើយបើទោះជាមិនមានប៉ូលីសនៅប្រចាំការ ការផាកពិន័យនឹង​ត្រូវ​បញ្ចូនទៅកាន់អាស័យដ្ឋានរបស់ម្ចាស់យានយន្ត៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES