លោកឡុង ហេង៖ បង្ហើបគោលការណ៍ពិសេសៗ ដើម្បីក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យពូកែ

អ្នកណាៗក៏ដឹងដែរថា វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំងណាស់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។គេឃើញមានវិនយោគិនក្នុងស្រុកនិងក្រៅស្រុកជាច្រើន កំពុងតែចរាចរណ៍យ៉ាងមមាញឹក ប្រកួតប្រជែងដណ្ដើមទីផ្សារគ្នា។

ក្នុងនោះផងដែរ គេក៏ឃើញមានការកើនឡើងនៃភ្នាក់ងារអចលនទ្រព្យ ដែលភាគច្រើនបម្រើការងារតាមក្រុមហ៊ុនឯកជននានា ហើយខ្លះទៀតអភិវឌ្ឍន៍ខ្លួនជាភ្នាក់ងារឯកជនមានកេរ្តិ៍ឈ្មោះរៀងៗខ្លួន។ក្នុងចំណោមភ្នាក់ងារទាំងអស់ដែលកំពុងឈរជើងសព្វថ្ងៃ សុទ្ធសឹងជាបុគ្គលមានការស្រលាញ់ខ្លាំងក្នុងវិស័យនេះ ហើយមានភាពប្រាកដវិជ្ជាច្បាស់លាស់ក្នុងវិជ្ជាជីវៈរបស់ខ្លួន។ដូច្នេះហើយទើប ភ្នាក់ងារជាច្រើនក្លាយជាធនធានដ៏កម្រ ម្នាក់ៗដែលមានមុខមាត់ក្នុងវិស័យនេះ ជាជើងខ្លាំងដ៏រឹងមាំក្នុងការប្រកួតប្រជែង ដើម្បីដោះស្រាយបញ្ហាទិញ លក់ផ្សេងៗឱ្យបានជោគជ័យ។

តាមការលើកឡើងរបស់លោកឡុង ហេងជាភ្នាក់ងារអចលនទ្រព្យជាន់ខ្ពស់ក្រុមហ៊ុន Century21 Dream Property​ យល់ថា ការប្រឡូកជាភ្នាក់ងារអចលនទ្រព្យ មិនងាយស្រួលដូចការគិតនោះទេ ពីព្រោះបុគ្គលដែលជោគជ័យមានតិចជាងអ្នកបរាជ័យ ដោយហេតុថាមុខរបរនេះទាមទារនូវចំណុចដាច់ខាតមួយចំនួនដែលភ្នាក់ងារនីមួយត្រូវតែមានជាដាច់ខាត។ក្នុងនោះផ្ទាល់លោកក៏បានសង្កត់ធ្ងន់ថា ជាទូទៅ មាន៦ចំណុចសំខាន់ដែលភ្នាក់ងារត្រូវវៃឆ្លាតត្រូវមានដូចជា៖

សុចរិតភាព៖ការរក្សាភាពស្មោះត្រង់ជូនភ្ញៀវ ជាកត្តាសំខាន់បំផុតដែលភ្នាក់ងារត្រូវមាន។ដោយសារតែភ្នាក់ងារអចលនទ្រព្យមានតួនាទី ជាឈ្មួញកណ្ដាលក្នុងការទំនាក់ទំនង ទិញលក់ជូនអតិថិជន ដូច្នេះសុចរិតភាព ភាពនៅកណ្ដាល រក្សាភាពសម្ងាត់ ពោរពេញដោយសតិសម្បសញ្ជៈ ជារឿងសំខាន់បំផុតដែលភ្នាក់ងារត្រូវមាន។កាលណាបើភ្នាក់ងារ មានភាពរារេ ចង់ចំណេញជ្រុលពេកគឺធ្វើឱ្យភ្នាក់ងារឈរជើងមិនបានយូរទេ ពីព្រោះការងារក្នុងវិស័យនេះកេរ្តិ៍ឈ្មោះសំខាន់ ដូច្នេះបើល្អក៏សាយភាយលឿន បើមិនល្អក៏ឆាប់ទទួលផលប៉ហពាល់បានលឿនផងដែរ។

អព្យក្រិត្យ៖ ភាពយុត្តិធម៌ នៅកណ្ដាលពោរពេញដោយតម្លាភាព ទោះភ្នាក់ងារមិនមែនជាតុលាការ តែជាអ្នកកាត់ក្ដីដ៏សំខាន់ក្នុងការសម្រេចចិត្តក្នុងការទិញលក់របស់អតិថិជន។មិនត្រឹមតែប៉ុណ្ណោះ ភាពអព្យាក្រឹត្យនេះ ជាការផ្ដល់តម្លៃដល់ខ្លួនឯងនិងការងាររបស់ខ្លួនឯងផ្ទាល់ ត្រូវចេះប៉ាន់ប្រមាណពីការងារយូរអង្វែង ស៊ូចំណេញតិច បង្កើតកេរ្តិ៍ឈ្មោះ រកស៊ីបានយូរអង្វែង។

សមត្ថភាព៖ ភាពឆ្លាតវៃ បច្ចេកទេសក្នុងរកស៊ីជាចំណុចដែលភ្នាក់ងារត្រូវតែមានដើម្បីដោះស្រាយបញ្ហាជូនទៅកាន់អតិថិជន។ដូច្នេះភ្នាក់អចលនទ្រព្យទាំងអស់ត្រូវតែមានសមត្ថភាពជាពិសេស ចំណេះដឹងទូលំទូលាយ ស្គាល់គ្រប់កាលៈទេសៈ ចេះចរចាគ្មានផ្លូវទាល់។បើភ្នាក់ងារពុំមានសមត្ថភាពគ្រប់គ្រាន់ លំៗឱ្យតែបាននោះ វានឹងធ្វើឱ្យភ្នាក់ងារងាយនឹងបរាជ័យ។សូមចងចាំថា គ្មានការងារឯណាយកមនុស្សគ្មានសមត្ថភាពមកធ្វើជាមួយនោះទេ។

មានភាពជាម្ចាស់ការ៖ គ្រប់ភ្នាក់ងារអចលនទ្រព្យទាំងអស់ត្រូវចេះយកចិត្តទុកដាក់ការងាររបស់ខ្លួន ហើយភាពជាម្ចាស់ការលើខ្លួនឯង ជាចំណុចសំខាន់ដែលភ្នាក់ងារទាំងអស់ត្រូវមាន។មិនថាស្ថានភាពបែបណា គ្រប់ភ្នាក់ងារត្រូវមានគោលជំហររឹងមាំបំផុត ទើបមិនឱ្យដំណើរការងារងាយជួបហានិភ័យ។

ប្រតិបត្តិវិជ្ជាជីវៈ៖ ត្រូវមានភាពប្រាកដជាក់ស្ដែង កំណត់ភាពច្បាស់លាស់មួយដោយវិជ្ជាជីវៈគ្រប់គ្រាន់​ ដើម្បីដំណើរការងារប្រសើរទៅបានល្អ សម្រាប់ខ្លួនឯងនិងអតិថិជន។លើសពីនេះភ្នាក់ងារត្រូវតែមានវិន័យសម្រាប់ថា យកអតិថិជនជាធំ ដូច្នេះរាល់ការងារទាំងមូលត្រូវតែប្រាកដបំផុតទាំងពេលវេលានិងហិរញ្ញវត្ថុ៕

អត្ថបទដោយ៖ នឹម ផានុន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodiaដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958។​

 

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០​ ៧៥៥

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES