គោលការណ៍១០ ក្នុងការធ្វើកសិកម្មទទួលបានទិន្នផលខ្ពស់ ពីម្ចាស់ចម្ការ២រូប

កសិកម្មជារបរសក្តានុពលខ្លាំង ដែលគ្មានប្រទេសណាមួយបោះបង់ចោលឡើយ ទោះរីកចម្រើនកម្រិតណាក្តី គ្រាន់តែថារបៀបធ្វើទំនើប ឬអនថយអាស្រ័យលើកម្រិតសេដ្ឋកិច្ច ភាពអនុគ្រោះនៃកត្តាផ្សេងៗ និងការច្នៃប្រឌិតរបស់អ្នកធ្វើការងារក្នុងវិស័យទាំងនោះ បូកផ្សំទៅនឹងធម្មជាតិអំណោយផលផងដែរ។

និយាយពីកសិកម្មក្នុងបរិបថខ្មែរយើងវិញ មានគោលការណ៍ ឬរបៀបធ្វើកសិកម្មច្រើនណាស់ដែលអ្នកធ្វើកសិកម្មអាច យកមកប្រើប្រាស់ក្នុងការដាំដុះ និងបង្កបង្កើនផលរបស់ខ្លួន ហើយជាមួយគ្នានេះ Business Cambodia សូមលើកគោលការណ៍ធ្វើកសិកម្ម១០របស់សហគ្រិនខ្មែរ២រូបកំពុងធ្វើលើចម្ការធំៗនៅកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលមាន៦ចំណុចខាងលើបកស្រាយដោយលោក ឋានារ៉េត និង៤ចំណុចខាងក្រោមដោយលោកគីម ហួរ។

១.កសិកម្មបែបទំនើបដែលមានបច្ចេកទេសកសិកម្មត្រឹមត្រូវ ដែលផ្តោតទៅលើការរៀបប្រព័ន្ធទឹក វិធីសាស្ត្រការពារសត្វល្អិតចង្រៃការប្រើប្រាស់ជី និងការថែទាំគុណភាពដី 

២.ជ្រើសរើសពូជសុទ្ធ ជៀសវាងពូជក្លាយ នេះជាសារមួយរបស់លោកឋានារ៉េតម្ចាស់ចម្ការ HHF

៣.ជ្រើសរើសដំណាំណាដែលជាតម្រូវការក្នុងទីផ្សារយូរអង្វែង ដែលអ្នកអាចប្រមូលផលបានច្រើន និងយូរឆ្នាំទៀតផង

៤.ជ្រើសរើសដំណាំដែលខ្វះការផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក

៥.ជ្រើសរើសដំណាំណាដែលផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់សុខភាពខ្ពស់ ដូចជាដំណាំដូងក្រអូបជាដើម....

៦.មុននឹងធ្វើកសិកម្ម កសិករត្រូវសិក្សាទីផ្សារលក់ចេញ និងសហការជាមួយឈ្មួញមានចុះកុងត្រាទទួលទិញផលដំណាំជាមុន។

៧.ធ្វើដំណាំណាលំបាកធ្វើ ដំណាំលំបាកធ្វើ មានតម្លៃថ្លៃ និងមិនសូវមានអ្នកធ្វើ ជាដំណាំមានអនាគតសម្រាប់អ្នកធ្វើកសិកម្មគ្រប់រូប

៨.ខ្វះអ្វីបង្កើតហ្នឹង នេះជាគោលការណ៍មួយទៀតរបស់លោកគីម ហួរ ម្ចាស់ចម្ការល្មើរនៅខេត្តកំពង់ឆ្នាំង ដែលប្រែពីដីទំនេរចោលចម្ការ ក្លាយជាចម្ការមានទឹក មានភ្លើងប្រើ និងអាចបង្កបង្កើនផលបានយ៉ាងច្រើន

៩.ចេះប្រើអ្នកជំនាញ លោកគីមហួរ បានបន្ថែមថា អ្នកវិនិយោគកសិកម្មត្រូវចេះប្រើជំនាញរបស់អ្នកសិក្សារៀនសូត្រ កសិកម្ម អ្នកមិនអាចធ្វើតាមទម្លាប់ដូចកសិករធម្មតាបាននោះឡើយ 

១០.ប្រើដីឲ្យអស់លទ្ធភាព ម្ចាស់ចំការរូបនេះ រំលេចឡើងថា ក្រៅពីធ្វើចម្ការហើយ ដីនៅក្បែរនោះអាចច្នៃជាកន្លែងលំហែរ ដូចជាសួន រីសត និងតំបន់កម្សាន្តផ្សេងទៀត ដែលទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីមានអ្នកដំណើរឆ្លងកាត់ និងទិញដំណាំកសិផលរបស់អ្នកផងដែរ៕

ទំនាក់ទំនងលោកធួក ឋានារ៉េត092 466671/016 472773/016366675/0974035124 និងលោកគីម ហួរ៖ 0962457168 /0966323233

 

                

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES